Insurance

728x90

បទល្មើស​ក្នុងព្រៃ​ការពារ​ខេត្តមណ្ឌលគិរី ត្រូវបាន​អង្ក​ការ WWF សហការ​ជាមួយ​រដ្ឋ បាល​ព្រៃឈើ បើក​យុទ្ធនាការ បង្ក្រាប​

​ខេត្តមណ្ឌលគិរី​៖ ការកាប់​រុករាន​ព្រៃឈើ និង ដាក់ អន្ទាក់ សត្វព្រៃ យកទៅ ជួញដូរ នៅក្នុង តំបន់ ព្រៃ​ការ ពារ​មណ្ឌលគិរី ស្ថិតក្នុង ទឹកដី ស្រុក​កោះ ញែក និង​ស្រុក ពេ​ជ្រា​ដា ត្រូវបាន អង្ក​ការ WWF ប្រចាំ​នៅ​កម្ពុជា សហការ​ណ៍ ជាមួយ មន្ត្រី​ជំនាញ​រដ្ឋ បាល​ព្រៃឈើ​ចំ នួន​៥៥​នាក់ បើក​យុទ្ធនាការ ចុះ​ទប់ស្កាត់ និង​បង្ក្រាប រយៈពេល ១០​ថ្ងៃ ចាប់ពី ថ្ងៃទី ២៧​ខែ មេសា ដល់​ថ្ងៃ ទី​៦ ខែឧសភា​នេះ​។​

លោក សៀ រ៉ា អនុប្រធាន​រដ្ឋបាល​ព្រៃឈើ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី​នេះ ប្រភេទ​ព្រៃ​ល្បោះ ពាក់កណ្តាល ព្រៃស្រោង​ដែលមាន លក្ខ​ណះ​ដ៏​សមស្រប​បំផុត​សម្រាប់​ការរស់នៅ​របស់ ពពួកសត្វ​ព្រៃ​គ្រប់​ប្រភេទ ក្នុងនោះ​មាន​ថនិកសត្វ ប្រមាណ​៨០​ប្រភេទ​រស់នៅ មាន​សត្វ​ស្លាប​ប្រមាណ ៣៧​ប្រភេទ និង​ឧរង្គសត្វ​ប្រមា ណ ៥០​ប្រភេទ ក្នុងនោះ​ក៏មាន​ប្រភេទ សត្វ​ជិត​ផុត​ពូជ​ប្រមាណ​១៨ ប្រភេទ​ផងដែរ​។ ម្យ៉ាងវិញទៀត​តំបន់​ព្រៃ​ការ ពារ​មណ្ឌលគិរី ជា​តំបន់​អភិរក្ស ដ៏​មាន​សក្តានុពល មួយ​ក្នុងចំណោម តំបន់​សំខាន់ៗ ទាំង​២០០​នៅ លើ​ពិភពលោក និង​ជា​តំបន់​ដែល មានព្រៃ​ល្បោះ​ធំជាងគេ បង្អស់​នៅ​តំបន់ អាស៊ី​ភាគ​អាគ្នេយ៍​។​

