Insurance

728x90

មន្ត្រី​ប៉េអឹម​ស្រុក និង​លោក​អភិបាលស្រុក​កំពង់លែង បាន​យកលុយ​១២០០​ដុល្លារ ថា​ជួយ​រត់ការ​ដោះស្រាយ​ការចាប់​ត្រាក់ទ័រ​ឈូសឆាយដី​ព្រៃឈើ​សហគមន៍​នៅ​ឃុំ​ពោធិ ពេល​តែ​មិនបាន​បែកធ្លាយ​រឿង​សម្ល​កំពឹស​

​ខេត្តកំពង់ឆ្នាំង​៖ រឿង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង សហគមន៍​ព្រៃឈើ​ឃុំ​ពោធិ អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច​ចាប់​ត្រាក់ទ័រ​១​គ្រឿង​ឈូសឆាយដី​ព្រៃឈើ​សហគមន៍ នៅ​ចំណុច​ស្រែ​បន្ទាយ ជើងភ្នំ​វាំងនន ដែលជា​ដី​របស់ ព្រះ​តេជគុណ​វណ្ណ គីម ចៅអធិការ​វត្ត​សំរោង​ក​ង្រី ស្ថិតក្នុង​ឃុំ​ពោធិ ស្រុក​កំពង់លែង កាលពី​ល្ងាច​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៥ បាន​បែប​ធ្លាយ​ជាស​ម្ល​កំពឹស ដោយមាន​មន្ត្រី​ប៉េអឹម​ស្រុក​ម្នាក់ និង​លោក អភិបាលស្រុក បាន​យកលុយ​ពី​ម្ចាស់​ត្រាក់ទ័រ​ចំនួន​១២០០​ដុល្លា ថា​យក​រត់ការ​ដោះស្រាយ​ជាមួយ​ថ្នាក់​ខេត្ត​អោយគេ ប៉ុន្តែ​ពេល​ដោះស្រាយ​មិនបាន ក៏បាន​ប្រ​មូ​យ​លុយ​នេះ​អោយគេ​វិញ​ទាំងមុខ​ក្រាស់​បែក​រឿងអាស្រូវ​ពេញ​ស្រុក​។​

​ទាក់ទង​នឹង​រឿង​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៥ ព្រះ​តេជគុណ វណ្ណ គីម លោកគ្រូ​ចៅអធិការ​វត្ត​សំរោង​ក​ង្រី និង​ជា​អនុគណ​ស្រុក​កំពង់លែង លោក នាត នុ​ន ជា​ម្ចាស់​ត្រាក់ទ័រ និង​លោកស្រី ឈុន ម៉ា​នី ជា​ប្អូនស្រី​ម្ចាស់​ត្រាក់ទ័រ​រស់នៅ​ខេត្តកំពង់ធំ និង​ប្រជាពលរដ្ឋ​មួយ​ចំនូ​ន​ទៀត​នៅក្នុង​ភូមិ​សំរោង ឃុំ​ពោធិ បាន​នាំ​អ្នកយកព័ត៌មាន​យើង ទៅ​ចង្អុលបង្ហាញ​ដីចំការ​មួយចំនួន ដែល​ពួកគាត់​ធ្លាប់​ដាំ​ដុះ​ដំណាំ​អាស្រ័យ​ផល​ជា​យូរ​ឆ្នាំ​មកហើយ តាំងពី​សហគម​ព្រៃឈើ​ឃុំ​ពោធិ​មិនទាន់​កើត និង​ដែល​សហគមន៍​ធ្លាប់បាន​ថា ជា​ដីព្រៃ​ឈើ​របស់​សហគមន៍​ដើម្បី​សុំ​បំភ្លឺ​រឿង​ចាប់​ត្រាក់ទ័រ​ភ្ជួរដីចំកា​រលោក​ដែល​ត្រូវគេ​ចាប់​។​

