Insurance

728x90

មន្ត្រី​យោធា​ការពារ​កោះរ៉ុង​សន្លឹម​៤​នាក់ និង​ភរិយា​ម្នាក់​ពុលផ្សិត​មាន​អាកា​រៈ​ធ្ងន់​

​ខេត្ត​ព្រះសីហនុ​៖ មនុស្ស​ប្រុស​ស្រី​៥​នាក់​ក្នុងនោះ​មន្ត្រី​យោធា​វរ​ការពារ​ដែន​កោះ​លេខ​៤​ចំនួន​៤​នាក់ និង​ភរិយា​មន្ត្រី​យោធា​ឈរជើង​ការពារ​កោះរ៉ុង​សន្លឹម ខេត្ត​ព្រះសីហនុ បាន​ពុលផ្សិត (​ហៅ​ក្រៅ​ផ្សិត​ក្ងោក​) បន្ទាប់ពី​ទទួលទាន​អាហារ​ថ្ងៃត្រង់​។ ជនរងគ្រោះ​ត្រូវបាន​ដឹក​មកដល់​មន្ទី​ពេទ្យ​បង្អែក​ចំការចេក​នា​វេលា​ម៉ោង​១៦ និង​២៥​នាទី​ល្ងាច​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៥​។​

យោងតាម​ប្រភពពី​មន្ត្រី​យោធា​ដូចគ្នា​បានបញ្ជាក់​ឲ្យ​ដឹងថា​៖ ហេតុការណ៍​ពុលផ្សិត​នេះ​បាន​កើតឡើង​នៅ​ម៉ោងជាង​១១​ថ្ងៃត្រង់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៥ នឹង​ត្រូវបាន​បញ្ជូនមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ នៅ​ម៉ោង​៤ និង​២៥​នាទី​ថ្ងៃ​អង្គា​រ៍ដ​ដែល​នេះ បន្ទាប់ពី​មន្ត្រី​យោធា​ចំនួន​៣​នាក់​បាន​ឡើង​ភ្នំ​ទៅ​បេះ​ផ្សិត​តាម​ដើមឈើ​ក្នុងព្រៃ មក​ចែកគ្នា​ធ្វើ​ម្ហូប​កាល​ព្រឹក​ថ្ងៃទី​២៨​នេះ​។​

ប្រភព​ដ៏​ដែល​បាន​បន្តថា​៖ ជនរងគ្រោះ​ទាំង​៥​នាក់​នោះ​មានឈ្មោះ ទី​១- សូ ចិន្តា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មានមុខរ​បរជា​មន្ត្រី​យោធា​វរ​ការពារ​ដែន​កោះ​លេខ​៤ មាន​តួនាទី​អនុ​វរៈ បច្ចុប្បន្ន​មាន​ទីលំនៅ កោះរ៉ុង សន្លឹម ក្រុងព្រះសីហនុ (​មាន​អាកា​រៈ​ស្រាល​) ទី​២-​ឈ្មោះ ម៉ៅ ម៉ាច ភេទ ប្រុស​អាយុ​៣៥​ឆ្នាំ មានមុខ​ងារ​ជាម​ន្ត្រី​យោធា​វរ​ការពារ​ដែន​កោះ​លេខ​៤ បច្ចុប្បន្ន​មាន​ទីលំនៅ កោះរ៉ុង​សន្លឹម ក្រុងព្រះសីហនុ (​អាកា​រៈ​ធ្ងន់ធ្ងរ​) ទី​៣-​សោម ចាន់​រ៉ា​ឌី ភេទ ប្រុស អាយុ​៣៥​ឆ្នាំមាន​មុខរបរ​ជាម​ន្ត្រី​យោធា​វរ​ការពារ​ដែន​កោះ​លេខ​៤ បច្ចុប្បន្ន​មាន​ទីលំនៅ កោះរ៉ុង សន្លឹម ក្រុងព្រះសីហនុ (​អាកា​រៈ​មធ្យម​) ទី​៤-​ស្រី ម៉ន ភេទ ស្រី​អាយុ​៣២​ឆ្នាំ ជា​ភរិយា​(​អាការ​ធ្ងន់ធ្ងរ​)​និង​ទី​៥-​គីម សុ​ភ័​ត្រ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មានមុខរ​បរជា​មន្ត្រី​យោធា​វរ​ការពារ​ដែន​កោះ​លេខ​៤ បច្ចុប្បន្ន​មាន​ទីលំនៅ កោះរ៉ុង សន្លឹម​ក្រុងព្រះសីហនុ​(​អាកា​រៈ​មធ្យម​)​។​

​ប្រភព​បាន​បញ្ជាកថា​៖ ក្រោយពី​បរិភោគ​ម្ហូប​ដែល​ធ្វើ​ពី​ផ្សិត​មក មនុស្ស​ចំនួន​៥​នាក់​ដែល​បាន​បរិភោគបាន​មាន​លក្ខណៈ​រកកល់​ក្អួតចង្អោរ ក្នុងនោះ​មនុស្ស ប្រុស ស្រី​ចំនួន​២​នាក់​បាន​សន្លប់ ដោយមាន​អាកា​រៈ​ធ្ងន់ធ្ងរ​ជាងគេ ឃើញ​ដូចនេះ ទើប​កម្លាំង​ក្នុង​វរៈ​បាន​យក​ទូក​កន្ទុយ​វែង​ដឹក​មកកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​។ ប៉ុន្តែ​ជនរងគ្រោះ​ចំនួន​២​នាក់​ក្នុងចំណោម​៥​នាក់​នៅ​ពុំទាន់​ដឹង​ល​ទ្ឋ​ផល​នៅឡើយ​ទេ​នៅ​ល្ងាច​ថ្ងៃទី​២៨​នេះ​។ ទោះយ៉ាងណា​ក្រុមគ្រូពេទ្យ​នៃ​មន្ទីរពេទ្យបង្អែក​ចំការចេក​កំពុង​ជួយសង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់ ប៉ុន្តែ​ល​ទ្ឋ​ផល​យ៉ាងណា​នោះ​នៅ​ពុំទាន់​ដឹង​នៅឡើយ​ទេ​។ ដោយ សមុទ្រ​ខៀវ​ ​

KA-28-04-2015-36 KA-28-04-2015-37 KA-28-04-2015-38 KA-28-04-2015-39


http://ift.tt/1EBhMih
មន្ត្រី​យោធា​ការពារ​កោះរ៉ុង​សន្លឹម​៤​នាក់ និង​ភរិយា​ម្នាក់​ពុលផ្សិត​មាន​អាកា​រៈ​ធ្ងន់​ មន្ត្រី​យោធា​ការពារ​កោះរ៉ុង​សន្លឹម​៤​នាក់ និង​ភរិយា​ម្នាក់​ពុលផ្សិត​មាន​អាកា​រៈ​ធ្ងន់​ Reviewed by yim PH on 7:57 AM Rating: 5

Entertainment

ads
Powered by Blogger.