Insurance

728x90

មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

​ខេត្តរតនគិរី​៖ ជនសង្ស័យ​ម្នាក់​សកម្ម​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ឡា​បាន​សៀក​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញឿ​ន ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី ឃាត់ខ្លួន នៅត្រង់ចំណុច​ផ្លូវលំ​មួយ​ខ្សែ​ស្ថិត​ក្នុងភូមិ​អភិវឌ្ឍន៍​សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង កាលពី​វេលា​ម៉ោង​១៦ និង​១០​នាទី​ល្ងាច ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥​។​

​យោងតាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​សង្កាត់​ឡា​បាន​សៀក បាន​ឲ្យ​ដឹងថា សង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ នឿន ម៉េង​ហ៊ួ​រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីលំនៅ​និង​មុខរបរ​មិន​ពិតប្រាកដ រីឯ​សម្ភារៈ​ដែល​ដកហូត​បាន​រួមមាន ម្សៅ​ក្រាម​ពណ៌​ស មាន​ចំនួន​០១​កូន​ថង់​តូច​ស្មើនឹង ទម្ងន់​០២​ហ៊ុន​។​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​បំពេញ​សំណុំបែបបទ​ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តរតនគិរី​នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥​នេះ​៕ ដោយ លី វណ្ណៈ​ ​

KA-28-04-2015-42 KA-28-04-2015-40


http://ift.tt/1P3cfmf
មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ មុខសញ្ញា​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ Reviewed by yim PH on 12:35 AM Rating: 5

Entertainment

ads
Powered by Blogger.