រាយខ្សែលួសចាប់ចរន្តអាគុយឆក់សត្វកណ្តុរ តែត្រូវឆក់បុរសវ័យ៤៩ឆ្នាំម្នាក់សម្លាប់ ក្នុងថ្លុកទឹកស្រែយ៉ាងអាណោចអាធ័ម
ខេត្តកណ្តាល ៖ បុរសវ័យ៤៩ឆ្នាំម្នាក់ បានដេកដួលស្លាប់ក្នុងថ្លុកទឹកស្រែយ៉ាងអាណោចអាធ័ម ដោយសារបានដើរទៅទាក់នឹងខ្សែលួស ដែលកសិករម្នាក់បានដាក់រាយសម្រាប់ ឆក់សត្វកណ្តុរក្នុងស្រែ កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ នៅចំណុច ភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្តាល សពជនរងគ្រោះ ត្រូវបានប្រទះឃើញ ហើយបានរាយការណ៍ប្រាប់នគរបាលមូលដ្ឋានកាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥ ដោយនគរបាលជំនាញបានចុះទៅពិនិត្យ និងធ្វើកោសលក្យវិច័យសាកសពដើម្បីធ្វើកំណត់ហេតុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គីម សារ៉េត ភេទប្រុស អាយុប្រហែល ៤៩ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិស្រែអំពិល ឃុំឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល។ ចំណែកម្ចាស់ខ្សែលួសបង្កឲ្យឆក់មនុស្សស្លាប់នោះមាន ឈ្មោះ គង់ សេត ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិស្តៅកន្លែង៤ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ចបានរកឃើញ ខ្សែលួសស្រាត ទាក់ជនរងគ្រោះ ពីជើងរុំបញ្ឆិតខ្លួន មកស្មាខាងស្តាំ ដោយមានស្នាម ទ្រុតលើស្បែក តាមខ្សែលួស ដែលរុំនោះ។ យ៉ាងណាក៏ដោយ មន្ត្រីនគរបាលជំនាញ បានកសាងឯកសារ ដើម្បីបញ្ជូនម្ចាស់ខ្សែលួស ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕
http://ift.tt/1c7lipI