Insurance

728x90

​យុវជន​ម្នាក់​របួសធ្ងន់​សល់​ដង្ហើម​ចង្រិត និង​បុរស​វ័យ​ចំណាស់​ម្នាក់​របួសស្រាល បន្ទាប់ពី​ជិះ​ម៉ូតូ​បញ្ច្រាសទិស​បុក​គ្នា​ពេញទំហឹង​

​ខេត្ដ​កណ្ដាល ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ស្គូ​ពី​ស្លៀក​សា​រ៉ុង អត់​ពាក់អាវ បើក​គ្មាន​ប្រណី​លឿន បោះពួយ​ទៅបុក ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​មយ៉ាង​ពេញទំហឹង ខណៈដែល​កំពុងបើក​ប​រ បញ្ច្រាសទិស​គ្នា​បណ្ដាល​ឲ្យ​យុវជន​ជិះ​ម៉ូតូ​ស្គូ​ពី ដួល​បោក​ក្បាល​នឹង​ថ្នល់​បែក​មុខ​ខ្ទេច សល់​ដង្ហើមចង្រិត​។ ចំណែក​ភាគី​ម៉ូតូ​ឌ្រី​ម​រងរបួស បន្ដិចបន្ដួច ដឹកបញ្ជូន​តាម​រថយន្ដ​សាមុយ​ទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ប្រត្ដិ​ប​ត្ដិ​ស្រុក​ខ្សាច់កណ្ដាល​។​ ​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១៩ និង​១០​នាទី ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៨ ត្រង់ ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤២-៤៣ ស្ថិតក្នុង​ភូមិ​ព្រៃ​បាំង ឃុំ​ស៊ីធរ ស្រុក ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល ។​

​មន្ដ្រីនគរបាល​ចរាច​រណ៍​ស្រុក​ខ្សាច់កណ្ដាល​បាន​ឲ្យ​ដឹងថា ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1CZ-9358 បើកបរ​ដោយ​ឈ្មោះ លី រតនា ភេទ​ប្រុស អាយុ​២២​ឆ្នាំ​របួសធ្ងន់ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃធំ ឃុំ សន្លង់ ស្រុក​ខ្សាច់កណ្ដាល​។ ចំណែកឯ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ដន ថុង ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ រងរបួស ស្រាល មាន​ទីលំនៅ​ក្នុងភូមិ​អ​ញ្ជែ​ង ក្រោម ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្ដាល ។ បន្ទាប់ពី​វាស់វែង ម៉ូតូ​ទាំង​២​គ្រឿង​ត្រូវ​សមត្ថកិច្ច​នគរបាល ស្រុក​ខ្សាច់កណ្ដាល នាំយកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាមច្បាប់ ៕  គិរី

KA-28-04-2015-34 KA-28-04-2015-35 KA-28-04-2015-37 KA-28-04-2015-36


http://ift.tt/1JOAh2p
​យុវជន​ម្នាក់​របួសធ្ងន់​សល់​ដង្ហើម​ចង្រិត និង​បុរស​វ័យ​ចំណាស់​ម្នាក់​របួសស្រាល បន្ទាប់ពី​ជិះ​ម៉ូតូ​បញ្ច្រាសទិស​បុក​គ្នា​ពេញទំហឹង​ ​យុវជន​ម្នាក់​របួសធ្ងន់​សល់​ដង្ហើម​ចង្រិត និង​បុរស​វ័យ​ចំណាស់​ម្នាក់​របួសស្រាល បន្ទាប់ពី​ជិះ​ម៉ូតូ​បញ្ច្រាសទិស​បុក​គ្នា​ពេញទំហឹង​ Reviewed by yim PH on 10:43 PM Rating: 5

Entertainment

ads
Powered by Blogger.