លោក​អនុប្រធាន​រដ្ឋបាល ព្រៃឈើ​បន្តទៀតថា ដោយ​មើលឃើញ បញ្ហា​នេះ លោក ឆេង គឹម​ស៊ុន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល បន្ទុក​ប្រធាន​រដ្ឋបាល ព្រៃឈើ បាន​ប្រមូលផ្តុំ​មន្ត្រី​ដោយ ប្រើប្រាស់​កម្លាំង​សរុប​ចំនួន​៥៥ នាក់​មកពី​គ្រប់ អធិការដ្ឋាន​រដ្ឋបាល ព្រៃឈើ​ទាំង​បួន​ដែល ដឹកនាំ​ក្នុង​ការចុះ ប្រតិបត្តិការ​តំបន់ ព្រៃ​ការពារ​មណ្ឌលគិរី​នេះ​។ គួបផ្សំ​នឹង​អង្ក​ការ WWF បានរៀបចំ​វគ្គប​ណ្តុះ បណ្តាល​លើ​ការចុះ​អនុវត្តន៍ ជាក់ស្តែង​លើ​ការ ដើរល្បាត​.​ស្រាវជ្រាវ​. និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ សត្វព្រៃ​ក្នុង តំបន់​ព្រៃ​ការពារ មណ្ឌលគិរី​នេះ​ផងដែរ​។​គោលបំណង​ការសហការ​ណ៍ ជាមួយ​អង្ក​ការ​ក្នុង​វគ្គប​ណ្តុះ បណ្តាល និង​ចុះ​ប្រតិបត្តិការ​ពេល នេះ​គឺ ១.​ដើម្បី ពង្រឹង​ការអនុវត្ត​ច្បាប់ ព្រៃឈើ​និង​លិខិតបទដ្ឋាន គតិយុត្តិ​ពាក់ព័ន្ធ ២.​ពង្រឹង​ចំណេះដឹង​ដល់ មន្ត្រីរដ្ឋបាល​ព្រៃឈើ​លើ​ការងារ​អភិរក្ស និង​ការបង្ក្រាប​បទល្មើស ឲ្យ​មាន​ប្រសិទ្ធភាព ៣,​ចលនា និង​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​គ្រប់ លំដាប់ថ្នាក់ ចូលរួម​ក្នុងកា​ការពារ ព្រៃឈើ​និង​សត្វព្រៃ​។​

កន្លងមកនេះ មន្ត្រី​អភិរក្ស សត្វព្រៃ​បាន​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស ព្រៃឈើ ក្នុង​តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី បាន​រឹបអូស​រណា​យន្ត ចំនួន​១២៨​គ្រឿង ត្រាក់ទ័រ​ចំនួន​៥​គ្រឿង និង​ដោះ​អន្ទាក់​បាន ចំនួន​១៥០០​ខ្សែ ចាប់​ឃាត់ខ្លួន​ជនល្មើស​បាន​៨​នាក់ បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ ការ​តាមច្បាប់​។ ទោះបី​យ៉ាងនេះ​ក្តី​នៅ តំបន់​នោះ​នៅមាន​បញ្ហាលំបាក និង​ស្មុកស្មាញ​មួយចំនួន ក្នុងការ​អភិរក្ស​ព្រៃឈើ និង​សត្វព្រៃ​ដូចជា​ករណី​ចលនា កាប់​រុករាន​ដីព្រៃ​ក្នុង​តំបន់ ព្រៃ​ការពារ ការពង្រីក​ដីស្រែ និង​ចំការ​មានការ​កើនឡើង គួ​ឲ្យ​ព្រួយបារម្ភ​។ កា​រប​បាញ់​និង​ដាក់ អន្ទាក់​សំរាប់ ចាប់ សត្វព្រៃ​មាន​រាប់រយ​ខ្សែ ក្នុង​តំបន់​ព្រៃ​ការពារ​នេះ ហើយ​ការ ដាក់​អន្ទាក់​នេះ​មិន​ត្រឹមតែ​បង្ក​ឲ្យ​សត្វព្រៃ​ស្លាប់ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​បង្ក​គ្រោះ ថ្នាក់​ដល់​មនុស្ស​យើង ផងដែរ ៕ ដោយ ឦសាន​២

KA-05-05-2015-15 KA-05-05-2015-14 KA-05-05-2015-01 KA-05-05-2015-03 KA-05-05-2015-04 KA-05-05-2015-05 KA-05-05-2015-06 KA-05-05-2015-07 KA-05-05-2015-09 KA-05-05-2015-10 KA-05-05-2015-11 KA-05-05-2015-12 KA-05-05-2015-02


http://ift.tt/1JNfcc6
បទល្មើស​ក្នុងព្រៃ​ការពារ​ខេត្តមណ្ឌលគិរី ត្រូវបាន​អង្ក​ការ WWF សហការ​ជាមួយ​រដ្ឋ បាល​ព្រៃឈើ បើក​យុទ្ធនាការ បង្ក្រាប​ បទល្មើស​ក្នុងព្រៃ​ការពារ​ខេត្តមណ្ឌលគិរី ត្រូវបាន​អង្ក​ការ WWF សហការ​ជាមួយ​រដ្ឋ បាល​ព្រៃឈើ បើក​យុទ្ធនាការ បង្ក្រាប​ Reviewed by yim PH on 12:28 PM Rating: 5

Entertainment

ads
Powered by Blogger.