Insurance

728x90

រថយន្ត​នីសា​ន់​បុក​រថយន្តក្រុង​ប៉ើង​ខ្ទាត​ទៅបុក​រថយន្ត​ឡង់​រឺ​វែ​ក្រឡាប់​ជា​ច្រើ​ល​ត្រឡប់​ ​បណ្តាល​ស្ត្រី​ម្នាក់​ស្លាប់​និង​៤​នាក់​ទៀត​របួសធ្ងន់​ស្រាល​

​ខេត្តកំពង់ឆ្នាំង​៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​យ៉ាង​រន្ធត់​នៅ​កន្លែងកើតហេតុ កុមារ​២​នាក់​ជា​កូន និង​បុរស​២​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាស នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​រថយន្ត​នីសា​ន់​បុក​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ពេញទំហឹង ហើយ​ប៉ើង​ទៅ​ចំ​រថយន្ត​ឡង់​រឺ​វែ របស់លោក​អភិបាលរង​ខេត្តបាត់ដំបង​បុក​មួយ​ជាន់​ទៀត ដោយ​របូត​ដាច់​ម៉ាស៊ីន​ខ្ទាត​ប៉ើង​ជាង​១០​ម៉ែត្រ ក្រឡាប់​ជាច្រើន​ត្រឡប់​បះជើង​ឡើងលើ​កណ្តាល​ទ្រូងផ្លូវ​។ ហេតុ​កាណ៍រ​ដ៏​រន្ធត់​នេះ​បានកើត​ឡើង​វេលា​ម៉ោង​១​និង​២៥​នាទី​រសៀល ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៥ នៅលើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៥​និង​៨៦ ក្នុងភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

លោក ទឹម ច​ន្ធី អធិការនគរបាល​ស្រុក​រលាប្អៀរ​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​និយាយ​អោយដឹង ថា​៖ មុនពេល​កើតហេតុ​រថយន្ត​ម៉ាក​នីសា​ន់​ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-8742 បើកបរ​ដោយ​បុរស​ឈ្មោះ ប៊ុន និ​ន អាយុ​៥០​ឆ្នាំ​រស់នៅ​ភូមិ​ពពេល ឃុំ​ខុន​រ៉ង ស្រុក​បរិបូរ​ណ៌ (​របួសធ្ងន់​ដាច់​ចុង​អណ្តាត​និយាយ​មិន​ចេញ​) បាន​ដឹក​ប្រពន្ធ​និង​កូន​២​នាក់ បើកបរ​ពី​ស្រុក​បរិបូរ​ណ៌​ទៅ​ភ្នំពេញ​។ លុះដល់​ចំណុច កើត ហេតុ​សង្ស័យថា​ងោគងុយ បាន​បុក​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​KSO​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-9544 ពណ៌​ស​ខៀវ បើកបរ​ក្នុង​ទិស​ច្រាស់​គ្នា​មកពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត ហើយ​បាន​បែក​កង់​មុខ​ងាកក្បាល​មក​ស្តាំ​ដៃ ស្របពេល​រថយន្ត​ឡង់​រឺ​វែ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ បាត់ដំបង​2A-9988 បើកបរ​ដោយ​ឈ្មោះ ជីប វ៉ាន់​ឌឿ​ន (​ដឹក​លោក​សុខ គង់ អភិបាលរង​ខេត្តបាត់ដំបង​)​ក៏បាន​បុក​រថយន្ត​សី​សាន់​មួយ​ជាន់​ទៀត បណ្តាលអោយ​រថយន្ត​នី​សាន់​ដាច់​ម៉ាស៊ីន​ប៉ើង​ជាង​១០​ម៉ែត្រ និង​ក្រឡាប់​ជាច្រើន​ត្រឡប់​ហើយ​បះជើង​ឡើងលើ​នៅ​កណ្តាល​ថ្នល់ជាតិ​។​

