Insurance

728x90

ស្ត្រី​ម្នាក់​រវល់​និយាយ​ទូរស័ព្ទ​ក៏​ដើរ​ស្លុយ​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​បាក់ជើង​ឆ្វេង​ជាច្រើន​កំណាត់​

​ខេត្ត​ព្រះសីហនុ​៖ ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់ បាក់ជើង​ឆ្វេង​ជាច្រើន​កំណាត់ ដោយសារ​ដើរ​ឆ្លងផ្លូវ ហើយ​ត្រូវបាន​រថយន្ត​ម៉ាក​ឡុ​ច​ស៊ី​ស​ពណ៌​ស្ករ​បុក​ពេញទំហឹង​ខ្ទាត​ជាច្រើន​ម៉ែត្រ ការ​ពី​វេលា​ម៉ោង​១៧ និង​៣៥​នាទី​យប់ ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​អូរ​សំអាត ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

យោងតាម​សំដី​សមត្ថកិច្ច​ចរាចរណ៍​បានអោយដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ឡុ​ច​ស៊ី​ស ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ព្រះសីហនុ 2A-3738 បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ បន្ទាប់ពី​បើករថយន្ត​បុក​ស្ត្រី​រងគ្រោះ​ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង​រួច អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់​គេចខ្លួនបាត់ ។ ស្ត្រី​រងគ្រោះ​មានឈ្មោះ​ហេង​សុ​វណ្ណា​រី ភេទ​ស្រី​អាយុ​៤៩ មាន​ទីលំនៅ​ភូមិ ២​សង្កាត់​លេខ​៣ ក្រុង ខេត្ត​ព្រះសីហនុ ភ្លាមនោះ​ត្រូវបាន​សាច់ញ្ញាតិ​បញ្ជូន​ទៅកាន់​រាជធានី​ភ្នំពេញ ដោយសារតែ​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក​។​

ដោយឡែក​បើតាម​សំដី​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​អះអាងថា​៖ មុន​កើតហេតុ មាន​រថយន្ត និង​ម៉ូតូ​កំពុង​បើកបរ​យ៉ាង​មមាញឹក​នៅលើ​ដងផ្លូវ​។ គេ​ឃើញ​រថយន្ត​ម៉ាក​ឡុ​ច​ស៊ី​ស​ពណ៌​ស្ករ​បាន​បើកបរ​ក្នុងទិសដៅ​ពី​កើត​សំដៅទៅ​លិច​ក្នុង​ល្បឿន​មធ្យម (​ល្បឿន​ប្រហាក់ប្រហែល​៦០​គីឡូម៉ែត្រ​ក្នុង​០១​ម៉ោង​) រហូតមកដល់​ចំណុចកើតហេតុ ពេល​នោះគេ​ឃើញ​ស្ត្រី​រងគ្រោះ​បាន​ដើរ​ឆ្លងផ្លូវ​ពុំបាន​មើល​ឆ្វេង​មើល​ស្តាំ​ឡើយ ដោយសារតែ​រវល់​និយាយ​ទូរស័ព្ទ ក៏បាន​ដើរ​សំដៅ​រថយន្តបុក​ពេញទំហឹង​តែម្តង បណ្តាលអោយ​ស្ត្រី​រងគ្រោះ​ដួល​បោក​លើផ្លូវ​បាក់ជើង​ឆ្វេង​ជាច្រើន​កំណាត់ ដោយ​បន្សល់​ឆ្អឹង​និង​សាច់​ជាប់​កាង​រថយន្ត ។​

​ក្រោយ​កើតហេតុ​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ចរាចរណ៍ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ ៕ ដោយ សមុទ្រ​ខៀវ​ ​

KA-28-04-2015-44 KA-28-04-2015-43 KA-28-04-2015-45


http://ift.tt/1JP8cbo
ស្ត្រី​ម្នាក់​រវល់​និយាយ​ទូរស័ព្ទ​ក៏​ដើរ​ស្លុយ​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​បាក់ជើង​ឆ្វេង​ជាច្រើន​កំណាត់​ ស្ត្រី​ម្នាក់​រវល់​និយាយ​ទូរស័ព្ទ​ក៏​ដើរ​ស្លុយ​ឆ្លង​ផ្លូវត្រូវ​រថយន្តបុក​បាក់ជើង​ឆ្វេង​ជាច្រើន​កំណាត់​ Reviewed by yim PH on 12:51 AM Rating: 5

Entertainment

ads
Powered by Blogger.