Insurance

728x90

​ស្រវឹងស្រា​ជិះ​ម៉ូតូ​ក្នុង​រាត្រី​ដូច​ខ្យល់ព្យុះ​ឡើង​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ដល់​ចំណុច​កោង​មិន​បង្អង់​បាន​បុក​ចិញ្ចើម​ស្ពាន​ដួល​បោក​ខ្លួន​បាក់ក​ស្លាប់​ម្នាក់ និង​របួស​ធ្ង​ន​ម្នាក់

ភ្នំពេញ ៖ យុវជន​រាត្រី​ស្រវឹងស្រា​បាន​ជិះ​ម៉ូតូ​បោះពួយ​លឿន​ទំនង​មិន​ខ្វល់​ពី​គ្រោះថ្នាក់​អ្វី​ឡើយ តែ​បាន ភ្លាត់ស្នៀត​ទៅបុក ចិញ្ចើម​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ដួល​បោក​ខ្លួន​ប្រកាច់​ស្លាប់​ម្នាក់ និង​ម្នាក់ទៀត​បាន របួសធ្ងន់ ហើយក៏​ត្រូវបាន​គេ​ជួយសង្គ្រោះ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ដែរ​។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង កាលពី​រាត្រី​ឆ្លង​ចូល​ថ្ងៃទី​០១ ឧសភា វេលា​ម៉ោង​ប្រមាណ​៣ និង​៣០ នៅលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​

​មន្ត្រីប៉ូលិស​ចរាចរណ៍​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹងថា​៖ បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​ពណ៌​ខ្មៅ​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​1BR 4544 ឌុប​គ្នា​ក្នុង​ល្បឿន​លឿន​ណាស់ ក្នុងទិសដៅ​ពី​កើតមក​លិច​តាម​បណ្ត​យ​ផ្លូវ​លេខ​២៧១ ទិស​ពី​ផ្សារ​សុ​វណ្ណា​មក​ពេទ្យ​លោកសង្ឃ លុះ​បើកបរ​មកដល់​ចំណុចកើតហេតុ​ទំនងជា​ជនរងគ្រោះ​ស្រវឹង ស្របពេល នៅ​ចំណុច​ស្ពាន​អាកាស​នោះ​កោង​ខ្លាំង​ផង បណ្តាល​ឲ្យ​ម៉ូតូ​ជ្រុល​ទៅបុក​ចិញ្ចើម​ស្ពាន​យ៉ាង​ពេញទំហឹង​តែម្តង​។

ក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ដែលជា​អ្នកបើកបរ​ម៉ូតូ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង ម្នាក់ទៀត​បាន​រងរបួស​ធ្ងន់ ហើយ​បាន​គេ​ជួយ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាម​ដែរ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​លើ​ករណីនេះ​សមត្ថកិច្ច​ប៉ូលិស ក៏​មិនទាន់​ដឹង​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង​២​នាក់​នេះ​នៅឡើយ​ទេ​។ ក្រោយពេល​កើតហេតុ​សាកសព​ត្រូវបាន ប៉ូលិស​ដឹកបញ្ជូន ទៅកាន់​វត្ត​សំបួរមាស​ដើម្បី​រង់ចាំ​បងប្អូន​ទៅ​ទទួល យកទៅ​ធ្វើបុណ្យ ៕ ដោយ គិរី​ ​

KA-03-05-2015-02 KA-03-05-2015-03


http://ift.tt/1PflTSB
​ស្រវឹងស្រា​ជិះ​ម៉ូតូ​ក្នុង​រាត្រី​ដូច​ខ្យល់ព្យុះ​ឡើង​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ដល់​ចំណុច​កោង​មិន​បង្អង់​បាន​បុក​ចិញ្ចើម​ស្ពាន​ដួល​បោក​ខ្លួន​បាក់ក​ស្លាប់​ម្នាក់ និង​របួស​ធ្ង​ន​ម្នាក់ ​ស្រវឹងស្រា​ជិះ​ម៉ូតូ​ក្នុង​រាត្រី​ដូច​ខ្យល់ព្យុះ​ឡើង​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ដល់​ចំណុច​កោង​មិន​បង្អង់​បាន​បុក​ចិញ្ចើម​ស្ពាន​ដួល​បោក​ខ្លួន​បាក់ក​ស្លាប់​ម្នាក់ និង​របួស​ធ្ង​ន​ម្នាក់ Reviewed by yim PH on 12:34 PM Rating: 5

Entertainment

ads
Powered by Blogger.