Insurance

728x90

លោកយាយ​អាយុ​៧៨​ឆ្នាំ បាន​គ្រោះថ្នាក់​ចរាចរណ៍ ជីវភាព​ក្រីក្រ​សុំ​ដី​គេ សង់​ខ្ទម​រស់នៅ​ចិញ្ចឹម​ចៅ​២​នាក់​អំពាវនាវ​សុំ​ជំនួយ​

​ខេត្តកំពង់ឆ្នាំង​៖ លោកយាយ​ចាស់ជរា​ម្នាក់​មានមុខ​របរ​ធ្វើ​កន្ត្រង ប្រហុក​លក់​ដើម្បី​ចិញ្ចឹម ចៅ​២​នាក់ និង​កូនស្រី​មាន​ជម្ងឺ​ម្នាក់ យ៉ាង​លំបាក​វេទនា ហើយ​សព្វថ្ងៃ​សុំ​ដី​គេ​ក្នុងភូមិ​សង់​ខ្ទម​រស់នៅ​។ ថ្មីៗ​នេះ​បាន​រងគ្រោះថ្នាក់​ចរាចរ​ណ៍​ដោយ​ម៉ូតូ​បុក រងរបួស​ធ្ងន់​មក​សម្រាក​ក្នុង​មន្ទីរពេទ្យ​ខេត្ត​។ ដោយសារ​ភាពក្រីក្រ​លោក​យាយ​ស្នើសុំ ដល់​សប្បុរសជន​មេត្តាជួយ​សង្គ្រោះ​សេចក្តីស្រេកឃ្លាន​ដល់​លោកយាយ ដោយ​ក្តី​អាណិត​ផង​។​

​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥​នេះ លោ​យ​យាយ តូច សារ៉ន អាយុ​៧៨​ឆ្នាំ កំពុង សម្រាក​ព្យា​ល​របួស​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត បាន​រៀបរាប់​អោយដឹងថា​៖ លោកយាយ​រស់​ ​នៅក្នុង​ភូមិ​គោក​បន្ទាយ ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ មុខរបរ​ធ្វើ​កន្ត្រងប្រហុក​លក់​ចិ​ញ្ចឹ​ ​ម​ជីវិត​។ លោកយាយ​គ្មាន​ដីធ្លី​ជា​កម្ម​សិទ្ធ​ទេ សព្វថ្ងៃ​សុំ​ដី​អ្នកស្រុក​ក្នុងភូមិ​សង់​កូនខ្ទម​រស់​ ​នៅ ជាមួយ​ចៅ​២​នាក់ និង​កូនស្រី​ម្នាក់​មាន​ជម្ងឺ​ធ្វើការ​មិនកើត​។​

​ចៅប្រុស​ទី​១​ឈ្មោះ បូ ចាន់ថា​រុន អាយុ​១៧​ឆ្នាំ មិនបាន​រៀនសូត្រ​អី​ទេ​គឺ​ធ្វើក​ម្មករ សំណង់ ចៅស្រី ទី​២​ឈ្មោះ បូ ចាន់​សុភា​រី អាយុ​១៦​ឆ្នាំ ក៏​មិនបាន​រៀនសូត្រ​អ្វី​ដែរ​មុខ​ ​របរ​ស៊ីឈ្នួល​ធ្វើការ​ងារ​អោយ​អ្នកស្រុក​ក្នុងភូមិ​និង​ជួយ​ធ្វើ​កន្ត្រងប្រហុក​ជាមួយ​លោកយាយ​។​ចំណែក​កូនស្រី ឈ្មោះ ស្រី និ​ត អាយុ​៤៧​ឆ្នាំ ពីមុន​ធ្វើជា​កម្មករសំណង់ តែ​ពេល នេះ មាន​ជម្ងឺ​រាំ​រ៉ៃ​យូរហើយ​ធ្វើ​ការងារ​មិនកើត​។​

កាលពី​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៥ លោកយាយ​ឆ្លងផ្លូវ​ក្នុងភូមិ​ត្រូវបាន​ម៉ូតូ​បុក​ប​ ​ណ្តា​ល អោយមាន​របួសធ្ងន់ បែក​មុខមាត់ និង​ចង្កា តែ​ពេលនេះ​មុខរបួស​បាន​ធូរស្រាល​ ​ច្រើន​ហើយ​។ នៅពេល​លោកយាយ​របួស​បាន​ចៅស្រី​មក​កំដរ និង​ធ្វើអោយ​ជីវភាព​ក្នុង​គ្រួ​ ​សារ​កាន់តែ​ខ្វះខាត ព្រោះតែ​មិនបាន​ប្រកបមុខរបរ​ប្រចាំថ្ងៃ​។ ហេតុនេះហើយ​ទើប លោក យាយ​បាន​លោ​កដៃ​សំពះ​សុំ​អំពាវនាវ​ដល់​សប្បុរស​ជន​ជិត​ឆ្ងាយ មេត្តា​អាណិតអាសូរ ជួយ សង្គ្រោះ​ភាព​ស្រេកឃ្លាន​ដល់​លោកយាយ​ដោយ​ក្តី​អនុគ្រោះ​ផង​៕ ដោយ រិ​ទ្ធិ ជ័យ ​

KA-29-04-2015-07 KA-29-04-2015-08


http://ift.tt/1bcce1X
លោកយាយ​អាយុ​៧៨​ឆ្នាំ បាន​គ្រោះថ្នាក់​ចរាចរណ៍ ជីវភាព​ក្រីក្រ​សុំ​ដី​គេ សង់​ខ្ទម​រស់នៅ​ចិញ្ចឹម​ចៅ​២​នាក់​អំពាវនាវ​សុំ​ជំនួយ​ លោកយាយ​អាយុ​៧៨​ឆ្នាំ បាន​គ្រោះថ្នាក់​ចរាចរណ៍ ជីវភាព​ក្រីក្រ​សុំ​ដី​គេ សង់​ខ្ទម​រស់នៅ​ចិញ្ចឹម​ចៅ​២​នាក់​អំពាវនាវ​សុំ​ជំនួយ​ Reviewed by yim PH on 9:34 AM Rating: 5

Entertainment

ads
Powered by Blogger.