Insurance

728x90

ស្ត្រី​វិកលចរិត​ម្នាក់ កាប់​ចិញ្ច្រាំ​ឪពុក​បង្កើត និង​បងស្រី​របស់ខ្លួន​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅពេល​ពួកគេ​ចូលទៅ​រារាំង កុំ​ឲ្យ​ឈ្លោះ​ជាមួយ​ម្តាយ

​ខេត្តកំពត​៖ ស្ត្រី​ចំណាស់​ម្នាក់ បាន​យក​កាំបិទ និង​ពូថៅ ទៅ​កាប់​គ្មាន​ប្រណី​ដៃ​ទៅលើ​ឪពុក និង​បងស្រី​បង្កើត បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​ទាំងពីរ​នាក់ យ៉ាង​អាណោចអាធ័ម ដោយ​សាកសព​សុទ្ធតែ​ស្នាម​មុត​ដោយ​មុខ​ពូថៅ និង​កាំបិទ​ដាច់​ក្បាល ដាច់​ដៃ និង​មុត​សុះ​ពេញ​ខ្លួន​។​ឃាតកម្ម​នេះ​បានកើត ឡើង​កាលពី​យប់​ថ្ងៃទី​១៤ ខែ មេសា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក កំពង់ត្រាច ខេត្តកំពត ។ បន្ទាប់ពី​កើតហេតុ ជនបង្ក​ត្រូវបាន​កម្លាំង​នគរបាល​មូលដ្ឋាន ចាប់ខ្លួន​កាលពី​វេលា ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៥​។


មន្ត្រីនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​បាន​ឲ្យ​ដឹងថា ជនសង្ស័យ មានឈ្មោះ មុំ សុភា អាយុ​៤០​ឆ្នាំ រីឯ​ជនរងគ្រោះ ជា​ឪពុក មានឈ្មោះ ណុប ទួន អាយុ​៧៨​ឆ្នាំ និង​បងស្រី​ឈ្មោះ មុំ សុផាត អាយុ​៥៨​ឆ្នាំ​។ មន្ត្រីនគរបាល​បាន​បន្តទៀតថា ជនសង្ស័យ​ជាម​នុស្ស​វិក ល​ចរិត ហើយ​កន្លងមក​តែងតែ​បង្កបញ្ហា​ជាមួយ ក្រុមគ្រួសារ ស្រាប់តែ​នៅវេលា​ម៉ោង ប្រមាណ ១១ និង​៣០ នាទី យប់កើតហេតុ​នោះ ជនសង្ស័យ និង​ម្តាយ​មាន​ជម្លោះ​ជាមួយគ្នា រហូត​ធ្វើ​ឲ្យ​បងស្រី និង​ឪពុក​បង្កើត ចូលទៅ​ឃាត់ និង​រារាំង ស្រាប់តែ​ជនសង្ស័យ បានរ​ត់ទៅ យក​កាំបិត និង​ពូថៅ កាប់​ចិញ្ច្រាំ​ជនរងគ្រោះ​ទាំង​២​នាក់ រហូតដល់​ស្លាប់ ។​


ស្នងការរង​នគរបាល​ខេត្តកំពត បាន​អះអាងថា តាមរយៈ​សួរនាំ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ថា ជនសង្ស័យ ជា​មនុស្ស​វិកលចរិត ប៉ុន្តែ​យ៉ាងណា​នោះ ជនសង្ស័យ​ត្រូវបាន​កម្លាំង នគរបាល​របស់លោក ចាប់ខ្លួន ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម ផ្លូវច្បាប់ ចំ​ណែ​ល​សព​ឪពុក និង​កូន​ត្រូវបាន​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​ដោយ​សោកសៅ​៕ ​


KA-15-04-2015-24KA-15-04-2015-23KA-15-04-2015-20 KA-15-04-2015-19




http://ift.tt/1cvbRRc
ស្ត្រី​វិកលចរិត​ម្នាក់ កាប់​ចិញ្ច្រាំ​ឪពុក​បង្កើត និង​បងស្រី​របស់ខ្លួន​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅពេល​ពួកគេ​ចូលទៅ​រារាំង កុំ​ឲ្យ​ឈ្លោះ​ជាមួយ​ម្តាយ ស្ត្រី​វិកលចរិត​ម្នាក់ កាប់​ចិញ្ច្រាំ​ឪពុក​បង្កើត និង​បងស្រី​របស់ខ្លួន​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅពេល​ពួកគេ​ចូលទៅ​រារាំង កុំ​ឲ្យ​ឈ្លោះ​ជាមួយ​ម្តាយ Reviewed by yim PH on 3:20 PM Rating: 5

Entertainment

ads
Powered by Blogger.