Insurance

728x90

ស្ទាវ​៤​នាក់​ផឹកស៊ី​ហឺ​ហា​ក្នុង​ហាង​ឌី​ស្កូ​រាំ​ចាក់​ក្បាច់ ប៉ះពាល់​ស្រី​សំណ​ប់​ចិត្ត​គេ ផ្ទុះ​ជម្លោះ ហើយ​ព្រួត​គ្នា​វាយ​យុវជន​ម្នាក់​រងរបួស​ធ្ងន់ តែ​ត្រូវ​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ​បញ្ជូនទៅ​តុលាការ​

​ខេត្តកំពង់ឆ្នាំង​៖ ស្ទាវ​ទំនើង​៤​នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ក្រុង​កំពង់ឆ្នាំង ស្រាវ​ជ្រា​ចាប់ខ្លួនបាន​ក្រោយពី​បាន​បង្ក​អំពើហិង្សា​បណ្តាល​ឲ្យ​មាន​របួសស្នាម​លើ​យុវជន​ម្នា​ក់បាន​មួយថ្ងៃ ដោយបាន ព្រួត​គ្នា​វាយ ឲ្យ​រងរបួស​ធ្ងន់​នៅក្នុង​ក្លឹប​ឌី​ស្កូ​មួយ ព្រោះតែ​ទំនាស់​កើតចេញពី​ការ​រាំ​ចាក់​ក្បាច់​ប៉ះពាល់​មិត្តស្រី​សំណ​ប់​ចិត្ត​របស់រប​ស់ជន​រង​របួស​។ ហេតុការណ៍​នេះ​បានកើត​ឡើង​វេលា​នៅ​ម៉ោង​១១ និង​៣០​នាទី​យប់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥ នៅ​ក្នុងភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​លោក ញ៉ោ​ក ប៊ុន​ធី អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា យុវជន​រងគ្រោះ​មានឈ្មោះ​ ​ជា វុទ្ធី អាយុ​២៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ​។ ចំណែក​ជនបង្ក​របួស​ស្នាម​ទាំង ៤​នាក់ មាន ១​ឈ្មោះ មាន ឌិ​ត អាយុ​២៧​ឆ្នាំ ២​ឈ្មោះ មាន ហេង អាយុ​២២​ឆ្នាំ ៣​ឈ្មោះ ទុយ សុភ័ន្ត អាយុ​២១​ឆ្នាំ និង​ឈ្មោះ​ភុំ ចំរើន អាយុ​២៧​ឆ្នាំ ពួកគេ​ទាំង​៤​នាក់​រស់នៅ​ភូមិ​កំពង់​អូស សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​មុនពេល​កើតហេតុ​ពួកគេ​ទាំង​៥​នាក់​បាន​ស៊ីផឹក​នៅក្នុង​ក្លឹប​ឌី​ស្កូ SK ក្រោម​ដី​មួយកន្លែង ដោយ​ឈ្មោះ ជា វុទ្ធី បាន​នាំ​មិត្ត​ភ័​ក្រ​ស្រីៗ​ទៅ​រាំលេង​ជាមួយ​ផង​។ ក្នុងពេល​រាំលេង ឈ្មោះ មាន ឌិ​ត បាន​ប៉ះ​មិត្តស្រី​របស់ ឈ្មោះ ជា វុទ្ធី ពេលនោះ​ឈ្មោះ ជា វុទ្ធី បាន​ស្ទុំ​ទៅ​វាយ​ឈ្មោះ មាន ឌិ​ត ២​ទៅ​៣​ដៃ ឃើញ​ដូច្នេះ​មិត្ត​ភ័​ក្រ​របស់​ឈ្មោះ មាន ឌិ​ត ក៏បាន​នាំគ្នា​វាយតប់​ឈ្មោះ ជា វុទ្ធី និង​ចោល​កែវ​មក​ចំក្បាល និង​ចិញ្ចើម បណ្តាលអោយ​បែក​ដេរ​៤​ថ្នេរ និង​មុត​កដៃ​ស្តាំ​ដេរ​៣​ថ្នេរ​។ ក្រោយពេល​បង្កហេតុ​ជនបង្ក​ទាំង ៤​នាក់​ក៏ បាននាំគ្នា​រត់គេចខ្លួន​អស់​។ ចំណែក​ជនរងគ្រោះ​ត្រូ​បាន​មិ​ត​ភ័​ក្រ​បញ្ជូនមក​ព្យាបាល​របួស​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​។​

សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖​ក្រោយពី​បាន​ស្រាវជ្រាវ​ករណីនេះ​មួយ​យប់​មួយថ្ងៃ​មក នៅវេលា​ម៉ោង ៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៥ សមត្ថកិច្ច​សហការ​ជាមួយ​មន្ត្រីនគរបាល​ប៉ុស្តិ៍​មូលដ្ឋាន បាននាំគ្នា​ចាប់ខ្លួន​ជនបង្ក​ទាំង​៤​នាក់ យកមក​ឃុំខ្លួន​នៅក្នុង​អធិកា​រដ្ឋា​នគរបាល​ក្រុង​កំពង់​ឆ្នាំ​មួយ​យប់ កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ពួកគេ​ទាំង​៤​នាក់ និយាយថា​ក្នុង​រឿងនេះ គឺ​ពួកគេ និង​ឈ្មោះ ជា វុទ្ធី គឺ​បាន​ឈ្លោះ​គ្នា​វាយ​គេ​ទៅវិញទៅមក​។​

​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥​នេះ យុវជន​ទាំង​៤​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ក្រុង​កំពង់ឆ្នាំង បញ្ជូន​ខ្លួន​ទៅកាន់ ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង​បន្ថែម​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕ ដោយ រិ​ទ្ធិ ជ័យ ​

KA-27-04-2015-05 KA-27-04-2015-04 KA-27-04-2015-03


http://ift.tt/1Ed3JxO
ស្ទាវ​៤​នាក់​ផឹកស៊ី​ហឺ​ហា​ក្នុង​ហាង​ឌី​ស្កូ​រាំ​ចាក់​ក្បាច់ ប៉ះពាល់​ស្រី​សំណ​ប់​ចិត្ត​គេ ផ្ទុះ​ជម្លោះ ហើយ​ព្រួត​គ្នា​វាយ​យុវជន​ម្នាក់​រងរបួស​ធ្ងន់ តែ​ត្រូវ​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ​បញ្ជូនទៅ​តុលាការ​ ស្ទាវ​៤​នាក់​ផឹកស៊ី​ហឺ​ហា​ក្នុង​ហាង​ឌី​ស្កូ​រាំ​ចាក់​ក្បាច់ ប៉ះពាល់​ស្រី​សំណ​ប់​ចិត្ត​គេ ផ្ទុះ​ជម្លោះ ហើយ​ព្រួត​គ្នា​វាយ​យុវជន​ម្នាក់​រងរបួស​ធ្ងន់ តែ​ត្រូវ​សមត្ថកិច្ច​ចាប់​វ៉ៃខ្នោះ​បញ្ជូនទៅ​តុលាការ​ Reviewed by yim PH on 8:49 PM Rating: 5

Entertainment

ads
Powered by Blogger.