Insurance

728x90

ឈ្មួញ​ដឹកឈើ​ប្រណីត​លោតឆ័ត្រ ត្រូវបាន​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ស្ទាក់​ចាប់បាន​ទាំងយប់​

​ខេត្តរតនគិរី​៖ រថយន្ត​ម៉ាក​តូ​យូ​តា​មួយ​បាំង​កន្លះ​មួយគ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ រតនគិរី 2A-0029 មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់​ពេញព្រៀប​លោក​ឆ័​ត្រ​ទំនង​មិនបាន​រត់ការ​ត្រូវបាន​កម្លាំង នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយនឹង​កម្លាំងយោធា​ស្រុក​អូរ​ជុំ​ស្ទាក់​ចាប់បាន​នៅវេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៥ ត្រង់ចំណុច​ភូមិ​ចា​អ៊ុង​កាវ​ឃុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។​

​តាម​ប្រភពពី​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ដែល​ចុះបង្ក្រាប​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​ខាងលើ​ដោយ​បានទទួល​ព័ត៌មាន​ពី​ភ្នាក់ងារ​សម្ងាត់​ហើយ​បាន​ឈានទៅ​ស្ទាក់ចាប់​រថយន្ត​កំពុង​តែ​ដឹកឈើ​លោតឆ័ត្រ​ខាងលើ ដែល​គេ​ដឹងថា​រថយន្ត​នេះ​ដឹកជញ្ជូន​ឈើ ចេញពី​ស្រុក​វ៉ើ​ន​សៃ ឆ្ពោះ​មកកាន់​ក្រុង​បាន​លុង និង​បន្តទៅ​លក់​នៅ​ប្រទេស​វៀតណាម​។

​ខណៈ​ស្ទាក់​បង្ក្រាបបាន​រថយន្ត​ដឹកឈើ​ប្រណីត​នោះ ម្ចាស់​រថយន្ត​ឃើញ​សភាព​មិន​ស្រួល​ក៏​បើកទ្វារ​រត់គេចខ្លួន​តា​ម​សម្រួល​បាត់ទៅ បន្សល់ទុក​រថយន្ត និង​ឈើ​ប្រណីត ហើយ​នគរបាល​សេដ្ឋកិច្ច​ខេត្ត​បានធ្វើ សំណុំបែបបទ​ប្រគល់​ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ការ​បន្ត​តា​ច្បាប់​ព្រៃឈើ។ មានការកត់សម្គាល់ឃើញថា រាល់ការបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់នេះគេពុំសូវឃើញមានការស្រាវជ្រាវរហូតដល់ចាប់ម្ចាស់ឈើយកមកឲ្យទទួលខុសត្រូវចំពោះមុខច្បាប់នោះទេ​៕ ដោយ​លី វណ្ណៈ​ ​

KA-02-05-2015-03 KA-02-05-2015-04 KA-02-05-2015-05


http://ift.tt/1KBMvN9
ឈ្មួញ​ដឹកឈើ​ប្រណីត​លោតឆ័ត្រ ត្រូវបាន​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ស្ទាក់​ចាប់បាន​ទាំងយប់​ ឈ្មួញ​ដឹកឈើ​ប្រណីត​លោតឆ័ត្រ ត្រូវបាន​នគរបាល​សេដ្ឋកិច្ច​ខេត្ត​ស្ទាក់​ចាប់បាន​ទាំងយប់​ Reviewed by yim PH on 1:40 PM Rating: 5

Entertainment

ads
Powered by Blogger.