Insurance

728x90

លោក អ៊ុក ដា​រ៉ា​ន់ ប្រធាន​គ យោធា​សឹក​រង​ស្រុក​ម៉ាឡៃ ចាប់​ភ្នាក់ងារ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ និង​ភ្នាក់ងារ​ការ​សែត​កោះសន្តិភាព ដកហូតយក​រថយន្ដ និង​កា​ម៉េ​រ៉ា​លុប​រូបភាព​ចេញ​ដើម្បី​លាក់បាំង​ភស្តុតាង​បទល្មើស​

​ខេត្តបន្ទាយមានជ័យ ៖ ភ្នាក់ងារ​យក​ព័ត៌មាន របស់​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ គឺ លោក កែ វុទ្ធី និង​អ្នកកាសែត​កោះសន្ដិភាព ឈ្មោះ មុត សា​រុ ត្រូវបាន​ក្រុមមន្ដ្រី​យោធា​នៅ​បន្ទាយ​ទី​១ ស្ថិតនៅ​ភូមិ​បន្ទាយ​ទី​១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ដ​បន្ទាយមានជ័យ ដកហូតយក​កាមេរ៉ា និង​រថយន្ដ​១​គ្រឿង ខណៈដែល​អ្នកយកព័ត៌មាន​នោះ កំពុង​ចុះទៅ​ព័ត៌មាន​ថតរូប​យក​រូបភាព ស្ដីពី​ពលករ​ឆ្លងដែន​ខុសច្បាប់ ទៅកាន់​ប្រទេស​ថៃ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥​។

អ្នកយកព័ត៌មាន​ទាំងពីរ​រូប​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ពួកគេ​ទទួលបាន​ព័ត៌មាន ស្ដីពី​ការបង្ហូរ​ពលករ​ឆ្លង​ដែន​ដោយ ខុសច្បាប់ ទៅ កាន់​ប្រទេស​ថៃ និង​មាន​សកម្មភាព​ចរាចរណ៍​ទំនិញគេចពន្ធ នៅ​ច្រករបៀង​បង្កើតឡើង​ដោយ​មេបញ្ជាការ​យោធា​សឹក រង​ស្រុក ម៉ាឡៃ ឈ្មោះ អ៊ុក ដា​រ៉ា​ន់ ប៉ុន្ដែ​ខណៈពេល​កំពុង​ថត​ពី​សកម្មភាព​ពលករ​ចំណាកស្រុក​នោះ ស្រាប់ តែម​ន្ដ្រី​យោធា​នៅ បន្ទាយ​ទី​១ ចុះមក​រារាំង ព្រមទាំង​ដកហូតយក​កាមេរ៉ា និង​រថយន្ដ​ពី​អ្នកយកព័ត៌មាន ។​

អ្នកយកព័ត៌មាន​ទាំងពីរ​រូបនោះ​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​មាន​ដកហូត​កា​ម៉េ​រ៉ា និ​រថយន្ត​នោះ​កើតឡើង អ្នកយកព័ត៌មាន​រប​ស់​ស្ថានីយ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ និង​ម្នា​ក់នៅ​កាសែត​កោះ សន្ដិភាព ត្រូវបាន​លោក អ៊ុក ដា​រ៉ា​ន់ ជាម​ន្ដ្រី​យោធា មាន​តួនាទី​ជា​ប្រធាន គ យោធា​សឹក រង​ស្រុក​ម៉ាឡៃ សម្រេច​ប្រគល់​កាមេរ៉ា និង​រថយន្ដ​ឲ្យ​មកវិញ ដោយ​ដោះដូរ​លុប​រូបភាព ក្នុង​កាមេរ៉ា និង​ទូរស័ព្ទ​ចេញ​ទាំងអស់​ទើប​ប្រគល់ជូន​វិញ​។​

ប្រភពព័ត៌មាន​បា​នប​ន្ដ​ថា អ្នក​ដែល​បញ្ជា ឲ្យ​ចាប់​ដកហូត​កាមេរ៉ា និង​រថយន្ដ​របស់​អ្នក កាសែត​នោះ គឺ​លោក អ៊ុក ដា​រ៉ា​ន់ នេះ​តែម្ដង ដោយ​មូល​ហេតុថា មកពី​អ្នកកាសែត​ទាំង នោះ បាន​ចូលទៅ​ថត និង​យក​ព័ត៌មាន​ស្ដីពី ភាពមិនប្រក្រតី​របស់​អង្គភាព​យោធា​ការ ដែល​ពាក់ព័ន្ធ​នឹង​ការអនុញ្ញាត​ឲ្យ​ពលករ​ខុសច្បាប់​រាប់សិប​នាក់​ឆ្លងដែន​ទៅកាន់​ប្រទេស​ថៃ​ខុសច្បាប់ និង​ទំនិញ​គ​ពន្ធ ម៉ូតូ រួមទាំង​ឈើ​ផងដែរ ដូច្នេះហើយ​ទើប​កូនចៅ និង​ក្នុងនាម​ជា​អ្នកទទួលខុសត្រូវ​បាន​ប្រព្រឹត្ត ទង្វើ​មិន​ត្រឹមត្រូវ​ខាងលើនេះ ។​

