Insurance

728x90

មេទាហាន​ឈ្មោះ​ហ៊ួ​ត ប៊ុន​គីម ចរាចរណ៍​ឈើ​ល្មើសច្បាប់​ចំនួន​១៤ រថយន្ត​យី​ឌុប ឆ្លងទៅ​វៀតណាម​ចេញ​តាម​ច្រក​ង៉ាំ​០៦ គ្រប់គ្រង​ដោយ លោក ធឹ​ម ធឿន ខណៈនោះ​គយ​ចល័ត​ចាប់បាន​១​រថយន្ត ហើយ​ស្ទើរតែ​ផ្ទុះអាវុធ​ដាក់គ្នា

​ខេត្តក្រចេះ​៖ ភ្នាក់ងារ​ខ្មែរ​អង្គរ​បាន​រាយការណ៍​ពី​ស្រុក​ស្នួល​ខេត្តក្រចេះ​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃ​សៅរ៍ ទី​២ ខែឧសភា​នេះ លោក ហ៊ួ​ត ប៊ុន​គីម មេ គ​៣ យោធា​វរៈ​ការពារ​ព្រំដែន​គោក​២០៤ ចំណុះអោយ​តំបន់​ប្រតិបត្តិការ​សឹង​រង​ខេត្តក្រចេះ បាន​ចរាចរណ៍​ល្មើសច្បាប់​ដឹក​តាម​រថយន្ត​ធន់​ធំ (​យី​ឌុប​) ចំនួន​១៤​គ្រឿង ឆ្លងទៅ​ប្រទេស​វៀតណាម​ចេញ​តាម​ច្រក​ង៉ាំ​០៦ ក្រោម​ការគ្រប់គ្រង​រប​ស់ លោក ធឹ​ម ធឿន នាយ​ប៉ុ​ស្គិ៍​នគរបាល​ច្រក​ត្រពាំង​ក្រញូង ដែល​បច្ចុប្បន្ន​កាន់កាប់​ច្រករបៀង​ចំនួន​៦​នៅ​ឃុំ​២​ធ្នូ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ​បាន​ជួយ​សម្រួល​បើក​បា​រ៉ា​ស់​ឲ្យ​ការនាំ​ឈើ​ចេញ​ទាំងយប់​ទៅដោយ​រលូន​។ ប៉ុន្តែ​ក្នុងចំណោម​រថយន្ត​ដឹកឈើ​ទាំង​១៤​គ្រឿង​នោះ ចេញផុត​ទៅ​ទឹកដី​វៀតណាម​ចំនួន​១៣​គ្រឿង ហើយ​១​គ្រឿង​ទៀត​ត្រូវ​កម្លាំង​ចល័ត របស់លោក ព្រាប គា​រ៉ា​ត ក្រោម​ការបញ្ជា​ផ្ទា​ល់ពី លោក កើត សុទ្ធា​រ៉ា ប្រធាន នាយកដ្ឋាន​បង្កា និង​បង្ក្រាប​បទល្មើស សហការ​ណ៍​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់​ឃាត់​បាន​ទាំង​កណ្តាលយប់​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៥​នេះ ក្នុង​សភាព​តានតឹង​ដាក់គ្នា​ស្ទើ​តែ​ផ្ទុះអាវុធ​ដាក់គ្នា​ទៀតផង​។​

​ភ្នាក់ងារ​យើង​បាន​រាយការណ៍​ឲ្យ​ដឹង​ទៀតថា ការដឹកនាំ​កម្លាំង​ចុះទៅ​បង្ក្រាប​របស់​មន្ត្រី​គយ​ចល័ត​នោះ​ធ្វើឡើង​យឺត​ពេល​បន្តិច​ទៅហើយ​ក្រោយពី​ទទួល​ព័ត៌មាន​សម្ងាត់​ថា​មាន​ក្បួន​រថយន្ត​កំពុងតែ​ដឹកឈើ​តម្រង់​ទៅ​ច្រក​ខាងលើ​។ ទន្ទឹមគ្នា​នោះ លោក ហ៊ួ​ត ប៊ុន​គីម មេ គ​៣ វរៈ​ការពារ​ព្រំដែន​គោក​២០៤ ដែលជា​ម្ចាស់​ឈើ​នោះ បាន​ប្រើប្រាស់​កូនទាហាន​របស់ខ្លួន សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​ច្រក​ង៉ាំ​០៦ របស់ លោក ធឹ​ម ធឿន ចេញមក​រារាំង​ការពារ​មិន​ឲ្យ​កម្លាំង​បង្ក្រាប​រុល​ទៅ​ចាប់​រថយន្ត​ផ្សេងៗ​ទៀត​ទេ ហើយ​បានធ្វើ​ឲ្យ រថយន្ត​ទាំង​១៣​គ្រឿង បាន​ឆ្លងដែន​ចូល​ដី​វៀតណាម​ផុត​ទៅដោយ​សុវត្ថិភាព​។ នៅក្នុង​ហេតុការណ៍​ចុះបង្ក្រាប​នោះ​អ្នកសារព័ត៌មាន​របស់​ទូរទស្សន៍​អប្សរា ប្រចាំខេត្ត​មណ្ឌលគិរី​មួយរូប បាន​ប្រើប្រាស់​ទូរស័ព្ទដៃ​ថតរូប​ភាព​តែ​ត្រូវ ទា​ហា​កូនចៅ​លោក ហ៊ួ​ត ប៊ុន​គីម មេ គ​៣ វរៈ​ការពារ​ព្រំដែន​គោក​២០៤ កំពុងតែ​កាង ជំនួញ​ឈើ​ល្មើសច្បាប់​នោះ ដកហូតយក​ទំនងជា​បង្កា​ចៀសវាង​បែកធ្លាយ​រឿង​ល្មើសច្បាប់​នេះ ដែល​អាច​ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍ ។​

