Insurance

728x90

អា​«​ព្រូស​» បើក​ជែង​គេ​មិន​ផុត គេច​ផ្លាញ​ទៅ​ឆ្វេង​ដៃ ក្រឡាប់​ធ្លាក់​ស្រែ ដូច​គេ​ថតកុន មនុស្ស​៣​នាក់​ម្តាយ និង​កូន​ជិ​ក្នុង​រថយន្ត​រងរបួស​ស្រាល​

​ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​៣​នាក់​ម្តាយ និង​កូន​ជិះ​ក្នុង​រថយន្ត បាន​រងរបួស​ស្រាល បន្ទាប់ពី​រថយន្ត​រប​ស់​ខ្លួន​ម៉ាក​តូ​យូ​តា «​ព្រូស​» បើក​ជែង​គេ​មិន​ផុត​បាន​រេ​ធ្លាក់​ផ្លូវ​ក្រឡាប់​ធ្លាក់​ស្រែ​ជាច្រើន​ត្រឡប់​ដូច​ឈុត​ក្នុង​រឿងកុន​យ៉ាង​ជក់​ភ្មែ​ក​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៣​និង​៤៥​នាទី រសៀល ថ្ងៃទី​១១​ខែឧសភា ឆ្នាំ ២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ ៩៨ និង លេខ​៩៩ ស្ថិតក្នុង ភូមិ​ចិន ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

សមត្ថកិច្ច​នគរបាល ស្រុក​រលាប្អៀរ​បាន​និយាយថា​៖ រថយន្ត​ម៉ាក តូ​យូ​តា ព្រូស ខាងលើ​ពណ៌​ទឹក​ ​ប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-0086 មាន​មនុស្ស​ជិះ​៣​នាក់ ទាំង​អ្នកបើកបរ ប៉ុន្តែ​អ្នកបើកបរ​មិន​ព្រម​ ​ប្រាប់​ពី​អត​សញ្ញាណ​ទេ គ្រាន់តែ​ប្រាប់ថា​៖ ពួកគាត់​មាន​ទីលំនៅ​ឃុំ​ស្យា ស្រុក​កណ្តៀង ខេត្តពោធិសាត់​ ​ធ្វើដំណើរ​ទៅ​ភ្នំពេញ ។

​បើតាម​ស្ត្រី​ជា​ម្តាយ​អង្គុយ​ក្បែរ​កូនប្រុស​ជា​អ្នកបើកបរ បាន​និយាយថា​៖ ពេល​បើក​មកដល់​ចំណុច​ខាងលើ កូនប្រុស​គាត់​បាន​បើក​វ៉ា​រថយន្ត​មួយគ្រឿង​តែ​ពេល​វ៉ា​នោះបាន​ជួប​ឧបសគ្គ​គឺមាន​រថយន្តក្រុង​មួយគ្រឿង​ទៀត​មកពី​ខាងមុខ កូន​គាត់​បាន​បួង​ចង្កូត​មក​ឆ្វេង​ដៃ បណ្តាលអោយ​ធ្លាក់​ថ្នល់ជាតិ​ទៅបុក​នឹង​ដង្គត់ឈើ​រួច​ក្រឡាប់​ជាច្រើន​ជុំ​តែម្តង សំណាងល្អ​គាត់ និង​កូន​២​នាក់​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ ។ ​រថយន្ត​ខាងលើ​ត្រូវបាន​ម្ចាស់​រថយន្ត​រក​រថយន្ត​ស្ទូច មក​ស្ទូច​យកទៅ​ជួសជុល​ដោយ​ខ្លួនឯង ដ​សមត្ថកិច្ច​នគរបាល​មិន​ឃាត់​រថយន្ត​នោះឡើយ ។

សមត្ថកិច្ច​នគរបាល​បាន​សន្និដ្ឋានថា​៖ នេះ​ជាការ​ធ្វេសប្រហែស​របស់​អ្នកបើកបរ ដែល​ប្រឹង​បើក​ជែង​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់ តែ​ចាត់ទុកថា​ជា​សំណាង​ខ្ពស់​ហើយ​មិ​ប​ប៉ះពាល់​ដល់​ជីវិត​៕ ដោយ រិ​ទ្ធិ ជ័យ

KA-14-05-2015-10 KA-14-05-2015-11 KA-14-05-2015-12​ ​


http://ift.tt/1Pls2SR
អា​«​ព្រូស​» បើក​ជែង​គេ​មិន​ផុត គេច​ផ្លាញ​ទៅ​ឆ្វេង​ដៃ ក្រឡាប់​ធ្លាក់​ស្រែ ដូច​គេ​ថតកុន មនុស្ស​៣​នាក់​ម្តាយ និង​កូន​ជិ​ក្នុង​រថយន្ត​រងរបួស​ស្រាល​ អា​«​ព្រូស​» បើក​ជែង​គេ​មិន​ផុត គេច​ផ្លាញ​ទៅ​ឆ្វេង​ដៃ ក្រឡាប់​ធ្លាក់​ស្រែ ដូច​គេ​ថតកុន មនុស្ស​៣​នាក់​ម្តាយ និង​កូន​ជិ​ក្នុង​រថយន្ត​រងរបួស​ស្រាល​ Reviewed by yim PH on 9:05 PM Rating: 5

Entertainment

ads
Powered by Blogger.