Insurance

728x90

បុរស​ចំណាស់​ម្នាក់ បាក់​កដៃ​បែក​មុខ​ដោយសារ​ជិះ​ម៉ូតូ​រេ​ទៅបុក​រថយន្ត​បញ្ច្រាសទិស​ចំ​ពីមុខ​យ៉ាង​កំរោល​

​ខេត្តកណ្តាល​៖ បុរស​វ័យ​ចំណាស់​ម្នាក់​សង្ស័យ​ស្រវឹងស្រា ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ម្នាក់ឯង​កណ្តាល​ថ្ងៃ​ភ្លឺ​យ៉ាងច្បាស់​ចែស​ប្រាប់​តែ​រេ​ចូល​ទៅបុក​រថយន្ត ម៉ាក CANTER ចំ​ពីមុខ​ពេញទំហឹង​ដួល​បែក​មុខមាត់​ហូរឈាម​ពេញមុខ​របួសធ្ងន់ កាលពី​វេលា​ម៉ោង​១៣ និង​៤៥​នាទី ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​លើផ្លូវ​លំ ភូមិ ព្រៃទទឹង ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹងថា​៖ បុរស​ចំណាស់​របួសធ្ងន់​នោះ​មានឈ្មោះ មុត ម៉ុ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ កសិករ​រស់នៅ​ភូមិ ក​ណ្តោ​ស ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​កំពង់ស្ពឺ ១D- ៥០៧០ បើក​បើកបរ ទិសដៅ​ពី​កើ​តទៅ​លិច គ្មាន​មួក គ្មាន​កញ្ចក់ លុះ​មកដល់​ចំណុច​ខាងលើ បាន​ទៅបុក និង​រថយន្ត ម៉ាក​CANTER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣.A-៨២៨១​បើកបរ​ដោយ​ឈ្មោះ គួ​ន ង៉ុ​ក ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ព្រៃ​គោ ឃុំ លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ដែល​កំពុងបើក​បរប​ញ្ច្រា​ស់ទិស​គ្នា បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​របួសធ្ងន់ បាក់​កដៃ ខូចខាត ម៉ូតូ និង រថយន្ត​យ៉ាងដំណំ​។​

បន្ទាប់ពី​កើតហេតុ នគរបាល​ស្រុក​អង្គស្នួល បាន​ចុះ​វាសវែង និង​នាំយក​រថយន្ត និង​ម៉ូតូ​ទៅ រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ ៕ ដោយ គិរី​ ​

KA-03-05-2015-06 KA-03-05-2015-07


http://ift.tt/1I3cNIh
បុរស​ចំណាស់​ម្នាក់ បាក់​កដៃ​បែក​មុខ​ដោយសារ​ជិះ​ម៉ូតូ​រេ​ទៅបុក​រថយន្ត​បញ្ច្រាសទិស​ចំ​ពីមុខ​យ៉ាង​កំរោល​ បុរស​ចំណាស់​ម្នាក់ បាក់​កដៃ​បែក​មុខ​ដោយសារ​ជិះ​ម៉ូតូ​រេ​ទៅបុក​រថយន្ត​បញ្ច្រាសទិស​ចំ​ពីមុខ​យ៉ាង​កំរោល​ Reviewed by yim PH on 1:39 PM Rating: 5

Entertainment

ads
Powered by Blogger.