Insurance

728x90

លោក​ជា សាង មេឃុំ​ភ្នំ​តូច ដោយមាន​ការឃុបឃិត​ពី​លោក​សុខ វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល បាន​លួច​កាប់​កាយ​ដី​រំលើង​ភ្នំ​តូច​យក​អាចន៍​ដី ដោយ​គ្មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម បង្ក​ការភ័យខ្លាច​ដល់ ប្រជាពលរដ្ឋ​ចំនួន​៤៥​គ្រួសារ​

​ខេត្តបន្ទាយមានជ័យ​៖ ពល​ជាច្រើន​នាក់​រស់នៅក្នុង ភូមិ​បឹង​រៀង ភូមិ​មនោ​រម្យ ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ដែលមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ដោយ​ភ័យខ្លាច​ពី​សកម្មភាព​កាយ​យក​ដីភ្នំ​តូច ដោយ​គ្មាន​ការគ្រប់គ្រង ពី​ស្ថាប័ន​មាន​ជំនាញ ព្រោះ​ពុំមាន​ច្បាប់​ទំលាប់​ត្រឺ​ម​ត្រូវ​នោះទេ ហើយ​អាជ្ញាធរខេត្ត​ធ្លាប់​ហាមឃាត់​តែ​ឈ្មួញ​កាប់យ​កដី​នោះ​ពុំបាន​ផ្អាក​ឡើយ ។

ករណី​កាប់​រំលើង​ភ្នំ​យក​អាច​ន៍​ដី​នេះ បាន​ប្រព្រឹត្តឡើង​ដោយ​លោក​មេឃុំ​ភ្នំ​តូច ឈ្មោះ ជា សាង ដោយ​គេ​ឃើញ​ប្រពន្ធ និង​កូនចៅ​ក្រោម​ឱវាទ​ប្រើប្រាស់​គ្រឿងចក្រ និង​រថយន្ត​ដឹក​រាប់រយ​ជើង​ក្នុង​មួយថ្ងៃៗ ជីក កាយ​ដីភ្នំ ស្ទើរ​អត់​មួយ​ចំហៀង​ទៅហើយ និង​មាន​រណ្តៅ​ធំ​ហើយ​ជ្រៅ និង​កាយ​ដល់​ព្រំដី​ប្រជាពលរដ្ឋ​គ្មាន​ការ​គ្មាន​ការយោគយល់ និង​គិតពី​គ្រោះថ្នាក់​ដល់​ក្រុមគ្រួសារ​ពួកគាត់ ឡើ​ក ។

បើតាម​ការអះអាង​ពី​ពលរដ្ឋ​ជា​ច្រើ​នាក់​បាន​ឲ្យ​ដឹងថា កាលពីមុន​ភ្នំ​តូច នេះ​ត្រូវបាន​ក្រុមហ៊ុន​ចិន​ជា​អ្នកម៉ៅការ និង​យក​ថ្ម គ្រួស ដី យកទៅ​ធ្វើ​ផ្លូវថ្នល់​បម្រើ​សាធារណៈ​។ បន្ទាប់មកទៀត​ក្រុមហ៊ុន​ចិន​បានធ្វើ​រួចរាល់ គេ​ក៏ ឃើញ​លោក​មេឃុំ​ភ្នំ​តូច បន្តសកម្មភាព​ខាងលើនេះ ដោយ​គ្មាន​ការទប់ស្កាត់​ពី​អា​ជ្ញ​ធរមាន​សមត្ថកិច្ច​ឡើយ ។

