Insurance

728x90

រថយន្តក្រុង​បុក​រថយន្ត VIP បើក​ដល់​ផ្លូវ​កោង​ឡើង​ជែង​រថយន្ត​នៅ​ពីមុខ ជ្រុល​ទៅបុក​រថយន្ត​ហា​ឡេ​ន​ឌ័​រ​ខ្ទាត​ធ្លាក់​ផ្លូវ ស្រី​ជា​ម្តាយ​ស្លាប់​ធ្លាយ​ខួរ កូនស្រី​ប្រុស​៣​នាក់​រងរបួស​ធ្ងន់ធ្ង​រ

​ខេ​ត​ត្ត​កំពង់ឆ្នាំង​៖​ ​ស្ត្រី​ម្នាក់​បាន​ស្លាប់ និង​កូនចៅ​៣​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ​រថយន្តក្រុង VIP បុក​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ ពេញទំហឹង​ធ្លាក់​ពីលើ​ផ្លូវជាតិ​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។ ហេតុការណ៍​នេះ​បានកើត​ឡើងលើ​ផ្លូវជាតិ​លេខ​៥ នៅវេលា​ម៉ោង​១១ និង​៣០​នាទី ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវបត់​កោង ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣១ និង​១៣២ ស្ថិត​ក្នុងភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​បរិបូណ៌​បានបញ្ជាក់​អោយដឹងថា​៖ ស្ត្រី​រងគ្រោះ ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​នោះ​មានឈ្មោះ អោ សួង អាយុ​៦៩​ឆ្នាំ​, ដោយឡែក​អ្នក រងរបួស​ធ្ងន់​មានឈ្មោះ ម៉ុម ណោ ភេទ​ស្រី អាយុ​៣២​ឆ្នាំ បាន​រងរបួស​ធ្ងន់ធ្ង​រ​គាត់​ជា​កូន​ស្ត្រី​បាន​ស្លាប់ និង​ជា​អ្នកបើកបរ​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ​, ឈ្មោះ ម៉ុម ស៊ី​វ័ន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ រងរបួស​ធ្ងន់ និង​កុមារា អ៊ឹង ជី​ហ៊ា អាយុ​១១​ឆ្នាំ រងរបួស​ស្រាល ពួកគេ​រស់នៅក្នុង ភូមិ​ថ្មគោល ឃុំ​តា​ម៉ឺន ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​

​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ហាយ​ឡេ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ផ្លាកលេខ ភ្នំពេញ​2U-7974 បើកបរ​ដោយ​ស្ត្រី ម៉ុម ណោ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ក៏មាន​រថយន្តក្រុង​VIP ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-8038 មួយគ្រឿង បើកបរ​ក្នុងទិសដៅ​ច្រាស់​គ្នា​ក្នុង​ល្បឿន​ដ៏​លឿន ដល់​ចំណុច​ផ្លូវបត់​កោង​ក៍បាន​ឡើង​ជែង រថយន្ត​មួយគ្រឿង​ទៀត ហើយក៍​បាន​រេ​ចង្កូត​មក​បុក​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ​ពេញទំហឹង​ធ្លាក់​ពីលើ​ផ្លូវជាតិ បណ្តាលអោយ​អ្នកជិះ​នៅក្នុង​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ ស្ត្រី​ម្នាក់​បាន​ស្លាប់ ដោយ​បែក​លលាដ៍ក្បាល​ធ្លាយ​ខួរ​ពេញ​រថយន្ត និង​កូនចៅ​៣​នាក់​ទៀត​របួស​ដេក​ក្នុង​រថយន្ត​រដូករណែល​តែម្តង​។​

ក្រោយពេល​កើតហេតុ ក្រុមគ្រួសារ​ជនរងគ្រោះ បាន​ដឹកបញ្ជូន​ជនរងគ្រោះ​ទាំងអស់​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ចំណែក​សព​ស្ត្រី​រងគ្រោះ​ស្លាប់​បាន​ដឹក​ទៅ ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​លំនៅដ្ឋាន​។​ ដោយឡែក​អ្នកបើកបរ​រថយន្តក្រុង ក្រោយពេល​បង្កហេតុ​បាន​រត់គេចខ្លួន​បាត់ស្រមោល ទុក​រថយន្ត​ចោល​នី​កន្លែងកើតហេតុ​។ រថយន្ត​ហាយ​ឡេ​ន​ឌ័​របា​ន​ខូចខាត​ធ្ងន់ និង​បែក កង់​អស់​៣​គ្រាប់ ឯ​រថយន្តក្រុង​ខូ​ត​ខាត​មធ្យម​។ រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​សមត្ថកិច្ច នគរបាល​ចរាចរណ៍​ខេត្តកំពង់ឆ្នាំង​អូស និង​ស្ទួ​ច​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរ បាល​ខេត្តកំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូនទៅ​តុលាការខេត្ត ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕ ដោយ រិ​ទ្ធិ ជ័យ​ ​

KA-03-05-2015-20 KA-03-05-2015-21 KA-03-05-2015-34 KA-03-05-2015-33 KA-03-05-2015-19


http://ift.tt/1F1Jy9G
រថយន្តក្រុង​បុក​រថយន្ត VIP បើក​ដល់​ផ្លូវ​កោង​ឡើង​ជែង​រថយន្ត​នៅ​ពីមុខ ជ្រុល​ទៅបុក​រថយន្ត​ហា​ឡេ​ន​ឌ័​រ​ខ្ទាត​ធ្លាក់​ផ្លូវ ស្រី​ជា​ម្តាយ​ស្លាប់​ធ្លាយ​ខួរ កូនស្រី​ប្រុស​៣​នាក់​រងរបួស​ធ្ងន់ធ្ង​រ រថយន្តក្រុង​បុក​រថយន្ត VIP បើក​ដល់​ផ្លូវ​កោង​ឡើង​ជែង​រថយន្ត​នៅ​ពីមុខ ជ្រុល​ទៅបុក​រថយន្ត​ហា​ឡេ​ន​ឌ័​រ​ខ្ទាត​ធ្លាក់​ផ្លូវ ស្រី​ជា​ម្តាយ​ស្លាប់​ធ្លាយ​ខួរ កូនស្រី​ប្រុស​៣​នាក់​រងរបួស​ធ្ងន់ធ្ង​រ Reviewed by yim PH on 10:44 PM Rating: 5

Entertainment

ads
Powered by Blogger.