Insurance

728x90

ស្ត្រី​ចំណាស់​ម្នាក់​កូនចៅ​ធ្វើបុណ្យ ហែ​យកទៅ​បូជា​លើក​ដាក់ចូល​ឡ បើក​មឈូស​មើល​មុខជា​លើកចុងក្រោយ ស្រាប់តែ​ឃើញ​រស់​ឡើងវិញ

ខេត្តបន្ទាយមានជ័យ​៖ ស្ត្រី​ចំណាស់​ម្នាក់​ឈឺ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ ហើយ​បាន​សន្លប់​ឈឹង​គ្មាន​កម្រើក កូនចៅ​ហើ​បាន​យក​សព​ដាក់​តម្កល់​ក្នុង​ក្តារ​មឈូស​ធ្វើបុណ្យ សាច់ញាតិ អ្នកភូមិ និង​លោកតា​អាចារ្យ​ទាំងអស់គ្នា​គិតថា ស្ត្រី​ចំណាស់​នោះបាន​ស្លាប់បាត់​បងជីវិត​ទៅហើយ​។ ក្រោយពី​ធ្វើបុណ្យ​ជូន​គាត់​ចប់សព្វគ្រប់​បាន​ហែ​សាកសព​ទៅ​វត្ត​ដើម្បី​បូជា​។ ខណៈពេល​ហែរ ទៅ ដល់​ប​ច្ឆា ហើយ​ហែរ​បាន​៣​ជុំ ដាក់​មឈូស​ចូល​ឡ ចាក់​ប្រេងកាត​លើ​អូស​ហៀបនឹង​បូជា​ទៅហើយ សំណាងល្អ ណាស់ លោក​អាចារ្យ​អោយ​សាច់ញាតិ​មើ​មុខជា​លើកចុងក្រោយ​នៃ​ការ​បែប​គ្នា​មិន​វិល​វិញ​នោះ ស្រាប់តែ​គេ​ឃើញ​ស្ត្រី​ដែលថា​ស្លាប់​នោះ នៅមាន​ដង្ហើម កំរើក​ដៃជើង បានធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ឆោឡោឡើង នាំគ្នា​លើក​គាត់​ចេញពី​ក្តា​មឈូស​សែង​យកមក​ផ្ទះ​វិញ​ទាំង​សេចក្តីត្រេកអរ​គ្រប់គ្នា​។ ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នោះ​គឺ​កើតមាន កាលពី​រសៀល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ នេះ​នៅ​ចំណុច​ក្នុងភូមិ​-​សង្កាត់​ផ្សា​កណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​ ​

តាម​ការរៀប​រាប់រប​ស់​ស្ត្រី​ជា​កូន​ឈ្មោះ ហេង វុ​ធ អាយុ​៤០​ឆ្នាំ​បានអោយដឹង​នៅ​រសៀល​ថ្ងៃទី​១២ ខែឧសភា នេះ​ថា​ពេល​កើតហេតុ គឺ​ម្តាយ​គាត់​មានឈ្មោះ ភួង ម៉ន អាយុ​៦៦​ឆ្នាំ មានកូន​ប្រុស​ស្រី​ចំនួន​សរុប​៦​នាក់ គាត់​មាន​ជម្ងឺ​ឈឺ​ធ្ងន់ រហូតដល់​សន្លប់​ឡែ​ង​ដឹងខ្លួន​សូន្យឈឹង ធ្វើអោយ​សាច់ញាតិ អស់​ស​ង្ឃឺ​ម ហើយ​ចាត់ទុកថា​ម្តាយ​របស់ខ្លួន បាន​ស្លាប់​ទៅហើយ​។​

