បុរសជា តា ឡើងបើកត្រាក់ទ័រសាលល្បង ចៅប្រុសឡើងជិះជាមួយបានធ្លាក់ចុះចំកង់កិនស្លាប់ភ្លាម
ខេត្តបន្ទាយមានជ័យ៖ ហេតុការណ៍ស្មានមិនដល់ ដោយបុរសម្នាក់ត្រូវជាតាជីដូនមួយ ឡើងទៅលើត្រាក់ទ័រដើម្បីសាកល្បង ភ្លាមនោះចៅប្រុសអាយុ៣ឆ្នាំចង់ទៅជាមួយ អង្គុយមិនប្រុងប្រយ័ត្នធ្លាក់ពីលើត្រាក់ទ័រ បណ្តាលអោយចំកង់កិនស្លាប់យ៉ាងអាណោចអាធ័ម ហេតុការនេះកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅភូមិព្រៃវែង ឃុំ គំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបានអោយដឹងនៅល្ងាចថ្ងៃទី២៨ ខែឧសភានេះថា ក្រោយពីពលរដ្ឋបានរាយការណ៍ថា មកករណីធ្លាក់ក្មេងប្រុសពីលើត្រាក់ទ័រកិនស្លាប់ សមត្ថកិច្ចយើងចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសពក្មេងប្រុសនោះ ពិតជាមានស្លាលស្នាមកង់ត្រាក់ទ័រកិនចំមែន។
បើតាមការអះអាងពីឪពុកក្មេងប្រុសស្លាប់ មានឈ្មោះ ស៊ិន សារុំ អាយុ៣១ឆ្នាំ និងម្តាយមានឈ្មោះអឿត អឿង អាយុ២៥ឆ្នាំ បានរៀបរាប់ថា កូនប្រុសស្លាប់មានឈ្មោះ រុំ សារ៉ាត អាយុ៣ឆ្នាំ ចំណែកអ្នកបើកបរសាកល្បងត្រាក់ទ័រនោះមានឈ្មោះ ហែម មេញា ភេទប្រុស អាយុ២៧ ឆ្នាំ ត្រូវជាពូជីដូន១ ហើយកូនប្រុសគាត់ត្រូវជាចៅប្រុស មានលំនៅដ្ឋានភូមិឃុំកើតហេតុខាងលើនេះ ។
គាត់បន្តថា ក្រោយពីត្រាក់ទ័រគាត់ស្ងៀមនៅកន្លែងកើតហេតុ ភា្លមនោះពូជីដូនមួយបានសុំឡើងបើកសាកល្បងមើស ព្រោះខ្លួនក៏ធ្លាប់បើកដែរ ហើយភ្លាមនោះកូនប្រុសគាត់បានសុំឡើងជិះជាមួយ ហើយគាត់បានឡើកកូនឡើងជិះ តែម្តង មិនបានប៉ុន្មានផង ពូបានបើកថយចុះ ថយឡើង ក៏ធ្លាក់កូនចុះមកក្រោមចំចន្លោះកង់មុខ កង់ក្រោយ កិនស្លាប់តែម្តងទៅ។
ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលបានមកត្រួតពិនិត្យចំណុចកើតហេតុ តែភ្លាមនោះក្រុមគ្រួសារក្មេងប្រុស មិនបានប្តឹងផ្តល់ដល់ពូជីដូនមួយឡើយ ព្រោះគិតថាកូនប្រុសគាត់ក៏រពើសនៅមិនស្ងៀម និងមិនចង់មានបញ្ហារវាងបងប្អូនដែរ។ បច្ចុប្បន្នសាកសពក្មេងប្រុសខាងលើនេះត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ វ៉ាន់ វត្ថា
http://ift.tt/1PUzV1J