Insurance

728x90

​គ្រូ​សាលា​ពេទ្យ​ម្នាក់ ទំនង​ធ្វើ​ពិសោធន៍​ខុស​បច្ចេកទេស ពុល​ផ្សែង​សន្លប់ ហើយ​បាន​ឆ្លង​ចរន្តអគ្គិសនី​ផ្ទុះ​ឆេះ​ស្លាប់​លើ​កៅអី​

ភ្នំពេញ​៖ អគ្គិភ័យ​បាន​ឆេះ​ឡើង នៅក្នុង​បន្ទប់ នៃ​អគារ​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល ដែល​នៅក្បែរ​ស្ថានីយ៍​រថភ្លើង​ក្រុងភ្នំពេញ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ បណ្តាល​ឲ្យ​មាន​បុរស​ម្នាក់​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៥ ហើយ ជំ​ហ៊ាន​ដំបូង​មានការ​សង្ស័យថា អាច​បណ្តាលមកពី​បុរសរងគ្រោះ​នោះ​គាត់​ធ្វើ​កិច្ចការ​ពិសោធ​ខុស​បច្ចេកទេស​ពុល​ផ្សែង​សន្លប់ ហើយ​បាន​ឆ្លង​ចរន្តអគ្គិសនី​ផ្ទុះ​ឆេះ​តែម្តង ។

​មន្ត្រី​នៃ​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាល​បាន​ឲ្យ​ដឹងថា​៖ បុរស​ដែល​ស្លាប់​ក្នុង អគ្គិភ័យ​នោះ ឈ្មោះ ហ៊ុយ សៀក ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​គ្រូ​នៃ​សាកលវិទ្យាល័យ​សុខាភិបាល​ផ្នែក​មន្ទីរពិសោធន៍ ហើយ​ថា​មូលហេតុ​នៃ​ការឆាបឆេះ​នោះ គឺ​ឆ្លង​ចរន្ត​អគ្គិភ័យ​។ ខណៈ​ជនរងគ្រោះ​ចូលទៅ​ធ្វើ​ពិ​ពិសោធន៍​។ ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​អន្តរាគមន៍​បាញ់​អស់​ទឹក​១​ឡាន និង​ប្រើ​បំពង់​ពន្លត់អគ្គីភ័យ​បញ្ឈប់​ការឆេះ​រាល​ចេញពី​បន្ទប់​នោះ​ទាន់ពេល ប៉ុន្តែ​បន្ទប់ពិសោធន៍​ត្រូវបាន​បំផ្លាញ​ទាំងស្រុង ៕ គិរី​ ​

KA-09-05-2015-08 KA-09-05-2015-07


http://ift.tt/1GVD5YY
​គ្រូ​សាលា​ពេទ្យ​ម្នាក់ ទំនង​ធ្វើ​ពិសោធន៍​ខុស​បច្ចេកទេស ពុល​ផ្សែង​សន្លប់ ហើយ​បាន​ឆ្លង​ចរន្តអគ្គិសនី​ផ្ទុះ​ឆេះ​ស្លាប់​លើ​កៅអី​ ​គ្រូ​សាលា​ពេទ្យ​ម្នាក់ ទំនង​ធ្វើ​ពិសោធន៍​ខុស​បច្ចេកទេស ពុល​ផ្សែង​សន្លប់ ហើយ​បាន​ឆ្លង​ចរន្តអគ្គិសនី​ផ្ទុះ​ឆេះ​ស្លាប់​លើ​កៅអី​ Reviewed by yim PH on 11:41 PM Rating: 5

Entertainment

ads
Powered by Blogger.