Insurance

728x90

ស្ទាវ​ខ្មែរ​លក់​ថ្នាំញៀន​១​នាក់ និង​អ្នក​ជក់​គ្រឿងញៀន​២​នាក់ ប៉ូលិស​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​

​ខេត្តបន្ទាយមានជ័យ​៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយនឹង​នគរបាល​ក្រុង​សេរី​សោភ័ណ តាម​ប្រមាញ​ឃាត់​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ រួមទាំង​វត្ថុតាង​គ្រឿងញៀន​មួយចំនួន ខណៈ​ពួកគេ​កំពុងតែ​ធ្វើ​សកម្មភាព​លក់ និង​ប្រើប្រាស់​កន្លែង​ស្ងាត់​មួយ​។ ការបង្ក្រាប​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥ ត្រង់ចំណុច​រោង​ម៉ាស៊ីន ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សេរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​ដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់​បង្ក្រាប​លោក​វរសេនីយ៍ទោ ធិ​ន ស៊ិន​ដេ​ត នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត លោក ស៊ិ​វ សុជាតិ អធិការ​ក្រុង និង​កម្លាំង​នគរបាល​ជំនាញ​ជាច្រើនរូប​។ លោក​វរសេនីយ៍ទោ ធិ​ន ស៊ិន​ដេ​ត បាន​ថ្លែងថា ក្រោយពី​បានទទួល​ពី​កម្លាំង​ជំនាញ នៃ​នគរបាល​ខេត្ត បាន​តាម​ប្រមាញ់ ទាំង​ថ្ងៃ ទាំងយប់​រហូត​ឈានដល់​ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​បាន​វត្ថុតាង​ជាច្រើន ។

​កម្លាំង​សមត្ថកិច្ច​​បាន​ដកហូត និង​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​បាន​ម្នាក់ និង​ប្រើប្រាស់​២​នាក់​ទៀត ជនសង្ស័យ​ឈ្មោះ​ថុង ខេ​ម៉ា ភេទ​ប្រុស អាយុ​១៧ ជួញដូរ និង​ជា​មុខសញ្ញា​ចែកចាយ​ទាំងថ្ងៃទាំងយប់ រស់នៅ​ភូមិ សង្កាត់​ខាងលើនេះ​នេះ​។ ឈ្មោះ​ម៉ៅ ធី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​អ្នកប្រើប្រាស់ និង​ឈ្មោះ បួ ចំណាន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​អ្នកប្រើប្រាស់ ។​

សមត្ថកិច្ច​បាន​ដកហូត​រួមមាន គ្រឿងញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ទឹកកក ចំនួន​១៤​ថង់​តូច ទូរស័ព្ទ​៣​គ្រឿង ជញ្ជីង​ថ្លឹង​គ្រឿងញៀន ១ ដាវ​សាំ​ម៉ូ​រ៉ៃ ១​ដើម ថង់​សំរាប់​ច្រក​គ្រឿងញៀន​១​ដុំ ដែកកេះ បំ​ប៉ុង ចាន​សំរាប់​ប្រើប្រាស់​បាន​ចំនួន​​។ ក្រោយពី​សមត្ដ​កិច្ច​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើនេះ បានទទួល​កំហុស​រប​ស់​ខ្លួន​ដែរ​បាន​ប្រព្រឹត្ត​ករណី​ខាងលើនេះ​មែន ។ បច្ចុប្បន្ន​នគរបាល​ជំន​ាញ​បាន​សាង​សំណុំ​រឿង​ជនសង្ស័យ​ខាងលើ និង​វត្ថុតាង​ទាំងអស់​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕ ដោយ យី​ហាំង​ ​

KA-27-04-2015-21 KA-27-04-2015-20


http://ift.tt/1KpGFye
ស្ទាវ​ខ្មែរ​លក់​ថ្នាំញៀន​១​នាក់ និង​អ្នក​ជក់​គ្រឿងញៀន​២​នាក់ ប៉ូលិស​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ ស្ទាវ​ខ្មែរ​លក់​ថ្នាំញៀន​១​នាក់ និង​អ្នក​ជក់​គ្រឿងញៀន​២​នាក់ ប៉ូលិស​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ Reviewed by yim PH on 8:05 PM Rating: 5

Entertainment

ads
Powered by Blogger.