Insurance

728x90

ក្នុង​ជម្លោះ​ហិង្សា យុវជន​ម្នាក់​របួសធ្ងន់​រយះ​មុខ ដោយសារ​យុវជន​៣​នាក់​ព្រួត​គ្នា​ចាក់ និង​វាយ​

ខេត្ត​ព្រះសីហនុ​៖ យុវជន​ទំនើង​៣​នាក់​បាន​ព្រួត​គ្នា​វាយ​និង​យក​កាំបិត​ចុង​ស្រួច​ចាក់ទៅលើ​យុវជន​ម្នាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ដេក​ដួល​ក្នុង​ថ្លុកឈាម កាលពី​វេលា​ម៉ោង​នៅ​ម៉ោង​១១ និង​០០​នាទី​ព្រឹ​ត​ថ្ងៃទី​២៩​ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ​។ បន្ទាប់ពី​ពួកគេ​ប្រព្រឹត្ត​ហិង្សា​រួច​បាននាំគ្នា​រត់គេចខ្លួន​បាត់​។

​មន្ត្រីនគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ឈ្មោះ ម៉ី ចាន់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​អង្គការ​ម្លប់​តាប៉ាង របួសធ្ងន់​ដោយ​ត្រូវ​ជនសង្ស័យ​៣​នាក់​ព្រួត​គ្នា​វាយ និង​ចាក់​នឹង​កាំបិត​ចុង​ស្រួច​រយះ​សាច់​មុខ​មួយ​ចំអាម និង​មុត​ជ្រៅ​ហូរឈាម​ស្រោច​ខ្លួន​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​សង្ស័យ​ទាំង​៣​នាក់​បាន​រត់គេចខ្លួន​បាត់ ។​

​មន្ត្រី​ដដែល​បាន​បន្តថា​៖ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ហេតុការណ៍​នោះ​កម្លាំង​ម៉ូតូ ប្រដេញ​ ​របស់​ការិយាល័យ​កណ្តា​ល​នគរបាល​ព្រហ្ម​ទ សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុង បាន​ស្ទាក់​ ​ចាប់បាន​ជនសង្ស័យ ចំនួន​៣​នាក់​មានឈ្មោះ ១.​ម៉ាន់ ង៉ែត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​ជនដៃដល់​) ២. ជា បូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​សមគំនិត​) និង ៣. ឈឹម ឈាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​សមគំនិត​) ។ ជនសង្ស័យ​ទាំង​៣​នាក់​នេះ​រស់នៅ​អង្កា​រម្លប់​តាប៉ាង។​

​មន្ត្រី​ដដែល​បានបញ្ជាក់​ទៀតថា​៖ វត្ថុតាង​ចាប់យក​បាន​កាំបិត​ចុង​ស្រួច​ដង​ឈើ​១​។ ជនសង្ស័យ និង វត្ថុតាង ត្រូវបាន​នគរបាល​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ៕ សមុទ្រ​ខៀវ​ ​

KA-31-08-2015-01 KA-31-08-2015-02 KA-31-08-2015-03 KA-31-08-2015-04


http://ift.tt/1hrzNHq
ក្នុង​ជម្លោះ​ហិង្សា យុវជន​ម្នាក់​របួសធ្ងន់​រយះ​មុខ ដោយសារ​យុវជន​៣​នាក់​ព្រួត​គ្នា​ចាក់ និង​វាយ​ ក្នុង​ជម្លោះ​ហិង្សា យុវជន​ម្នាក់​របួសធ្ងន់​រយះ​មុខ ដោយសារ​យុវជន​៣​នាក់​ព្រួត​គ្នា​ចាក់ និង​វាយ​ Reviewed by yim PH on 9:08 PM Rating: 5

Entertainment

ads
Powered by Blogger.