Insurance

728x90

ប្រជាពលរដ្ឋ​សហការ​ជាមួយ​កងទ័ពជើងទឹក ចាប់បាន​ជនល្មើស​៧​នាក់ និង​កាណូត​អូស​អួន ខុសច្បាប់​២​គ្រឿង​នៅពេល​យប់​ប្រគល់អោយ​ជំនាញ​ជលផល​

​ខេត្តកំពង់ឆ្នាំង​៖​ ​ជនល្មើស​ម្នាក់ និង​កម្មករ​៦​នាក់ ព្រមទាំង​កាណូត​អូស​អួន​ខុសច្បាប់ ២​គ្រឿង​កំពុង​ប្រព្រឹត្ត​បទល្មើស​នេសាទ ត្រូវបាន​ប្រជាពលរដ្ឋ​សហការ​ជាមួយ​កងទ័ព ជើង ទឹក ព័ទ្ធ​ចាប់បាន​ប្រគល់ជូន​រដ្ឋបាល​ជលផល​ផ្នែក​កំពង់ប្រាសាទ ក្រោយពី​មាន​បញ្ជា ពី​លោក​ព្រះរាជអាជ្ញា​សាលា​ដំ​បួង​ខេត្ត​។ ករណី​បង្ក្រាបបាន​ធ្វើឡើង​នៅវេលា ម៉ោង ៩ និង​៤៥ នាទី​យប់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៥ នៅ​ចំណុច​ព្រែក​សេះ ស្ថិតក្នុង​ភូមិ​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង​។​

​មន្ត្រីរដ្ឋបាល​ជលផល​ផ្នែក​កំពង់​ប្រសាទ​បានអោយដឹងថា​៖ ជនល្មើស​ដែល​បាន​ចាប់ខ្លួន ខាងលើ​មានឈ្មោះ ច្រឹង យាំង​ងិន អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក ស្រុ​ ​ក ជល​គី​រី ជា​ម្ចាស់​ឧក​រណ៍​ខុសច្បាប់ និង​មនុស្ស​ប្រុស ស្រី​៦​នាក់​គឺជា​កម្មករ​។ វត្ថុតាង​ដែល ដក ហូត​បាន​មាន​៖ កាណូត​២​គ្រឿង សាច់​អួន​ប្រវែង​២៩​ម៉ែត្រ និង​ត្រី​មួយចំនួន​។​

ប្រជាពលរដ្ឋ​ដែល​បាន​សហការ​ជាមួយ​កងទ័ពជើងទឹក​ក្នុង​មូលដ្ឋាន ចាប់​បទល្មើស​ខាង លើ​នេះ បាន​និយាយ​អោយដឹងថា​៖ ពេល​ជនល្មើស​កំពុង​ធ្វើ​សកម្មភាព​អួ​ស​អួន​ខុសច្បាប់ ពួកគាត់​បានទទួល​បញ្ជា​រ​ពី​លោក យូ ទិ​ត្យ​វឌ្ឍនៈ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត អោយ ព័ទ្ធចាប់​អោយបាន ហើយ​បញ្ជូន​ខ្លួន​ទៅអោយ​ផ្នែក​រដ្ឋបាល​ជលផល​កំពង់​ប្រសាទ ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។​ម្យ៉ាងទៀត​លោក​ព្រះរាជអាជ្ញា​បានអោយ​ពួកគាត់​ដឹងថា​៖ អ្នកកាង​ជនល្មើស​បាន និយាយ​បរិហារកេរ្តិ៍​ថា ពួកគេ​ហ៊ាន​រក​បែបនេះ​គឺ​គេ​បាន​បង់លុយ​អោយ លោក​ព្រៈ​រាជអាជ្ញា​ខេត្ត​រួចហើយ​។ ព្រោះតែ​ហេតុនេះហើយ ទើប​លោក​ព្រះរាជអាជ្ញា​អោយ​ចាប់​ជនល្មើស​អោយបាន​ដើម្បី​ស្រាវជ្រាវ​រក​អ្នក​នៅ​ពី​ក្រោយខ្នង ដើម្បី​កុំអោយ​ស្វា​ស៊ី​បាយ​ឆ្អែត​ហើយ​បែរជាយក​បាយ​មក​លាប​មាត់​ពពែ​ទៅវិញ​។​ ​ ​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​ឈ្មោះ ច្រឹង យាំង​ងិន បាន​និយាយថា​៖ ពួកខ្លួន​ទើប តែ​លួច​នេសាទ​បែបនេះ​បានតែ​២​ថ្ងៃ​ប៉ុណ្ណោះ ព្រោះ​តែមាន​ជីវភាព​ខ្វះខាត​ខ្លាំងពេក​ប៉ុន្តែ ពួកខ្លួន មិនបាន​បង់លុយ​អោយ​អ្នកណា​ឡើយ​។ ប៉ុន្តែ​ការឆ្លើយ​បែបនេះ​គឺ​គ្រាន់តែ​ជា​ ​ការ​ដោះសារ​មិនអោយ​អ្នកកាង​រូបគេ​ពាក់ព័ន្ធ​តែប៉ុណ្ណោះ អ្នកកាង​រូបនោះ​គេ​ដឹង​ហើយ​។​

​លោក អ៊ូ សោភ័ណ នាយផ្នែក​រដ្ឋបាល​ជល​ផល​កំពុង​ប្រសាទ​បានអោយដឹងថា​៖ ជន​ ​ល្មើស​ឈ្មោះ ច្រឹង យាំង​ងិន រួមទាំង​កម្មករ​ទាំង​៦​នាក់ និង​វត្ថុតាង​ទាំងអស់​ត្រូវ បាន កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូន​ខ្លួន​ទៅកាន់​ខ​ណ្ឌ័​រដ្ឋបាល​ជលផល​កំពង់​ឆ្នាំង​នៅថ្ងៃនេះ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​ដែល​ពួកគេ​អាច​និង ធ្វើការ​ផាកពិន័យ អន្ត​ការ​តាម បញ្ញត្តិ​ច្បាប់​ស្តីពី​ជលផល​៕ ដោយ រិ​ទ្ធិ ជ័យ ​

KA-01-05-2015-26 KA-01-05-2015-24 KA-01-05-2015-25


http://ift.tt/1bJXesL
ប្រជាពលរដ្ឋ​សហការ​ជាមួយ​កងទ័ពជើងទឹក ចាប់បាន​ជនល្មើស​៧​នាក់ និង​កាណូត​អូស​អួន ខុសច្បាប់​២​គ្រឿង​នៅពេល​យប់​ប្រគល់អោយ​ជំនាញ​ជលផល​ ប្រជាពលរដ្ឋ​សហការ​ជាមួយ​កងទ័ពជើងទឹក ចាប់បាន​ជនល្មើស​៧​នាក់ និង​កាណូត​អូស​អួន ខុសច្បាប់​២​គ្រឿង​នៅពេល​យប់​ប្រគល់អោយ​ជំនាញ​ជលផល​ Reviewed by yim PH on 10:19 PM Rating: 5

Entertainment

ads
Powered by Blogger.