​ប្រជាពលរដ្ឋ​ភូមិ​សំរោង ជាង​១០​នាក់​បានចង្អុលបង្ហាញ​ថា​៖​ដីចំការ​នៅ​ចំណុច​ជើងភ្នំ​ក្រពើរ និង​ចំណុច​មន្ទីរ ពេទ្យ​ចាស់​ជំនាន់​ប៉ុព​ត ជាង​១៥​ប្លង់ ក៏ត្រូវ​បាន​ម្ចាស់​ចំការ​ធ្លាប់​ដាំ​ដំណាំ​អាស្រ័យ​ផល​ជា​យូរ​ឆ្នាំ​មកហើយ ដែល គេ​ឃើញ​មាន​ដើម​ពីងពុង​ជាច្រើន​គុំ មុន​សហគមន៍​ព្រៃឈើ​កើត​នៅ​ឆ្នាំ​២០០៩​ដីចំការ ទាំងនេះ​ពួកគាត់​ក៏ ជួល អោយ​ម្ចាស់​ត្រាក់ទ័រ​ខាងលើ​ភ្ជួរ​រាស់​ពង្រាបដី​សំរាប់​ដាំ​ដំណាំ​ដូច​លោក​ដែរ ហើយ​ពេលនោះ​លោក​ប្រធាន សហគមន៍​ក៏បាន​មកឃាត់​មិនអោយ​ត្រាក់ទ័រ​ភ្ជួរ​រាស់​ពង្រាប​ដីចំការ​ទាំង​នោះដែរ ប៉ុន្តែ​ក្រោយពី​ម្ចាស់​ចំការ​តវ៉ា ទៅ ខាង​សហគមន៍​ក៏បាន​អនុញ្ញាតអោយ​ភ្ជួរ​ពង្រាប​ដីចំការ​នោះ​វិញ​។​

​ដោយឡែក ព្រះ​តេជគុណ វណ្ណ គីម បាន​មាន​ថេរ​ដីកា​ថា​៖ ដីចំការ​ដែល​លោក​ជួល​អោយ​ត្រាក់ទ័រ​ភ្ជួរ​ព ង្រា​ប ដី​ដាំ​ដំណាំ​នេះ​មិនមែនជា​ដីព្រៃ​មាន​ដើមឈើ​នោះទេ គឺជា​ដី​វាល​សំរាប់​ដាំ​ដុះ​ដំណាំ​មាន​ព័ទ្ធរបង ថ្ម​ជុំវិញ​យូរ ឆ្នាំ​មកហើយ ដែល​លោក​បាន​ប្រគល់អោយ​ប្អូនប្រុស​របស់លោក​ឈ្មោះ វណ្ណ សុខ​លីម​ដាំ​ដុះ​ដំណាំ​អាស្រ័យ ផល​តាំងពី​ឆ្នាំ​២០០៨​រហូតមក​មុន​សហគមន៍​កើត​នៅ​ឆ្នាំ​២០០៩​។ ប្រវត្តិ​ដីចំការ​នេះ​គឺ​លោក​ក៏​មិនមែនជា​អ្នក ចាប់យក​ដី​នោះទេ​គឺ​បាន​ទិញ​ពី​លោក ស៊ន បូ​រិ​ន មន្ត្រី​ប៉េអឹម​ស្រុក​កំពង់លែង និង​លោក ជុំ ពិ​សិទ្ធ ជា​នាយក​សាលាបឋមសិក្សា​សំរោង នៅ​ឆ្នាំ​២០០៨ ប៉ុន្តែ​ការទិញ​ដីចំការ​នេះ​គេ​មិនបាន​ធ្វើលិខិត ស្នាម​អោយ​លោក​ទេ​។​ដូច្នេះ​ការនាំគ្នា​ចោទប្រកាន់ថា លោក​រំលោភ​យក​ដី​ព្រៃឈើ​របស់​សហគមន៍​នោះ គឺជា​រឿង​ចោទប្រកាន់​ខុស​និង​ការពិត​ទាំងស្រុង​។​

​លោក ជុំ ពិ​សិទ្ធ បាន​និយាយ​អោយដឹងថា​៖ ដីចំការ​នេះ​លោក​និង​លោក ស៊ន បូ​រិ​ន បាន​ទិញ​ពី​ឈ្មោះ សូ​ ​សារី​ម និង​ឈ្មោះ ឈុន សុផល នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០០៧ ដោយ​លោក​បានដឹងថា ម្ចាស់​ដីចំការ​ទាំង ២​ជា​ប្តី​ប្រពន្ធ​នេះ​បាន​កាន់កាប់​ដីចំការ​នេះ​និង​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៨២​រហូតមក និង​មាន​ទាំង​ដើម​ទាប ធំៗ​ទៀតផង ទើប​លោក និង​លោក ស៊ន បូ​រិ​ន ហ៊ាន​ទិញ បន្ទាប់មក​ក៏បាន​លក់​ដីចំការ​នេះ​អោយ​លោក​។​