ស្ត្រី​ជា​កូន​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​៖ មុនពេល​កើតហេតុ​នោះដែរ​គឺ​ម្តាយ​គាត់​ឈឺ​ធ្ងន់​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៥ ក្នុងស្ថានភាព​លែង​ដឹងខ្លួន​។ កូនចៅ និង​អ្នកភូមិ​នាំគ្នារ​កក្តារ​ធ្វើ​មឈូស​ត្រៀម​លើក​សាកសព​ជនរងគ្រោះ​ដាក់​ទៅក្នុង​តម្កល់ ដើម្បី​ធ្វើបុណ្យ​ជូន​គាត់​(​ម្តាយ​)​នៅ​នឹង​ផ្ទះ​តែម្តង​។ ស្ត្រី​ជា​កូន នោះបាន​បញ្ជាក់ទៀតថា ម្តាយ​របស់គាត់​គឺមាន​ភាព​ចាស់ជរា ពេល​ឈ​ម្តងៗ​គឺ​គ្មាន​កូន​នៅ​មើលថែ​ទេ ព្រោះ​កូន​គាត់​ទាំង​៦​នាក់​នោះបាន​ទៅ​ស៊ីឈ្នួល​នៅ​ប្រទេស​ថៃ​អស់​ទៅហើយ ហើយ​រូបគាត់ និង​ម្តាយ​គាត់ នៅផ្ទះ និង​ជួយ​មើលថែទាំ​ចៅៗ ចំនួន​៧​នាក់​ក្នុងបន្ទុក​ទៀតផង​។​

កូនចៅ​លោកយាយ ភួង ម៉ន ដែល​សន្លប់ និង​បាន​ចាត់ទុកថា​ស្លាប់​នោះ ទាំងអស់​បានបញ្ជាក់ រឿង​ហួស​ពី​ការ ស្មាន នេះ​ថា​៖ ម្តាយ​របស់​ពួកគេ សូម្បីតែ​ពួកគេ អ្នកភូមិ និង​លោក​អ​ចា​រ្យ​បាន​យល់ថា​គាត់​បាន​ស្លាប់​ទៅហើយ​ហើយ​បានកំណត់​វេលា​យកទៅ​គាត់​ទៅ​បូជា​នៅ​រសៀល​ថ្ងៃទី​១១ ខែឧសភា​ឆ្នាំ​២០១៥​នោះ​។ ខណៈពេល​ហែ ទៅ ដល់​ប​ច្ឆា ហើយ​ហែរ​បាន​៣​ជុំ ដាក់​មឈូស​ចូល​ឡ រួច​ចាក់​ប្រេងកាត​លើ​អូស​ហៀបនឹង​បូជា​ទៅហើយ សំណាងល្អ ណាស់​ដែល​លោក​អាចារ្យ​អោយ​សាច់ញាតិ​មើ​មុខ​នៅ​លើកចុងក្រោយ​នៃ​ការ​បែប​គ្នា​មិន​វិល​វិញ​នោះ ស្រាប់តែ​គេ​ឃើញ​ស្ត្រី​ដែលថា​ស្លាប់​នោះ នៅមាន​ដង្ហើម ហើយ​សាច់មាន​ឈាម​វិញ ហើយ​មាន​កំដៅ​ដូច​មនុស្ស​ធម្មតា ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ឆោឡោឡើង នាំគ្នា​លើក​គាត់​ចេញពី​ក្តា​មឈូស​ស​ង្ក្រោះ​ជីវិត​ចេញពី​មាត់ទ្វារ​មរណៈ​ទាំង​សេចក្តីត្រេកអរ​គ្រប់គ្នា​។​ ​លុះ​មកដល់​នេះ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥​នេះ ស្ត្រី​ចំណាស់​ដែល​ស្លាប់​ហើយ​រស់​ឡើងវិញ​នោះ មាន​អា​ការៈធម្មតា​ឡើងវិញ និង​បាន​ទទួលទាន​អាហារ​ធម្មតា និង​និយាយបាន ដោយ​កូន​គាត់​បាន​នាំ​គាត់​ទៅ​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​៕ ដោយ យី​ហាំង​ ​

KA-13-05-2015-09 KA-13-05-2015-08


http://ift.tt/1FkDHwh
ស្ត្រី​ចំណាស់​ម្នាក់​កូនចៅ​ធ្វើបុណ្យ ហែ​យកទៅ​បូជា​លើក​ដាក់ចូល​ឡ បើក​មឈូស​មើល​មុខជា​លើកចុងក្រោយ ស្រាប់តែ​ឃើញ​រស់​ឡើងវិញ ស្ត្រី​ចំណាស់​ម្នាក់​កូនចៅ​ធ្វើបុណ្យ ហែ​យកទៅ​បូជា​លើក​ដាក់ចូល​ឡ បើក​មឈូស​មើល​មុខជា​លើកចុងក្រោយ ស្រាប់តែ​ឃើញ​រស់​ឡើងវិញ Reviewed by yim PH on 11:11 PM Rating: 5

Entertainment

ads
Powered by Blogger.