Insurance

728x90

ប្រជាពលរដ្ឋ​ក្រីក្រ​ស្រុក​កែវ​សីមា ដែល​រស់នៅ​ពឹង​មេឃ​ពឹង​ដី ត្រូវ​អាជ្ញាធរ​ប្រដាប់អាវុធ​ខែ្មរ​ចុះទៅ​រំខាន​ការដាំដុះ រឹបអូស​ដើម​ដំឡូង

​ខេត្តមណ្ឌលគិរី​៖ ជនជាតិភាគតិច​ព្នង​នៅក្នុង​ភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ប្រមាណ​ជាង​១០០​គ្រួសារ បាន​ជួបជុំគ្នា​តវ៉ា​ជាមួយ​មន្ត្រី​អង្ក​ការអភិរក្ស​ជីវៈចំរុះ​សីមា​មាន​កម្លាំង​គាំទ្រ​ប្រដាប់​ដោយ​កាំភ្លើង រឿង​ដី​ដាំដំឡូង​របស់​ពួកគាត់ ដោយ​មន្ត្រី​ទាំងនោះ​អះអាងថា ពលរដ្ឋ​ទាំងនោះ​កំពុងធ្វើការ​ដាំ​ដុះ​លើដី​អភិរក្ស​របស់​រដ្ឋ ។ ក្រុម​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​បាន​ប្រើ​រថយន្ត​រឹបអូស​ប្រមូល​ដឹក​ដើម​ដំឡូង​មី​របស់​ពួកគាត់​ចេញពី​ចំការ ដែល​ពួកគាត់​បំ​រ៉ុង​ដាំ​លើដី​របស់​ពួកគាត់​ពី​ដូនតា ។​

​ក្រុម​ប្រជាពលរដ្ឋ​ជា​ជនជាតិភាគតិច​ព្នង​ក្នុង​សភាព​ក្រី​ក្រលំបាក​បានលើកឡើង​ថា ដី​នោះ​មាន​ប្លង់​ខ្លះ ដីព្រៃ​ខ្លះ នៅ​លាយឡំ​គ្នា ប៉ុន្តែ​ដោយមាន​ការខ្វះខាត​ក្នុង​ជីវភាព ពលរដ្ឋ​ដែលមាន​ចំណាកស្រុក​ខ្លះ រួមទាំង​ការកើនឡើង​ចំនួន​គ្រួសារ​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​ផង​នោះ បានជា​ពួកគាត់​ពង្រីក​ដី​ដាំ​ដុះ​ដំណាំ​បន្តិច​ប​ន្ទួ​ច​បន្ថែម​ដើម្បី​ផ្គត់ផ្គង់​ក្នុង​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ ដោយ​គ្មាន​មុខរបរ​អ្វី​ក្រៅពីនេះ​។​

​តាម​កា​រៀបរាប់​របស់​បងប្អូន​ជនជាតិដើម​ភាគតិច​ព្នង បានអោយដឹងថា ពួកគាត់​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង តំបន់​នេះ តាំងពី​ដូនតា​មក តែងតែ​ប្រក​បរប​ធ្វើ​ចំការ រក​ដង​ជ័រ បោច​វ​ល្លិ៍​ផ្តៅ ជា​មុខរបរ​បស់​ពួកគាត់ រហូតដល់​សព្វថ្ងៃនេះ ដូច្នេះ ពួកគាត់​សំណូមពរ សុំអោយ​អាជ្ញាធរ មេត្តាជួយ​សម្រួល​អោយ​ពួកគាត់​បាន ដាំ​លើដី​ចំការ​ដើម្បី​អាស្រ័យ​ផល​ដែល​ពួកគាត់​មាន​សព្វថ្ងៃនេះ​ផង ។​

ទាក់ទង​ទៅនឹង​បញ្ហា​នេះ មន្ត្រី​អភិរក្ស​ជីវៈចម្រុះ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា នឹងធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ​ដើម្បី​រក​វិធី​និង​គោល​ការ​ណាមួយ​ពី​ថ្នាក់ដឹកនាំ​យកមក​ដោះស្រាយ​ជូន​តែ​សូម​ផ្អាក​ការដាំដុះ​សិន​។ ប៉ុន្តែ​ពលរដ្ឋ​ទាំងនោះ​ថា ការ​រងចាំ​ការឆ្លើយតប​ថ្នាក់លើ​នោះបាន​កើតឡើង​ជាច្រើន​សា​រ​មកហើយ គឺ​ដូច​ចាំ​ខ្មោច​ធ្លាក់​ពីលើ​មេឃ​។​

​ក្រុម​ប្រជាពលរដ្ឋ​ជនជាតិ​ព្នង​ក្រីក្រ​មាន​ជីវភាព​ពឹង​មេឃ​ពឹង​ដីរ​ស់នឹង​ការដាំដុះ​បាន​ឲ្យ​ដឹង​ទៀតថា បើសិន​រយ​:៣​ថ្ងៃក្រោយ មិន​មានការ​ដំណោះស្រាយ​អោយ​ពួកគាត់​ទេ គាត់​នាំគ្នា​ធ្វើ​ការតវ៉ា​ម្តងទៀត នឹង​ឈានដល់​បិទផ្លូវ​ជាតិ​លេខ​៧៦ នៅត្រង់ ចំណុច​ស្ពាន​អូរ​តឺ​ក​ជិត​ស្នាក់ការ​អង្ក​ការអភិរក្ស​ជីវៈ​ចំ​ម្រុះ​សីមា​នៅ​ថ្ងៃទី​១៥​ខែឧសភា ២០១៥​នេះ ដើម្បីអោយ​អាជ្ញាធរ ស្រុក ខេត្ត និង​ប្រមុខ​រាជរដ្ឋាភិបាល​ដោះស្រាយ​ជូន​ពួកគាត់​ដែល​កំពុង​ខ្វះខាត​នៅក្នុង​ជីវភាព​គ្រួសា បើ​មិន​ធ្វើ​យ៉ាងនេះ​ទេ អស់លោក​ក្បាល​ពោះធំៗ​ទាំងនោះ​មិន​ខ្វល់​ពី​ពួកគាត់​ឡើយ​៕ ដោយ ឦសាន​២ ​

KA-14-05-2015-06 KA-14-05-2015-07 KA-14-05-2015-05 KA-14-05-2015-08 KA-14-05-2015-09 KA-14-05-2015-02 KA-14-05-2015-01 KA-14-05-2015-03


http://ift.tt/1KMdWTP
ប្រជាពលរដ្ឋ​ក្រីក្រ​ស្រុក​កែវ​សីមា ដែល​រស់នៅ​ពឹង​មេឃ​ពឹង​ដី ត្រូវ​អាជ្ញាធរ​ប្រដាប់អាវុធ​ខែ្មរ​ចុះទៅ​រំខាន​ការដាំដុះ រឹបអូស​ដើម​ដំឡូង ប្រជាពលរដ្ឋ​ក្រីក្រ​ស្រុក​កែវ​សីមា ដែល​រស់នៅ​ពឹង​មេឃ​ពឹង​ដី ត្រូវ​អាជ្ញាធរ​ប្រដាប់អាវុធ​ខែ្មរ​ចុះទៅ​រំខាន​ការដាំដុះ រឹបអូស​ដើម​ដំឡូង Reviewed by yim PH on 2:17 PM Rating: 5

Entertainment

ads
Powered by Blogger.