នៅក្នុង​គ្រោះថ្នាក់​ដ៏​គួរអោយ​រន្ធត់​នេះ បណ្តាលអោយ​ស្ត្រី​ឈ្មោះ ម៉ក់ សា​រួន ហៅ​ស្រីអូន អាយុ​៤៥​ឆ្នាំ ជា​ប្រពន្ធ​អ្នកបើកបរ​រថយន្ត​នី​សាន់​ស្លាប់​នៅ​កន្លែងកើតហេតុ អ្នកបើកបរ​នីសា​ន់​ឈ្មោះ ប៊ុន និ​ន រង របួសធ្ងន់​ដាច់​អណ្តាត​មួយ​កំណាត់ កូនប្រុស​របស់ (​ប៊ុន និ​ន​) អាយុ​ជាង​២​ឆ្នាំ របួសស្រាល និង កូនស្រី​គេ​ម្នាក់ទៀត អាយុ ប្រមាណ​៨​ឆ្នាំ​របួសធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ឡង់​រឺ​វែ​របស់លោក អភិបាលរង​ខេត្តបាត់ដំបង​ឈ្មោះ ជីប វ៉ាន់​ឌឿ​ន រងរបួស​ដងកាំបិត​ខាងឆ្វេង​ធ្ងន់ ចំណែក​លោក សុខ គង់ អភិបាលរង​ខេត្តបាត់ដំបង​មិន​រង របួសធ្ងន់​ទេ​ព្រោះ​លោក​ជិះ​នៅ​បាំង​ក្រោយ​។ ដោយឡែក​រថយន្តក្រុង និង​រថយន្ត​ឡង់​រឺ​វែ​ខូចខាត​ធ្ងន់​ដូចគ្នា រីឯ​រថយន្ត​នីសា​ន់​វិញ​ខូចខាត​ខ្ទេចខ្ទី​ទាំងស្រុង​។​

​រថយន្ត​ទាំង​៣​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត ជួល​រថយន្ត​ស្ទួ​ច​ដឹក​យកទៅ រក្សាទុក​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង និង​បាន​កសាង​សំណុំរឿង​តាម​និតិ​វិធី​ច្បាប់​។ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ សង្ស័យថា​បណ្តាលមកពី​អ្នកបើកបរ​រថយន្ត នី​សាន់​បើកបរ​ក្នុង​សភាព​ងោគងុយ ឬ​រថយន្ត​នីសា​ន់​មាន​បញ្ហា​អ្វីមួយ ទើប​ទៅបុក​រថយន្តក្រុង​ពេញ ទំហឹង ក្នុង​ទិស​បញ្ច្រាស​គ្នា ហើយ​ប៉ើង​ចូល​រថយន្ត​ឡង់​រឺ​វែ​មកពី​ក្រោយ​បុក​មួយ​ជាន់​ទៀត ទើប​បង្ក​អោយ មាន​គ្រោះថ្នាក់​ធ្ងន់​ធ្ងន់​បែបនេះ​៕ ដោយ រិ​ទ្ធិ ជ័យ

KA-27-04-2015-09 KA-27-04-2015-08 KA-27-04-2015-10 KA-27-04-2015-07 KA-27-04-2015-06 ​ ​ ​


http://ift.tt/1EIevQ3
រថយន្ត​នីសា​ន់​បុក​រថយន្តក្រុង​ប៉ើង​ខ្ទាត​ទៅបុក​រថយន្ត​ឡង់​រឺ​វែ​ក្រឡាប់​ជា​ច្រើ​ល​ត្រឡប់​ ​បណ្តាល​ស្ត្រី​ម្នាក់​ស្លាប់​និង​៤​នាក់​ទៀត​របួសធ្ងន់​ស្រាល​ រថយន្ត​នីសា​ន់​បុក​រថយន្តក្រុង​ប៉ើង​ខ្ទាត​ទៅបុក​រថយន្ត​ឡង់​រឺ​វែ​ក្រឡាប់​ជា​ច្រើ​ល​ត្រឡប់​ ​បណ្តាល​ស្ត្រី​ម្នាក់​ស្លាប់​និង​៤​នាក់​ទៀត​របួសធ្ងន់​ស្រាល​ Reviewed by yim PH on 5:07 PM Rating: 5

Entertainment

ads
Powered by Blogger.