Insurance

728x90

បើក​ម៉ូតូ​លឿន​រហូត​បាត់​ម្ចាស់ការ​រេ​ទៅបុក​រថយន្ត​ផ្ទុយ​ទិស​គ្នា​ពេញទំហឹង​ដួល​ប្រកាច់​ស្លាប់​ភ្លាម​

​ខេត្តកណ្តាល​៖ យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​ក្នុង​ល្បឿន បាន​រេ​ចង្កូត​ចូល​ទៅបុក​រថយន្ត​ម៉ាក​សាំ​យ៉ុង​ដឹក​អ្នកដំណើរ​បើកបរ​បញ្ច្រាស់​ទិស​គ្នា ចំ​ពីមុខ​ពេញទំហឹង​។ ហេតុការណ៍​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥ និង​៥០​នាទី នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៥ ខាងជើង​ស្ពាន​លេខ​៥២ ស្ថិតក្នុង​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល រវាង រថយន្ត​សាំ​យ៉ុង និង​ម៉ូតូ​វ៉េវ ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​មានឈ្មោះ​សុង ភ័​ត្ត្រា អាយុ​២៦​ឆ្នាំ ភេទ​ប្រុស ទីលំនៅ​ភូមិ​ព្រែក​តា​ហ៊ីង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ជិះ​ម៉ូតូ​វ៉េវ ពណ៌​ខៀវចាស់ គ្មាន​ស្លាក​លេខ បើកបរ​ពី​ជើង​ទៅ​ត្បូង (​ទិស​ពី​តាខ្មៅ​ទៅ​ជ្រៃ​ធំ ) បាន​ស្លាប់ នៅ​កន្លែងកើតហេតុ​។ ចំណែក​រថយន្ត ដឹក​អ្នកដំណើរ ម៉ាក​សាំ​យ៉ុង ពណ៌​បៃតងចាស់ ស្លាក​លេខ​ភ្នំពេញ ២A.B-6703 បើកបរ​ពី​ត្បូង​ទៅ​ជើង (​ជ្រៃ​ធំ​-​តាខ្មៅ​) អ្នកបើកបរ​រត់គេច​ខ្លួន ក្រោយពេល​កើតហេតុ​។​

​ក្រោល​ពេល​កើតហេតុ​នគរបាល​ជំនាញ​ចរាចរណ៍​ស្រុក​កោះធំ បាន​ចុះ​ពិនិត្យ ធ្វើការ​វាស់វែង​កន្លែង​កើតហេតុ និង​បាន​នាំយក​រថយន្ត និង​ម៉ូតូ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕ ដោយ គិរី​ ​

KA-02-05-2015-11 KA-02-05-2015-12


http://ift.tt/1KCAJ4W
បើក​ម៉ូតូ​លឿន​រហូត​បាត់​ម្ចាស់ការ​រេ​ទៅបុក​រថយន្ត​ផ្ទុយ​ទិស​គ្នា​ពេញទំហឹង​ដួល​ប្រកាច់​ស្លាប់​ភ្លាម​ បើក​ម៉ូតូ​លឿន​រហូត​បាត់​ម្ចាស់ការ​រេ​ទៅបុក​រថយន្ត​ផ្ទុយ​ទិស​គ្នា​ពេញទំហឹង​ដួល​ប្រកាច់​ស្លាប់​ភ្លាម​ Reviewed by yim PH on 10:29 PM Rating: 5

Entertainment

ads
Powered by Blogger.