​ចំណែក​លោក នាត នុ​ន ម្ចាស់​ត្រាក់ទ័រ​បាន​និយាយ​អោយដឹងថា​៖ ក្រោយ​ពេ​គេ​ចាប់​ត្រាក់ទ័រ​របស់លោក​ ​ៗ​បាន​យកលុយ​ចំនូ​ន​១២០០​ដុល្លា​ទៅ​ពឹងពាក់​អោយ​លោក ស៊ន បូ​រិ​ន ជួយ​រត់ការ​ជាមួយ​លោក មាន់ អ៊ា​ន​លី អភិបាលស្រុក​កំពង់លែង ដើម្បី​ជួយ​ដោះយក​ត្រាក់ទ័រ​មកវិញ​។ ក្រោយមក​ពេល​លោក​អភិបាលស្រុក​ដោះ ស្រាយ​រឿងនេះ​ជាមួយ​មេព្រៃ​ខេត្ត​និង​តុលាការខេត្ត​មិន​ចេញ​ដោយ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥ តុលាការខេត្ត បាន​បញ្ជារ​អោយ​មេព្រៃ​ខេត្ត​និង​សមត្ថកិច្ច​ចំរុះ​យក​ត្រាក់ទ័រ​នោះ​ទៅ​ទុក​ខេត្ត និង​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការ​។ បន្ទាប់មក​នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៥ វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក នៅក្នុង​សាលាស្រុក​កំពង់លែង​លោក​អភិបាលស្រុក បានប្រគល់​លុយ​២០០​ដុល្លារ មកអោយ​លោកស្រី ឈុន ម៉ា​នី ជា​ប្អូនស្រី​លោក និង​លោក​វិញ​។​ចំណែក​លុយ​១០០០​ដុល្លា​ទៀត លោក ស៊ន បូ​រិ​ន បានប្រគល់​អោយ​លោក​វិញ ជាមួយ​អ្នកបើក ត្រាក់ទ័រ​អោយ​លោក​វិញ​ហើយ​តាមរយះ​ការ​ទូរ​ទាត់​ថ្លៃ​ប្រេងម៉ាស៊ូត​ចាក់​ត្រាក់ទ័រ​ដែល​បាន​ទិញ​ជំពាក់​។​

​ការ​ចោទ​ខាងលើនេះ​លោក មាន់ អ៊ា​ន​លី អភិបាលស្រុក​កំពង់លែង បាន​បដិសេធន៍​ថា​៖ លោក​មិន​បានទទួល លុយ​១២០០​ដុល្លា ឬ​ប្រគល់​លុយ​២០០​ដុល្លា​វិញ​អោយ​អ្នកណា​ឡើយ​។ ចំណែក​ការចាប់​ត្រាក់ទ័រ​ខាងលើនេះ គឺ​គេ​បាន​សុំ​ថា​ឈូសឆាយ​តែ​ដីចំការ​ដែល​ធ្លាប់​អាស្រ័យ​ផល​ទេ តែ​បែរជា​គេ​មក​ឈូសឆាយដី​ព្រៃឈើ របស់​សហគមន៍​ទៅវិញ​ទើប​លោក​បញ្ជារ​អោយគេ​ចាប់​។​

ទាក់ទង​ក្នុង​រឿងនេះ​ដែរ លោក ស៊ន បូ​រិ​ន មន្ត្រី​ប៉េអឹម​ស្រុក​កំពង់លែង បាន​ទទួលស្គាល់ថា​លោក​ពិតជា បានទទួល​ការពឹង​ពាក់​យកលុយ​១០០០​ដុល្លា ទៅ​រត់​ការជួយ​ដោះស្រាយ​យក​ត្រាក់ទ័រ ដែល​គេ​ចាប់​មកវិញ​មែន ប៉ុន្តែ​ពេល​លោក​អភិបាលស្រុក​រត់ការ​ដោះស្រាយ​ជាមួយ​ខេត្ត​មិន​ចេញ លោក​ក៏បាន​យកលុយ​១០០០​ដុល្លារ​នេះ​ប្រគល់អោយ​ម្ចាស់​ត្រាក់ទ័រ​វិញ​អស់ហើយ​។ ចំណែក​ដីចំការ​នេះ​លោក បាន​លក់​អោយ​ព្រះ​តេជគុណ វណ្ណ គីម ដោយពេល​លក់​លោក​បាន​ទូលប្រាប់​លោក​ថា​៖ បើ​ថ្ងៃក្រោយ​មាន​អ្នកណា​មក​ចោទប្រកាន់ថា​ដីចំការ នេះ ជា​ដី​របស់គេ​នោះ​គឺ​លោក​និង​សងលុយ​វិញ​។​ប៉ុន្តែ​បើ​ពេលនេះ​រដ្ឋ​ដកហូត​ដីចំការ​នេះ​វិញ​ថា​ជា​ដីព្រៃ​ឈើ​របស់​សហគមន៍ លោក​អាចជួយ​ចេញ​លុយ​សង​ទៅ​លោក​វិញ​ពាក់កណ្តាល​គឺ​៦០០​ដុល្លារ ព្រោះថា​ការទិញ​លក់​ដី​នោះ​ពេលនោះ​គឺ​បាន​ទិញ​តៗ​គ្មាន​អ្នកណា​បានដឹងថា​ជា​ដីព្រៃ​សហគមន៍​គ្រប់គ្រង​នោះឡើយ​។​

