Insurance

728x90

ជេរប្រមាថ វាយ​ដុំ​មិនសូវ​លោះ​ពេល ប្រពន្ធ​ទ្រាំ​មិនបាន​ប្តឹង PM ឲ្យ​ចាប់​ដាក់​ទ្រុង​

​ខេត្តបន្ទាយមានជ័យ​៖ កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៩៩៩ ខ្លា​ងាប់ ស្រុក​ម៉ាឡៃ បាន​ឃាត់ខ្លួន​បុរស​ជា​ប្តី បន្ទាប់ពី​ប្រព្រឹត្ត​អំពើហិង្សា​លើ​ភរិយា​ខ្លួន​រាល់ថ្ងៃ ដោយ​ទ្រាំ​មិនបាន​មកប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។ ករណី​ហិង្សា​នោះ​ត្រូវ កម្លាំង​កងរាជអាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅវេលា​ម៉ោង​១០​ព្រឹក កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ ២០១៥ ។​

​បើតាម​អោយដឹងពី​កម្លាំង កម្លាំង​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៩៩៩​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែឧសភា​នេះ​ថា​៖ ការឃាត់ខ្លួន​បុរស​ជា​ប្តី​បាន​ប្រើ​អំពើហិង្សា​ខាងលើនេះ គឺ យោងតាម​បណ្ដឹង​ប្រពន្ធ ឈ្មោះ ជេ​វ សុ​ឃេ​ន អាយុ ២៧​ឆ្នាំ មក​បាន​ប្ដឹង​ថា ប្ដី​របស់គាត់​បាន​វាយ​ធ្វើបាប អោយ​របួសស្នាម​ជាំ​ពេញ​ខ្លួន ហើយ​ជេរប្រមាថ​គាត់​ជា​រៀងរាល់ថ្ងៃ​។ កន្លងមក​ធ្លាប់​វាយ​គាត់​រហូត​ទាស់សរសៃ​ទៀតផង ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បញ្ជូនមក​ការិយាល័យ​ជំ​នាយ​កងរាជអាវុធហត្ថ​ខេត្ត​តែម្តង​។​ ​

លោក ឱ ប៊ុន​ណេ មេ​ស្នាក់ការ​សន្តិសុខ​999 ខ្លា​ងាប់ ស្រុក​ម៉ាឡៃ បាន​ប្រាប់​ឱ្យដឹងថា ការ ចុះ​ប្រ​ត្តិ​ប​ត្ត​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឡុង ឡេ​ម ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជា (​ប្ដី​) រស់​ភូមិ​កោះ​ស្នួល ឃុំ ទួល​ពង្រ ស្រុក ម៉ាឡៃ ខេត្ត បន្ទាយមានជ័យ​។ ក្រោយពី​ឃាត់ខ្លួន​ជនបង្ក​ខាងលើនេះ​បាន​ឆ្លើយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា ខ្លូន​ពិតជា​បាន​បង្ក​របួសស្នាម​លើ​ប្រពន្ធ​របស់ខ្លួន​ពិតមែន​។ ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕ ដោយ វ៉ាន់ វត្ថា​ ​

KA-14-05-2015-17


http://ift.tt/1PIEVBd
ជេរប្រមាថ វាយ​ដុំ​មិនសូវ​លោះ​ពេល ប្រពន្ធ​ទ្រាំ​មិនបាន​ប្តឹង PM ឲ្យ​ចាប់​ដាក់​ទ្រុង​ ជេរប្រមាថ វាយ​ដុំ​មិនសូវ​លោះ​ពេល ប្រពន្ធ​ទ្រាំ​មិនបាន​ប្តឹង PM ឲ្យ​ចាប់​ដាក់​ទ្រុង​ Reviewed by yim PH on 11:13 PM Rating: 5

Entertainment

ads
Powered by Blogger.