Insurance

728x90

មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​៣​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ឡើង​តុលាការ​

​ខេត្ត​ព្រះសីហនុ​៖ យុវជន​សង្ស័យ​ចំនួន​៣​នាក់​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ខុសច្បាប់ ត្រូវ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឃាត់ខ្លួន កាលពី​យប់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥​វេលា​ម៉ោង ២២ និង​៣០​នាទី ត្រង់ចំនុច​ក្រុមទី​១៤ ភូមិ​២ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ​។​

លោក​វរ​សេនី​យ៏​ទោ តាក សា​រិ​ទ្ឋ នាយការិយាល័យ​ប្រឆាំង​ការជួញដូរ​ថ្នាំញៀន នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ការចាប់​ឃាត់ខ្លួន​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​កម្លាំង​របស់លោក​ធ្វើការ​ស៊ើបអង្កេត​អស់​ជាច្រើន​សប្តាហ៍​កន្លងមក ប៉ុន្តែ​កាល នោះ ដោយ​ពុំទាន់​វត្ថុតាង​ច្បាស់លាស់ ទើប​សមត្ថកិច្ច​ពុំ​ល​ទ្ឋ​ភាព​ចាប់ខ្លួន​។ រហូតដល់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥ វេលា​ម៉ោង​២២ និង​៣០​នាទី នៅត្រង់ចំណុច​ក្រុមទី​១៤ ភូមិ​២ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ​ខណៈពេល​ជនសង្ស័យ កំពុង​ធ្វើ​សកម្មភាព​ចែកចាយ ទើ​កម្លាំង​របស់លោក ចុះ​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​។​

ជនសង្ស័យ​ទាំង​៣​នាក់​មានឈ្មោះ ទី​០១-​ឈ្មោះ គង់ ប៊ុណ្ណា ភេទ ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល ក្រុមទី​១៤ ភូមិ​២ សង្កាត់​លេខ​០២ ក្រុងព្រះសីហនុ (​ពីបទ​ចែកចាយ​គ្រឿងញៀន​) ទី​០២ -​ឈ្មោះ ហេង ពិ​សិ​ទ្ឋ ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​សិស្ស​មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង ខេត្ត​ព្រះសីហនុ (​ពីបទ​ចែកចាយ​គ្រឿងញៀន​) ទី​៣-​ឈ្មោះ ព្រាព សុភាព ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដោយ​រឹបអូស​បាន​វត្ថុតាង​មួយចំនួន​រួមមាន​៖ ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មិន​ចំនួន​០១​កញ្ចប់​ធំ និង​៨​កញ្ចប់​តូច​ស្មើនឹង​២.៥​ក្រាម -​ម៉ូតូ​ចំនួន ០២​គ្រឿង -​ទូរស័ព្ទដៃ​០២​គ្រឿង – កាបូប​លុយ​០២ – ថង់​ផ្លា​ស្ទិ​ច​១​ដុំ -​លុយ​ដុល្លា​៧០​ដុល្លា -​លុយ ខ្មែរ​៣៦៧០០០​រៀល -​ដប​ជក់​ថ្នាំញៀន​ចំនួន​០១​។​

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ រួមជាមួយ​វត្ថុតាង ត្រូវបាន កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចាត់ការ​តាម​និតិ​វិធី​៕ ដោយ សមុទ្រ​ខៀវ​ ​

KA-01-05-2015-11 KA-01-05-2015-14


http://ift.tt/1Ez4v8I
មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​៣​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ឡើង​តុលាការ​ មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​៣​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ឡើង​តុលាការ​ Reviewed by yim PH on 3:42 PM Rating: 5

Entertainment

ads
Powered by Blogger.