Insurance

728x90

ជើង​ខ្លាំង​ខាង​វាយ និង​ចាប់​អារ​កដៃ​ស្រី ត្រូវ​ប៉ូលិស​អ​ញ្ចើ​ញ​ឲ្យ​ទៅ​ដេក​គុក​

​ខេត្ត​ព្រះសីហនុ​៖ បុរស​ជើង​ខ្លាំង​ខាង​វាយ​ស្រី​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​សមត្ថកិច្ច​ទ​ទួលបាន​ពាក្យបណ្តឹង​ផ្ទាល់មាត់​ពី​ស្ត្រី​រងគ្រោះ​។ ហេតុ​ការ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២៣ និង​៣៥​នាទី​យប់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​យុវជន​សង្ស័យ​ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣​ក្រុង ខេត្ត​ព្រះសីហនុ​។​

លោក​វរសេនីយ៍ទោ ញ៉ែ​ត ភ័​ណ្ឌ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បានអោយដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​បណ្តឹង​របស់​ស្ត្រី​រងគ្រោះ​នេះ​មានឈ្មោះ ហុក ពិ​សិទ្ធ ហៅ ចៅ​វ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​មុខរបរ​ជនសង្ស័យ​នោះ មាន​មុខរបរ​បើកហាង​ខា​រា​អូ​ខេ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៣​ក្រុង ខេត្ត​ព្រះសីហនុ បានធ្វើ​សកម្មភាព​អុកឡុក​ក្នុង​ហាង​ខា​រា​អូ​ខេ​មួយកន្លែង ស្ថិតក្នុង​ក្រុមទី​២​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ហើយ​បាន​យក​កូនកាំបិត​មុខ​ពីរ អារ​ដៃ​ស្ត្រី​រងគ្រោះ​ឈ្មោះ ហេង ស្រី អាយុ​២៧​ឆ្នាំ រយះ​ដេរ​ចំនួន​៦​ថ្នេរ​និង​បាន​យក​ទូរស័ព្ទ​មួយគ្រឿង​ពី​ស្ត្រី​រងគ្រោះ​។​

​ប្រភព​សមត្ថកិច្ច​ដ៏​ដែល​បាន​បន្តថា ក្រោយ​ធ្វើ​សកម្មភាព​អុកឡុក​ក្នុង​ហាង និង​អារ​ដៃ​ស្ត្រី​រង គ្រោះ​រួចមក​យុវជន​សង្ស័យ​បាន​ឡើង​ជិះ​ម៉ូតូ ទៅផ្ទះ​ដេក​ធ្វើ​មិនដឹង​រឿង រហូត​សមត្ថកិច្ច​ទៅ ដល់ផ្ទះ​ជនសង្ស័យ ដើម្បី​ហៅ​ជនសង្ស័យ​មក​បំភ្លឺ​ជុំវិញ​ករណី​អារ​ដៃ​ស្ត្រី​រងគ្រោះ តែ​បែរជា​ជនសង្ស័យ និង​ក្រុមគ្រួសារ​ហាក់​ពុំ​សហការ​ជាមួយ​សមត្ថកិច្ច រហូត​ជិត​១​ម៉ោង​ទើប​យុវជន​សង្ស័យ​ព្រម​ប្រគល់​ខ្លួន​អោយ​សមត្ថកិច្ច​។​

ចំណែក​បងស្រី​ស្ត្រី​រងគ្រោះ​បាន​បញ្ជាក់ថា ជនសង្ស័យ និង ប្អូនស្រី គឺជា​គូរ​សង្សារ​នឹង​គ្នា​ជា​យូរ​ឆ្នាំ​មកហើយ ប៉ុន្តែ​ចាប់តាំងពី​ប្អូនស្រី​របស់​នាង​បាន​ស្គាល់​យុវជន​សង្ស័យ​មក យុវជន​សង្ស័យ​តែងតែ​វាយ​ដុំ​ធ្វើបាប​ជា​ញឹកញាប់ ទាំង​នៅផ្ទះ និង​នៅក្នុង​ហាង​ដែល​នាង​បើក​ជាមួយ​ប្អូនស្រី​របស់​នាង​។ នៅ​យប់កើតហេតុ​ជនសង្ស័យ​បានមក​ផឹក​ក្នុង​ហាង​ហើយ​ស្រែក​ឡូឡា​ផ្អើល​ភ្ញៀវ​អស់ពី​ហាង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ជនសង្ស័យ​បាន​អូស​ដៃ​ប្អូនស្រី​នាង​ទៅក្នុង​បន្ទប់​យក​កាំបិត​អារ​ដៃ​ហូ​ឈាម​ដូច​អារ​ករ​មាន់ នៅពេលនោះ​ដោយ​នាង​ភ័យ​ពេក​បាន​យក​ប្អូនស្រី​ទៅ​ពេទ្យ​ដេ​អស់​៦​ថ្នេរ បន្ទាប់មក​ទើប​នាង​មក​ដាក់​ពាក្យបណ្តឹង​។​

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​កសាង​សំណុំរឿង​ចាត់ការ​តាមផ្លូវ​ច្បាប់​៕ ដោយ សមុទ្រ​ខៀវ​ ​

KA-14-05-2015-14 KA-14-05-2015-16 KA-14-05-2015-15


http://ift.tt/1JKXzXq
ជើង​ខ្លាំង​ខាង​វាយ និង​ចាប់​អារ​កដៃ​ស្រី ត្រូវ​ប៉ូលិស​អ​ញ្ចើ​ញ​ឲ្យ​ទៅ​ដេក​គុក​ ជើង​ខ្លាំង​ខាង​វាយ និង​ចាប់​អារ​កដៃ​ស្រី ត្រូវ​ប៉ូលិស​អ​ញ្ចើ​ញ​ឲ្យ​ទៅ​ដេក​គុក​ Reviewed by yim PH on 10:58 PM Rating: 5

Entertainment

ads
Powered by Blogger.