Insurance

728x90

រថយន្ត​៥​តោន​បុក​រថយន្ត​បា​ឡែ​ន​ឆ្លងផ្លូវ​ចំ​ពេញទំហឹង​អូស​ជាង​២០​ម៉ែត្រ​ទៅ​បោក​ផ្ទប់​នឹង​របង​ថ្ម​បាក់​ជា​១០​ម៉ែត្រ របួសធ្ងន់​ស្រាល​៤​នាក់​

ខេត្តកំពង់ឆ្នាំង​៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៤​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​៥​តោន​បាន​បុក​រថយន្ត​បា​ឡែ​ន​កំពុង​ឆ្លងផ្លូវ​ពេញទំហឹង​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៥ វេលា​ម៉ោង​៩ និង​៤០​នាទី​យប់​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវបែក​ជា​បួន ស្ថិត​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅមុខ​ផ្ទះសំណាក់​ផ្កាយព្រឹក​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ជនរងគ្រោះ​ទាំង​៤​នាក់​ជិះ​រថយន្ត​បា​ឡែ​ន​មានឈ្មោះ ច្រឹង សាវុធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រងរបួស​ធ្ងន់​, អៀន ស៊ីថា ប្រុស​អាយុ​៣៥​ឆ្នាំ រងរបួស​ស្រាល​, ឈាន វុន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ និង​ស្ត្រី​ម្នាក់ទៀត​មិន​ស្គាល់ឈ្មោះ រងរបួស​ធ្ងន់ អ្នក​ទាំងអស់គ្នា​រស់នៅ​ទីក្រុង​ភ្នំពេញ​។​

មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​៥​តោន​មួយគ្រឿង ពណ៌​ស ពាក់​ផ្លាកលេខ បាត់ដំបង​3A-0278 បាន​បើកបរ​ក្នុង​ល្បឿន​លឿន​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ពី​ត្បូង​ទៅ​ជើង​។ លុះ​មកដល់​ផ្លូវបែក​ជា​បួន និង​ជា​ផ្លូវបត់​កោង​ផង​នោះ ក៍​ស្រាប់​តែមាន​រថយន្ត​កាម​រី​បា​ឡែ​ន​ពណ៌​ស្ករ ពាក់​ផ្លាកលេខ ភ្នំពេញ​2AD-5072 បាន​បើក​ឆ្លងកាត់​ផ្លូវ ក៍​ត្រូវ​រថយន្ត​៥​តោន​បុក​ចំ​ចំហៀង​ខាងស្តាំ​ពេញទំហឹង រួច​អូស​ចំងាយ​២២,៧០​ម៉ែត្រ និង​បាន​បោក​ផ្ទប់​រថយន្ត​បា​ឡែ​ន​ទៅនឹង​របង​ថ្ម​ផ្ទះសំណាក់ និង​ផ្ទះ​ប្រជាពលរដ្ឋ​បាក់​អស់​ប្រមាណ​ជាង​១០​ម៉ែត្រ​ទៀតផង​។​

​ក្រោយពេល​កើតហេតុ អ្នករងគ្រោះ​ទាំងអស់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង ដឹកបញ្ជូន​តាម​រថយន្ត​សង្គ្រោះ យកទៅ​សង្គ្រោះ​ព្យាបាល នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង តែ​ដោយ​ស្ថានភាព​ស្ត្រី​រងគ្រោះ​ម្នាក់ទៀត​មាន​សភាព​ធ្ងន់ធ្ងរ ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ​បាន​បញ្ជូនបន្ត​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​បន្តទៀត​។​

​រថយន្ត​កាមរី​រង​ការខូចខាត​ទាំងស្រុង រីឯ​រថយន្ត​៥​តោន​ខូចខាត​មធ្យម រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ក្រុង អូស​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង រង់ចាំ​ការដោះស្រាយ​តាម​នីតិវិធី​។ ប៉ុន្តែ​នៅ វេលា​ម៉ោង​៥ និង​១០​នាទី​ល្ងាច ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៥ គេ​ឃើញ​ខាង​ម្ចាស់​រថយន្ត ៥​តោន បានមក​សាង​យក​ឥ​វ៉ាន់​ពី​ក្នុង​រថយន្ត​នោះ​ចេញ​។​

​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​៖ រថយន្ត​ទាំង​២​មាន​កំហុស​ម្យ៉ាង​ម្នាក់ ដោយ​រថយន្ត កាមរី​បា​ឡែ​ន​ពេល​ឆ្លងផ្លូវ​មិន គោរព​សិទ្ធ​អាទិភាព​របស់គេ និង​មិន​ប្រុងប្រយ័ត្ន​។ ដោយឡែក​រថយន្ត​៥​តោន​វិញ បើក​ហួស​ល្បឿន​កំណត់​ក្នុង​ក្រុង និង​មិន​ប្រយ័ត្ន​ផ្លូវ​នៅ​ចំណុច​ផ្លូវ​កោង ដែល​អាច​បង្ក​គ្រោះថ្នាក់ ទើប​បង្កអោយមាន​គ្រោះថ្នាក់​ធ្ងន់​បែបនេះ​កើតឡើង​៕ ដោយ រិ​ទ្ធិ ជ័យ

KA-03-05-2015-22 KA-03-05-2015-23


http://ift.tt/1Jl6grl
រថយន្ត​៥​តោន​បុក​រថយន្ត​បា​ឡែ​ន​ឆ្លងផ្លូវ​ចំ​ពេញទំហឹង​អូស​ជាង​២០​ម៉ែត្រ​ទៅ​បោក​ផ្ទប់​នឹង​របង​ថ្ម​បាក់​ជា​១០​ម៉ែត្រ របួសធ្ងន់​ស្រាល​៤​នាក់​ រថយន្ត​៥​តោន​បុក​រថយន្ត​បា​ឡែ​ន​ឆ្លងផ្លូវ​ចំ​ពេញទំហឹង​អូស​ជាង​២០​ម៉ែត្រ​ទៅ​បោក​ផ្ទប់​នឹង​របង​ថ្ម​បាក់​ជា​១០​ម៉ែត្រ របួសធ្ងន់​ស្រាល​៤​នាក់​ Reviewed by yim PH on 10:28 PM Rating: 5

Entertainment

ads
Powered by Blogger.