​រឿង​ចាប់​ត្រាក់ទ័រ​ខាងលើនេះ ព្រះ​តេជគុណ វណ្ណ គីម និង​ម្ចាស់​ត្រាក់ទ័រ លោក នាត នុ​ន សូម​សំណូម​ ​ពរ​ដល់ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង តុលាការខេត្ត និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត មេត្តាជួយ​ស្រាវជ្រាវ​នូវ​ប្រវត្តិ​ដី ខាងលើនេះ​ផ្តល់​យុត្តិធម៌​ដល់​ព្រះសង្ឃ និង​ដោះស្រាយ​អោយ​ត្រាក់ទ័រ​មក​រូបលោក​វិញ​ផង ព្រោះថា​លោក​មិនមែន​ឈូសឆាយដី​ដែលមាន​ព្រៃឈើ​នោះទេ គឺ​បាន​ភ្ជួរ​រាស់​ដីចំការ​នេះ​មែន​ដោយ​នៅក្នុង​ដីចំការ​នេះ​គ្មាន​ដើមឈើ​ឡើយ​គឺជា​ដី​ដែល​ម្ចាស់​ចំការ​បាន​កាន់កាប់​និង​អាស្រ័យ​ផល​តៗ​គ្នា​តាំងពី​ឆ្នាំ​១៩៨២​មក​មុន​សហគមន៍​ព្រៃឈើ​កើត​ទៅទៀត ដូចជា​ដីចំការ​មួយចំនួន​ដែល​ប្រជាពលរដ្ឋ​បាន​អាស្រ័យ ផល​ជា​យូរ​ឆ្នាំ​មក​នៅ​ចំណុច​ជើងភ្នំ​ក្រពើរ ក្នុងភូមិ​ផងដែរ​៕ ដោយ រិ​ទ្ធិ ជ័យ

KA-30-05-2015-01 KA-30-05-2015-08 KA-30-05-2015-07 KA-30-05-2015-02 KA-30-05-2015-03 KA-30-05-2015-04 KA-30-05-2015-05 KA-30-05-2015-06​ ​ ​ ​ ​ ​ ​ ​ ​


http://ift.tt/1FK297E
មន្ត្រី​ប៉េអឹម​ស្រុក និង​លោក​អភិបាលស្រុក​កំពង់លែង បាន​យកលុយ​១២០០​ដុល្លារ ថា​ជួយ​រត់ការ​ដោះស្រាយ​ការចាប់​ត្រាក់ទ័រ​ឈូសឆាយដី​ព្រៃឈើ​សហគមន៍​នៅ​ឃុំ​ពោធិ ពេល​តែ​មិនបាន​បែកធ្លាយ​រឿង​សម្ល​កំពឹស​ មន្ត្រី​ប៉េអឹម​ស្រុក និង​លោក​អភិបាលស្រុក​កំពង់លែង បាន​យកលុយ​១២០០​ដុល្លារ ថា​ជួយ​រត់ការ​ដោះស្រាយ​ការចាប់​ត្រាក់ទ័រ​ឈូសឆាយដី​ព្រៃឈើ​សហគមន៍​នៅ​ឃុំ​ពោធិ ពេល​តែ​មិនបាន​បែកធ្លាយ​រឿង​សម្ល​កំពឹស​ Reviewed by yim PH on 5:28 PM Rating: 5

Entertainment

ads
Powered by Blogger.