​លោក ហ៊ួ​ត ប៊ុន​គីម ជា​មេ គ​៣ យោធា​វរៈ​ការពារ​ព្រំដែន​គោក​២០៤ ក្នុងឋានៈ​ជា​មេទាហាន​ម្នាក់​បាន បំពាន​វិន័យ​កងទ័ព ដោយបាន​ប្រើប្រាស់​កម្លាំង​ជា​កូនទាហាន​ក្រោមបង្គាប់ ឲ្យ​កាង​ជំនួញ​ឈើ​ល្មើសច្បាប់​នាំចេញ​ទៅ​វៀត​ណា និង​បានធ្វើ​ការរារាំង​ការបង្ក្រាប​ពី​មន្ត្រី​គយ​។ លោក ហ៊ួ​ត ប៊ុន​គីម បច្ចុប្បន្ន​បាន​លូកដៃ​យ៉ាងជ្រៅ​ធ្វើ​ជំនួញ​ឈើ​ល្មើសច្បាប់ បើទោះជា​មាន​បទបញ្ជា​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឲ្យ​កងទ័ព​ដកខ្លួន​ចេញ​ឲ្យ​ឆ្ងាយ​ពីបទ​ល្មើស​ព្រៃឈើ និង​ព្រមាន​ដកហូត​បុណ្យស័ក្តិ​ចាប់​ផ្តន្ទាទោស​យ៉ាងណាក៏ដោយ តែ​លោក ហ៊ួ​ត ប៊ុន​គីម មិន​ព្រួយបារម្ភ​ឡើយ ដោយ​លោក ហ៊ួ​ត ប៊ុន​គីម មាន​ទំនាក់ទំនង​ល្អជា​មួយ លោក ស ចំ​រ៉ុង អភិបាលខេត្ត​, លោក លន់ សុផាត ស្នងការ​ស្នងការ​នគរបាល​ខេត្តក្រចេះ និង លោក ធឹ​ម ធឿន នាយ​ប៉ុ​ស្គិ៍​នគរបាល​ច្រក​ត្រពាំង​ក្រញូង ដែល​បច្ចុប្បន្ន​កាន់កាប់​ច្រករបៀង​ចំនួន​៦​នៅ​ឃុំ​២​ធ្នូ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ជួយ​លាក់បាំង ចាំ​ជួយ​សម្រួល​បើក​បា​រ៉ា​ស់កុង​ត្រូល ឲ្យ​ការនាំ​ឈើ​ចេញទៅ​វៀតណាម គ្មាន​ឧ​ប​ស័គ្គ​អ្វី​ឡើយ ដែល​នេះ​ជាការ​ឃុបឃិត​គ្នា​របស់​មន្ត្រី​មានអំណាច​។​

ដោយឡែក​ថ្មីៗ​នេះ កាលពីមុន​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ថ្ងៃទី​១២ មេសា​នោះ មេ​ឈ្មួញ​ឈើ​ឈ្មោះ លោក ហ៊ួ​ត ប៊ុន​គីម បាន​រត់ការ នាំ​ឈើ ៦​រថយន្ត​ធំៗ តាម​ច្រករបៀង ៦២ និង​ច្រករបៀង ប៊ិន​ឌ៊ាំ​ង ដែល​គ្រប់​គ្រង់​ដោយ​លោក ធឹ​ម ធឿន ទៅ​ប្រទេស​វៀតណាម​ដោយ​សុវត្ថិភាព​។ ហេតុដែល​នាំ​ឲ្យ​លោក ហ៊ួ​ត ប៊ុន​គីម ធ្វើ​ជំនួញ​ឈើ​នាំ​ចេញទៅ​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង​មិន​ខ្លាច​អាជ្ញាធរខេត្ត​មាន​វិធានការ​បង្ក្រាប​នោះ ប្រភព​មួយ​បាន​ទម្លាយ​ថា លោក ហ៊ួ​ត ប៊ុន​គីម បាន​ចំណាយលុយ​បង់​១​រថយន្ត​ចំនួន​២​ពាន់​ដុល្លារ ឲ្យ​លោក ធឹ​ម ធឿន នាយ​ប៉ុ​ស្គិ៍​នគរបាល​ច្រករបៀង យកទៅ​បែងចែក​ឲ្យ លោក លន់ សុផាត ស្នងការ​ស្នងការ​នគរបាល​ខេត្តក្រចេះ និង​លោក ស ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ ហេតុដូច្នេះ​ហើយ​ទើប​គ្មាន​បទបញ្ជា​ម្តងណា​ឡើយ​ពី​គណៈបញ្ជាការ​ឯកភាព​ខេត្តក្រចេះ ឲ្យ​ជំនាញ​បង្ក្រាប​ទាល់តែសោះ​។

