Insurance

728x90

រថយន្ត​ដឹក​ជ័រកៅស៊ូ គេច​ពី​រថយន្ត​ដឹក​ទឹកកក ទៅបុក​តូប​អ្នកលក់​បង្អែម​ខ្ទេច​ទាំង​ព្រលឹម​

​ខេត្តកំពង់ឆ្នាំង​៖ តូប​លក់​បង្អែម​មួយកន្លែង ត្រូវបាន​រថយន្ត​ស៊ីទែន​ដឹក​ជ័រកៅស៊ូ មួយគ្រឿង​បុក​ទាំង​ព្រឹក ព្រលឹម បន្ទាប់ពី​បាន​វាក់​អើ​គេច​នឹង​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង​។ ឧប្បត្តិ​ហេតុនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង ៦ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ជិត​ស្ថានីយ ប្រេង​ឥន្ទ​នៈ​សូ​គី​មិច ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង បាន​និយាយ​អោយដឹងថា​៖ រថយន្ត​បង្ក​ខាងលើនេះ ម៉ាក​ហ៊ីយ៉ាន់ដាយ កាប៊ីន​ពណ៌​ក្រហម ស និង​ស៊ីទែន​ពណ៌​ខ្មៅ ស្លាក​លេខ​ត្រូវបាន​ម្ចាស់​ដោះចេញ​ក្រោយពេល​កើតហេតុ ដើម្បី​លាក់បាំង​អត្តសញ្ញាណ​។​

​មុនពេល​កើតហេតុ រថយន្ត​ខាងលើ​បាន​បើក​មកពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន លុះ​ពេលមកដល់​ចំណុចកើតហេតុ បាន​វាក់​នឹង​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង​ដែល​ចេញពី​ស្ថានីយ​ប្រេង នៅ​ខ​ង​ឆ្វេង​ដៃ ហើយ​រថយន្ត​ស៊ីទែន​បានគេច​មក​ឆ្វេង​ដៃ​ដែរ បណ្តាលអោយ​ជ្រុល​ទៅបុក​តូប​អ្នកលក់​បង្អែម​ធ្វើអោយ​ខ្ទេច​។ នោ​ក្នុង​ហេតុការណ៍​នេះដែរ​អ្នកបើករថយន្ត​បង្ក​បាន​ព្យាយាម​ជាន់​ហ្វ្រាំង​ដែរ តែ​ស៊ីទែន​ជ័រកៅស៊ូ​បាន​រុញ​បត់​ក្បាល​រថយន្ត​ត្រឡប់មក​ក្រោយ​វិញ​។ នៅ​កន្លែងកើតហេតុ​គេ​ឃើញ​ខូចខាត​តូប​លក់​បង្អែម​មួយ​ខ្នង បែក​លូទឹក បាក់​កូនឈើ​មួយ​ដើម និង​របស់របរ​មួយចំនួនទៀត តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់ ដល់​អ្នកណា​ឡើយ ។

សមត្ថកិច្ច​បានអោយដឹង​ទៀតថាៈ រថយន្ត​ខាងលើ​ជា​របស់​ក្រុមហ៊ុន លឹម ឡេង​ស្រេង ដែលមាន​អ្នក បើកបរ ឈ្មោះ ស៊ុត ប៊ុត អាយុ​២៥​ឆ្នាំ រស់នៅ​ខេត្តកំពត​និង​ព្រូ​មា្ន​ក់ទៀត​ឈ្មោះ វុ​ឌ្ឍី អាយុ​២៤ ឆ្នាំ​នៅ ខេត្តកំពង់ស្ពឺ​។​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​នគរបាល បាន​សម្របសម្រួល​អោយ​ក្រុមហ៊ុន​ចេញ ថ្លៃ​សង​ការខូចខាត​ម្ចាស់​តូប​លក់​បង្អែម និង​សង​ថ្លៃ​សម្ភារៈ​ដែល​បែកបាក់​ខូ​ត​ខាត​មួយចំនួនទៀត ដោយ​មិនបាន​យក​រថយន្ត​មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​នោះឡើយ​។​  ករណី​គ្រោះថ្នាក់​នេះ​ត្រូ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា​៖ បណ្តាលមកពី​រថយន្ត​ស៊ីទែន​បើកបរ​លឿន ហួស​ល្បឿន​កំណត់​នៅក្នុង​ក្រុង ទើប​បង្កអោយមាន​គ្រោះថ្នាក់​ដូចខាងលើ​នេះ​៕ ដោយ រិ​ទ្ធិ ជ័យ

KA-27-04-2015-01 KA-27-04-2015-02 KA-27-04-2015-06


http://ift.tt/1bKw2L3
រថយន្ត​ដឹក​ជ័រកៅស៊ូ គេច​ពី​រថយន្ត​ដឹក​ទឹកកក ទៅបុក​តូប​អ្នកលក់​បង្អែម​ខ្ទេច​ទាំង​ព្រលឹម​ រថយន្ត​ដឹក​ជ័រកៅស៊ូ គេច​ពី​រថយន្ត​ដឹក​ទឹកកក ទៅបុក​តូប​អ្នកលក់​បង្អែម​ខ្ទេច​ទាំង​ព្រលឹម​ Reviewed by yim PH on 7:44 PM Rating: 5

Entertainment

ads
Powered by Blogger.