​ពលរដ្ឋ​បាន​កត់សម្គាល់ថា ក្រុមហ៊ុន​ចិន​ដែល​បាន​កាយ​ដី​ពីមុន​បាន​ទុក​ចម្ងាយ​ចំនួន​៣ ម៉ែត្រ​ទៅ​៤​ម៉ែត្រ បង្កា​បាក់​ដី ចូល​ដី​ប្រជាពលរដ្ឋ​។ ការជីក​មាន​ព្រំដែន​ត្រឹមត្រូវ និង​មាន​ជម្រាល់​ត្រឹមត្រូវ ជាពិសេស​ទុក​ផ្លូវ​ដើរចូល​ផងដែរ​។ តែ​ចំពោះ​លោក​មេឃុំ​វិញ​បានធ្វើ​សកម្មភាព​ហួសហេតុ គ្មាន​បច្ចេកទេស ។ ចំណែក​សកម្មភាព​កាយ​ដីភ្នំ​តូច​វិញ គឺ​កាយ​ដល់​ព្រំដី​របស់​ពួកគាត់ និង​បាន​កាយ​បិទផ្លូវ​ចូលទៅ ដងទឹក​យកមកប្រើ​ប្រាស់​ទៀតផង​។​

បច្ចុប្បន្ននេះ​ដោយសារ​ការលំបាក និង​ព្រួយបារម្ភ​ពី​សុវត្ថិភាព​កូនចៅ ពលរដ្ឋ​ខ្លះ​បាន​បង្ខំ​លក់​ដីធ្លី ដែល​រស់នៅ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មកម្ល៉េះ ដើម្បី​ផ្លាស់ប្តូរ​ទីលំនៅ ជៀសវាង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោ​យថាហេតុ​ណាមួយ​។ ជាមួយនឹង​ការលំបាក​នេះ​ពួកគាត់​បាន​សំណូមពរ​ចំពោះ​ដល់​អាជ្ញាធរខេត្ត ក៏ដូចជា​សម្តេច​តេ​ជោ មេត្តា អោយ​មន្ត្រីក្រោមឱវាទ​ចុះមក​ត្រួតពិនិត្យ​ទប់ស្កាត់​ជាបន្ទាន់​ផង​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ​លោក​ជា សាង មេឃុំ​ភ្នំ​តូច បាន​ប្រាប់​តាមរយៈ​ទូរស័ព្ទ​កាលពីដើម​សប្តាហ៍​នេះ​ថា អា​ជី​កម្ម​របស់លោក​គឺមាន​ច្បាប់ ត្រឹមត្រូវ បើ​ប៉ះពាល់​យើង​ដោះស្រាយ ចំណែកឯ​ការបិទ​អា​ជី​កម្ម​កាយ​ដី​នោះ​គឺ​គ្មាន​នោះទេ ហើយ​លោក​អភិបាលខេត្ត​ក៏​មិនបាន​បិទ​ដែរ បើ​មិន​ជឿ​សួរ​ទៅ​លោក​អភិបាលខេត្ត​ទៅ​។ គេ​ទប់ស្កាត់​តែ​ភ្នំ​ស្វាយ​ទេ ហើយ​ចំពោះ​ទីតាំង​របស់លោក​ទុក​សំរាប់​អភិវឌ្ឍន៍ ចំពោះ​ដី​លោក​កំពុង​កាយ​នោះ​វា​មិនមែន​ភ្នំ​ទេ គឺ​ដី​ដាច់ចេញពី​ភ្នំ​តូច ។ លោក​ជា សាង មេឃុំ​ភ្នំ​តូច បាន​បដិសេធថា គ្មាន​បញ្ហា​ណា​ប៉ះពាល់​ដល់​ចំនួន​ប្រជាពលរដ្ឋ​៤៧​គ្រួសារ នោះទេ ប្រសិនបើ​គេ​អោយ​ឈប់​លោក​ហ្នឹង​ឈប់​ភ្លាម មិន​ចង់​ប៉ះពាល់​គេ​ទេ គាត់​ក៏​មិន​រវល់​នោះដែរ ។​

