Insurance

728x90

លោកយាយ​ក្រីក្រ​បានទទួល​គ្រោះ​ថា្នក់​ចរាចរណ៍ ទទួល​អំណោយ​ពី​សាខា​កាកបាទ​ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ លោក ហ៊ី ណាត អនុប្រធាន​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង និង លោក ប្រាក់ សោ​ភ័​ណ្ឌ​នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត​នៅ​ថៃ្ង​ទី​៣០ ខែមេសា​ឆ្នាំ​២០១៥ បាន​នាំយក​អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្ត ជូន​លោ​យ​យាយ​តូច សារ៉ន អាយុ​៧៨​ឆ្នាំ ដែលជា​ជនក្រីក្រ និង​ចាស់ជរា ហើយ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ថៃ្ង​ទី​២៣​ខែមេសា​ឆ្នាំ​២០១៥​កន្លងទៅ​នេះហើយ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង មន្ទីរពេទ្យ​ខេត្ត ។

​លោកយាយ​រស់នៅ​ក្នុងភូមិ​គោក​បន្ទាយ​ឃុំ​គោក​បន្ទាយ ស្រុក​រលាប្អៀរ មានមុខ​របរ​ធ្វើ​កន្ត្រងប្រហុក លក់​ចិញ្ចឹមជីវិត តែ​លោក យាយ គ្មាន​ដីធ្លី​ជា​កម្មសិទ្ធិ​ទេ សព្វថ្ងៃ​សុំ​ដី​អ្នកស្រុក​ក្នុងភូមិ​សង់​កូនខ្ទម រស់នៅ​ជាមួយ​ចៅ ២​នាក់ និង​កូនស្រី​ម្នាក់ ដែលមាន​ជំងឺ​មិនអាច​ធ្វើ​ការកើត​។

​លោក ប្រាក់ សោភ័ណ បានអោយដឹងថា​៖ អំណោយ​របស់​សាខា​កាកបាទក្រហម​ខេត្ត កំពង់ឆ្នាំង ដែល​បាន​ផ្តល់ជូន​លោកយាយ តូច សារ៉ន រួមមាន​អង្ករ​៥០​គីឡូក្រាម មី​១​កេះ​, ត្រីខ​១០​កំប៉ុង​,​សា​រ៉ុង​១,​មុង​១,​ភួយ​១,​ក្រមារ​១​ថវិកា​១០​ម៉ឺន​រៀល​និង​លោកស្រី​សៅ​សិន​ហួយ​សប្បុរសជន​នៅ​ទីក្រុង​ភ្នំពេញ តាមរយៈ​កញ្ញា ចាន់​ម៉ាលី មន្ត្រី​កាកបាទក្រហម​ខេត្ត ថវិកា​៤​ម៉ឺន​រៀល​ផងដែរ​។​ ​ ​

លោកយាយ តូច សារ៉ន ព្រមទាំង​ចៅៗ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ ចំពោះ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង ដែល​បានធ្វើ​អំណោយទាន​ក្នុង​គ្រា​ដ៏​លំបាក​នេះ ៕ ដោយ រិ​ទ្ធិ ជ័យ ​ ​

KA-01-05-2015-22 KA-01-05-2015-26 KA-01-05-2015-25


http://ift.tt/1zxpWIo
លោកយាយ​ក្រីក្រ​បានទទួល​គ្រោះ​ថា្នក់​ចរាចរណ៍ ទទួល​អំណោយ​ពី​សាខា​កាកបាទ​ខេត្តកំពង់ឆ្នាំង លោកយាយ​ក្រីក្រ​បានទទួល​គ្រោះ​ថា្នក់​ចរាចរណ៍ ទទួល​អំណោយ​ពី​សាខា​កាកបាទ​ខេត្តកំពង់ឆ្នាំង Reviewed by yim PH on 3:11 PM Rating: 5

Entertainment

ads
Powered by Blogger.