ប្រព​ភ​ពី​ប្រជាពលរដ្ឋ បាន​បង្ហើប​ថា លោក អ៊ុក ដា​រ៉ា​ន់ ជាម​ន្ដ្រី​យោធា មាន​តួនាទី​ជា​ប្រធាន គ យោធា​សឹក​រង​ស្រុក​ម៉ាឡៃ ខាងលើនេះ គឺ​តែងតែបាន​ឃុបឃិត​ជាមួយ និង​បុគ្គល​ម្នាក់ ដែល​គេ​ស្គាល់​ថា ឈ្មោះ​សំណាង​ជា​ឈ្មួញ​រកស៊ី​នាំ​ម៉ូតូ​គេចពន្ធ​ពី ប្រទេស​ថៃ ។ ពលរដ្ឋ​បន្តថា ច្រក​ឆ្លងដែន​នៅ​បន្ទាយ​ទី​១ ស្ថិតនៅ​ភូមិ​បន្ទាយ​ទី​១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ​នេះ​បច្ចុប្បន្ន​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ លួច​នាំចេញ​ម៉ូតូ និង​ទំនិញ និង​បើកចំហ​ឲ្យ​ពលករ ឆ្លងដែន​ទៅ​ទឹកដី​ថៃ​ជា​រៀងរាល់ថ្ងៃ ។​

ប្រភព​បន្តថា​ទៀតថា លោក អ៊ុក ដា​រ៉ា​ន់ ជាម​ន្ដ្រី​យោធា​មាន​តួនាទី​ជា​ប្រធាន គ យោធា​សឹក​រង ស្រុក​ម៉ាឡៃ​ខាងលើនេះ បាន​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ បាន​លួច​នាំ​រថយន្ត​ទំនើប ប្រើប្រាស់​ផ្ទាល់ខ្លួន​តាម​ច្រករបៀង​នោះ ហើយ​បាន​យក​រថយន្ត​នោះ​បាញ់​ពណ៌​ត្រេអ៊ី មាន​ម៉ាក​ម៉ាស់​ស្តា ស៊េរី​ទំនើប ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​០៧ 2-3720 ។ ទោះយ៉ាងណា​ប្រភព​មិនបាន​បញ្ជាក់​ឲ្យ​ដឹងថា​ច្រក​នោះ​មាន​នាំចូល​រថយន្ត​ដែរ​នោះទេ​៕ ដោយ យី​ហាំង​ ​

KA-27-04-2015-18 KA-27-04-2015-17 KA-27-04-2015-20 KA-27-04-2015-19 KA-27-04-2015-21


http://ift.tt/1EJJeMR
លោក អ៊ុក ដា​រ៉ា​ន់ ប្រធាន​គ យោធា​សឹក​រង​ស្រុក​ម៉ាឡៃ ចាប់​ភ្នាក់ងារ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ និង​ភ្នាក់ងារ​ការ​សែត​កោះសន្តិភាព ដកហូតយក​រថយន្ដ និង​កា​ម៉េ​រ៉ា​លុប​រូបភាព​ចេញ​ដើម្បី​លាក់បាំង​ភស្តុតាង​បទល្មើស​ លោក អ៊ុក ដា​រ៉ា​ន់ ប្រធាន​គ យោធា​សឹក​រង​ស្រុក​ម៉ាឡៃ ចាប់​ភ្នាក់ងារ​ទូរទស្សន៍ប៉ុស្ដិ៍​លេខ​៥ និង​ភ្នាក់ងារ​ការ​សែត​កោះសន្តិភាព ដកហូតយក​រថយន្ដ និង​កា​ម៉េ​រ៉ា​លុប​រូបភាព​ចេញ​ដើម្បី​លាក់បាំង​ភស្តុតាង​បទល្មើស​ Reviewed by yim PH on 11:44 PM Rating: 5

Entertainment

ads
Powered by Blogger.