Insurance

728x90

អាជ្ញាធរ​ក្រុង​បាន​លុង រៀបចំ​សណ្តាប់ធ្នាប់​ផ្លូវ​ក្រវាត់​ផ្សារ​ក្រុង​បាន​លុង​

ខេត្តរតនគិរី​៖ អាជ្ញាធរ​ក្រុង​ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក អ៊ុក សំអុល អភិបាល​គណៈ​អភិបាលក្រុង​បាន​លុង និង​ស្ថាប័ន​ដែលមាន​ការពាក់ព័ន្ធ​ដូចជា លោក ជី វណ្ណ​រ៉ា ប្រធាន​ភូមិបាល​ក្រុង ដែនដី​នគររូបណីយកម្ម កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ បាន​ចុះ​រៀបចំ​ខ្សែក្រវាត់​ជុំវិញ​ផ្សារ​ក្រុង​បាន​លុង​ឲ្យ​មាន​របៀបរៀបរយ និង​សណ្តាប់ធ្នាប់​ល្អ និង​អនាម័យ​។​

ការរៀបចំ​នេះ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៥ នៅត្រង់ចំណុច​ខាងមុខ​ផ្សារ​បាន​លុង ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ឈូសឆាយ​ប្រមូល​សំរាម​ពី​ដងផ្លូវ និង​បើក​ឲ្យ​មាន​ផ្លូវ​មួយ​ខ្សែ​នេះ មាន​ទំហំ​ទទឹង​៧​ម៉ែត្រ ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ចេញចូល​ផ្សារ និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ទី​នោះ​។ ម្យា​ង​ទៀត​ដើម្បី ងាយស្រួល​ការពារ​ក្នុងការ​អន្តរាគមន៍​នឹង​ហានិភ័យ​ផ្សេងៗ ដូច​ភាពងាយស្រួល​បត់បែនរ​បស់​ជា​រថយន្ត​អគ្គីភ័យ​ជាដើម​៕ ដោយ លី វណ្ណៈ​ ​

KA-28-04-2015-34 KA-28-04-2015-35 KA-28-04-2015-41


http://ift.tt/1bBqHVr
អាជ្ញាធរ​ក្រុង​បាន​លុង រៀបចំ​សណ្តាប់ធ្នាប់​ផ្លូវ​ក្រវាត់​ផ្សារ​ក្រុង​បាន​លុង​ អាជ្ញាធរ​ក្រុង​បាន​លុង រៀបចំ​សណ្តាប់ធ្នាប់​ផ្លូវ​ក្រវាត់​ផ្សារ​ក្រុង​បាន​លុង​ Reviewed by yim PH on 7:26 AM Rating: 5

Entertainment

ads
Powered by Blogger.