Insurance

728x90

នគរ​បាន​ស្រុក​កំពង់ត្រឡាច​ប្រមូលបាន​គោយន្ត​ចំនួន​២១១​គ្រឿង មក​បំពាក់​ចំណាំងផ្លាត​លើ​កន្ទុយ​រឺ​ម៉ក​

​ខេត្តកំពង់ឆ្នាំង​៖ ដើម្បី​លើក​កំពស់​សុ​វត្តិភាព​ចរាចរណ៍​គោយន្ត ចំនួន​២១១​គ្រឿង ត្រូវបាន​សមត្ថកិច្ច នគរបាល​ស្រុក​កំពង់ត្រឡាច បាន​បំពាក់​ឌី​ស​ជា​ចំណាំងផ្លាត​នៅ​ពី​ខាងក្រោយ​រឺ​ម៉ក ក្នុង​គោលបំណង​ជួយ​ការពារ និង​កាត់បន្ថយ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ដោយ​ការមើល​មិនឃើញ របស់​អ្នកបើកបរ​យានយន្ត​នៅ​ពីក្រោយ​នៅពេល​យប់ ដែល​កន្លង​មកជា​ញយៗ​តែងតែ​បុក​គ្នា​ជា​ញឹកញាប់​។ ការបំពាក់​ចំណាំងផ្លាត​ដល់​គោយន្ត ដែល​យក​ឌី​សមក​បំពាក់​នេះ​បាន​ធ្វើឡើង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៧ និង​២៨ ខែមេសា ឆ្នាំ​៣២០១៥​នេះ ។

លោក ហ៊ុល វាសនា អធិការនគរបាល​ស្រុក​កំពង់ត្រឡាច​បាន​និយាយ​អោយដឹងថា​៖ ដោយមាន​ការ ណែនាំ​ពី​លោក អភិបាលខេត្ត និង​លោកស្នងការ​ខេត្ត ស្តីពី​ការបំពាក់​ចំណាំងផ្លាត​តាម​កន្ទុយ​គោយន្ត​ ​លោក​បាន​អញ្ជើញ​ប្រជាពលរដ្ឋ ដែលមាន​គោយន្ត​អោយមក​ដាក់​ចំណាំងផ្លាត អោយ​គ្រប់ៗ​គ្នា​រយៈ ពេល​២​ថ្ងៃ​គឺ​ថ្ងៃទី​២៧ និង​២៨ ខែមេសា ឆ្នាំ​២០១៥ បាន​ចំនួន​២១១​គ្រឿង ដែល​ធ្វើ​នៅ​ទីតាំង​ចំនួន​៣​គឺ ឃុំ​តា​ជេស ឃុំ​ជ្រេស និង​ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ។

លោក អធិការ​ស្រុក​បាន​រំ​ឮ​កថា​៖ ការដាក់​ចំណាំងផ្លាត​នេះ បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​បាន​កើតឡើង​ដោយសារ​តែមាន​បុរស​អ្នកជិះ​ម៉ូតូ​ម្នាក់ បាន​បើក​ម៉ូតូ​ទៅបុក​គូថ​គោយន្ត​ដឹកអុស ពីក្រោយ​បណ្តាលអោយ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ព្រោះ តែ​បើក​ម៉ូតូ​នៅ​ពេលយប់​មើលមិនឃើញ​។ នៅក្នុង ពេល​ដាក់​ចំណាំងផ្លាត​នោះដែរ លោក​ក៏បាន​ប្រជុំ​អប់រំ​ណែនាំ​ដល់​អ្នកបើកបរ​គោយន្ត​ទាំងអស់ អោ​គោរព​ ​ច្បាប់​ចរាចរ​ណ៏ ដោយ​គ្រប់​គោយន្ត​ត្រូវមាន​ភ្លើង​បំភ្លឺ ក្នុងពេល​បើកបរ​នៅពេល​យប់ និង​បើ​គ្មាន​ភ្លើង​ខាងក្រោយ​ទេ ត្រូវមាន​ចំណាំងផ្លាត​ដូចដែល​បានដាក់​នៅពេលនេះ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​ដោយសារតែ​មើលមិនឃើញ​នៅពេល​ធ្វើ​ចរាចរណ៍​ពេលយប់ ។​

​លោក អៀរ ប៊ុនធឿន នាយ​កា​រិ​យា​ល័​យ័​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្ត បាន​និយាយថា​៖ ​ក្នុង​ខែមេសា ឆ្នាំ​២០១៥​នេះ​កត្តា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ពី​ការមើល​មិនឃើញ​ពេល​បើកបរ ពេល យប់​គឺ​បាន​កើនឡើង​គួ​កត់សំគាល់ ហើយ​ការដាក់​ចំណាំងផ្លាត​លើ​គោយន្ត​នេះ គឺជា​វិធានការណ៍​ការពារ ល្អ​ណាស់​ដើម្បី​សុ​វត្តិភាព​ចរាចរណ៍​ទាំងអស់គ្នា​។ លោក​សូម​អំពាវនាវ​អោយ​អ្នកមាន​គោយន្ត​ទាំងអស់​រក​ឌី​ស​ចាស់ៗ​មក​វ៉ៃ​ភ្ជាប់ នៅ​កន្ទុយ​គោយន្ត​ខាងក្រោយ​ដោយ​ខ្លួនឯង និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ៕ ដោយ រិ​ទ្ធិ ជ័យ ​

KA-29-04-2015-06 KA-29-04-2015-01 KA-29-04-2015-05 KA-29-04-2015-04 KA-29-04-2015-03 KA-29-04-2015-02


http://ift.tt/1zmeiQG
នគរ​បាន​ស្រុក​កំពង់ត្រឡាច​ប្រមូលបាន​គោយន្ត​ចំនួន​២១១​គ្រឿង មក​បំពាក់​ចំណាំងផ្លាត​លើ​កន្ទុយ​រឺ​ម៉ក​ នគរ​បាន​ស្រុក​កំពង់ត្រឡាច​ប្រមូលបាន​គោយន្ត​ចំនួន​២១១​គ្រឿង មក​បំពាក់​ចំណាំងផ្លាត​លើ​កន្ទុយ​រឺ​ម៉ក​ Reviewed by yim PH on 9:01 AM Rating: 5

Entertainment

ads
Powered by Blogger.