លោក​គោ​ស៊ុំ សារឿ​ត​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ថ្លែងថា កាលពីដើម​វា​មាន​ភ្នំ​តូច​ភ្នំ​ធំ បើ​វា​អស់​ទៅវិញ​បាត់បង់​រម្យ​ណី​ដ្ឋា​ន បាត់​បាត់​កន្លែង​ប្រវត្តិសាស្ត្រ បាត់​កន្លែង​អនុស្សារ​យិ៍​ផងដែរ និង​វា​បណ្តាលអោយ​ខូច​ខាត់​សោភ័ណភាព បរិស្ថាន ផងដែរ ។ ហើយ​អាជ្ញាធរខេត្ត​ធ្លាប់បាន​ផ្អាក​ផងដែរ​។ លោក​បាន​បញ្ជាក់ថា ចំពោះ​កាល​កន្លងមក​គឺ​គ្មាន​ច្បាប់​នោះឡើយ ហើយ​ខាងច្បាប់​នោះ​គឺ​គេ​បាន​យកមក​ដាក់​រួចរាល់​មែន ក៏ប៉ុន្តែ​ខ្ញុំ​មិនទាន់​ចុះហត្ថលេខា​នៅ​ឡើង ព្រោះ​វា​ប៉ះពាល់​ខ្លាំងណាស់ ចំណែកឯ​អាជ្ញាប័ណ្ណ​វិញ​នោះ​គឺ​គ្មាន​នោះទេ​។​

​ដោយឡែក​លោក​សុខ វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​តាមរយៈ​ទូរស័ព្ទ​ក្នុង​ដើម​សប្តាហ៍​នេះ​ថា គាត់​បានធ្វើ​អាជ្ញាប័ណ្ណ​ហើយ​នៅក្នុង​មន្ទីរ​របស់​យើង​នេះ ហើយ​មន្ត្រី​យើង​បាន​បញ្ជូនទៅ​សាលាខេត្ត​បន្ទាយមានជ័យ​រួចរាល់ ដើម្បី​ចុះហត្ថលេខា​បញ្ជាក់បន្ថែម តែ​មិនដឹងថា​យ៉ាងម៉េច​នោះទេ​និង​មិនទាន់​ចេញ​លទ្ធិ​ផល​ដែរ ចំណែក​បរិស្ថាន​គេ​បាន​ចុះទៅ​មើល​ហើយ និង​ខាង​ខេត្ត​ក៏បាន​ចុះទៅ​ផងដែរ ក៏ប៉ុន្តែ​មិន​ថា​ខេត្ត​សម្រេច​យ៉ាងណាដែរ​។ ចំពោះ​ច្បាប់​នោះ​គឺ​គេ​បាន​បញ្ជូនទៅ​ខេត្ត ទៅ​ក្រសួង​អស់ហើយ​តែ​មិនទាន់​ដឹង​យ៉ាងណា​ឡើយ​៕ ដោយ យី​ហាំង​ ​

KA-24-04-2015-19 KA-24-04-2015-20 KA-24-04-2015-21


http://ift.tt/1OnaDbL
លោក​ជា សាង មេឃុំ​ភ្នំ​តូច ដោយមាន​ការឃុបឃិត​ពី​លោក​សុខ វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល បាន​លួច​កាប់​កាយ​ដី​រំលើង​ភ្នំ​តូច​យក​អាចន៍​ដី ដោយ​គ្មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម បង្ក​ការភ័យខ្លាច​ដល់ ប្រជាពលរដ្ឋ​ចំនួន​៤៥​គ្រួសារ​ លោក​ជា សាង មេឃុំ​ភ្នំ​តូច ដោយមាន​ការឃុបឃិត​ពី​លោក​សុខ វ​ឌ្ឍ​នា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល បាន​លួច​កាប់​កាយ​ដី​រំលើង​ភ្នំ​តូច​យក​អាចន៍​ដី ដោយ​គ្មាន​អាជ្ញាប័ណ្ណ​អាជីវកម្ម បង្ក​ការភ័យខ្លាច​ដល់ ប្រជាពលរដ្ឋ​ចំនួន​៤៥​គ្រួសារ​ Reviewed by yim PH on 1:02 PM Rating: 5

Entertainment

ads
Powered by Blogger.