​ដោយឡែក​ប្រភព​មួយ​បាន​អះអាងថា មន្ត្រី​គយ​ចល័ត​ជា​ជំនួយការ​លោក កើត សុធា​រ៉ា មេ​គយ​ចល័ត​ចុះបង្ក្រាប នោះ​ដោយសារតែ​មិនត្រូវ​រូ​វ​តម្លៃ​បង់​ក្បាល​ឡាន​គ្នា ដោយ​ខាង​គយ​ទារ​ឲ្យ​លោក ហ៊ួ​ត ប៊ុន​គីម បង់ ១​ឡាន ៨០០​ដុល្លារ តែ​កន្លងទៅ បង់​ឲ្យ​តែ​៥០០ ដុល្លារ ហើយ​ការចេញ​ឈើ​ចំនួន​១៤​ឡាន​នេះ​ទៀត​ទំនង​លោក ហ៊ួ​ត ប៊ុន​គីម លោតឆ័ត្រ ចង់​ផ្តាច់​របប​គយ តែ​ចៃដន្យ​ជំនាញ​គយ​បានដាក់​កម្លាំង​បង្កប់​ឲ្យ​ការណ៍​ទើប​មាន​ការប្រទាំងប្រទើស​គ្នា​នេះ​ដែល​សឹងតែ​ផ្ទុះអាវុធ​នេះ​។ គេ​ចាំមើល​លោក ស ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ លោក លន់ សុផាត ស្នងការ​ស្នងការ​នគរបាល​ខេត្តក្រចេះ និង លោក ធឹ​ម ធឿន នាយ​ប៉ុ​ស្គិ៍​នគរបាល ដែល​បច្ចុប្បន្ន​កាន់កាប់​ច្រករបៀង​ចំនួន​៦​នៅ​ឃុំ​២​ធ្នូ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ​(​ជា​មន្ត្រី​ស្និទ​នឹង​លោក លន់ សុផាត ) សុទ្ធតែ​អ្នក​នៅ​ពីក្រោយ​ខ្នង​ចាំ​ជួយ​សម្រួល​បើក​បា​រ៉ា​ស់កុង​ត្រូល ឲ្យ​ការនាំ​ឈើ​ចេញទៅ​វៀតណាម​មិន​ថា​យប់ ឬ​ថ្ងៃ​ទេ​គឺ​ទៅដោយ​រលូន ប្រឆាំងនឹង​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​គេ​អាច​ចាត់ទុកថា​ជា​ប្រភេទ​មន្ត្រី​បន្ទាបបន្ថោក និង​ហ៊ាន​ប្រឆាំង​ហ្វា​យ​នាយ​ខ្លួនឯង បន្ត​ទង្វើ​ប្រមាទ​នេះ​នេះ​បាន​ដល់​ពេលណា​?៕ ដោយ ឦសាន​១

KA-03-05-2015-09 KA-03-05-2015-08


http://ift.tt/1I3YUJZ
មេទាហាន​ឈ្មោះ​ហ៊ួ​ត ប៊ុន​គីម ចរាចរណ៍​ឈើ​ល្មើសច្បាប់​ចំនួន​១៤ រថយន្ត​យី​ឌុប ឆ្លងទៅ​វៀតណាម​ចេញ​តាម​ច្រក​ង៉ាំ​០៦ គ្រប់គ្រង​ដោយ លោក ធឹ​ម ធឿន ខណៈនោះ​គយ​ចល័ត​ចាប់បាន​១​រថយន្ត ហើយ​ស្ទើរតែ​ផ្ទុះអាវុធ​ដាក់គ្នា មេទាហាន​ឈ្មោះ​ហ៊ួ​ត ប៊ុន​គីម ចរាចរណ៍​ឈើ​ល្មើសច្បាប់​ចំនួន​១៤ រថយន្ត​យី​ឌុប ឆ្លងទៅ​វៀតណាម​ចេញ​តាម​ច្រក​ង៉ាំ​០៦ គ្រប់គ្រង​ដោយ លោក ធឹ​ម ធឿន ខណៈនោះ​គយ​ចល័ត​ចាប់បាន​១​រថយន្ត ហើយ​ស្ទើរតែ​ផ្ទុះអាវុធ​ដាក់គ្នា Reviewed by yim PH on 7:27 PM Rating: 5

Entertainment

ads
Powered by Blogger.