Insurance

728x90

ប្រជាកសិករ​ធ្វើ​ចំការ​តាម​ដង​ទន្លេ ប្រមូល​ផល​ល្ង​បាន​រាប់រយ​តោន​ក្នុងឆ្នាំនេះ​ប៉ុន្តែ​តម្លៃ​ទាប​ជាង​ឆ្នាំមុន​

ខេត្តកំពង់ឆ្នាំង​៖​ ​ដំណាំ​ល្ង​នៅក្នុង​ឆ្នាំនេះ ត្រូវបាន​ប្រជាកសិករ​ដែល​រស់​នៅតាម​ដង​ទន្លេ​បាន​នាំ គ្នា​ដាំ​ដុះ យ៉ាង​ផុលផុស ព្រោះតែ​ល្ង​មាន​តំលៃ​ខ្ពស់​។ ជាក់ស្តែង​រយៈពេល​២​ខែ​នេះ ប្រជាកសិករ​បាន​ប្រមូល​ផល​ល្ង យកមក លក់​នៅ​ទីផ្សារ​បាន​រាប់រយ​តោន ហើយ​ត្រូវបាន​ឈ្មួញ កណ្តាល​ដឹកជញ្ជូន​យកទៅលក់​នៅ​ភ្នំពេញ និង​បន្តទៅ​លក់ នៅ ប្រទេសជិតខាង​។​

​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥ គេ​ឃើញ​នៅ​កំពង់ផែរ​មាត់ទន្លេ​ផ្សារ​ក្រោម ក្នុង​សង្កាត់​ផ្សារឆ្នាំង មាន​កាណូត​ធំៗ​ជាច្រើន​គ្រឿង​បាន​ដឹក​ផល​ល្ង​រាប់សិប​តោន យកមក​លក់​អោយ​ឈ្មួញកណ្តាល​នៅក្នុង​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង​។​នៅតាម​ផ្ទះល្វែង​មាត់ទន្លេ​ផ្សារ​ក្រោម​ប្រមាណ​ជាង​១០​កន្លែង គេ​ឃើញ​ឈ្មួញកណ្តាល​ដែលជា អ្នកទទួល​ទិញ​ផល​ល្ង​ស្តុក​ទុក​ក្នុង​១​ផ្ទះៗ​រាប់សិប​តោន​។​លោក ឡេង សារុន ជា​អ្នកទទួល​ទិញ​ផល​ល្ង​ម្នាក់ បាន​និយាយ​អោយដឹងថា​៖ គាត់​បានទទួល​ទិញ​ផល​ល្ង​នេះ​រយៈ ពេល​២​ខែ​ហើយ ប៉ុន្តែ​ផល​ល្ង​ក្នុងឆ្នាំនេះ បាន​ថយចុះ ជាង​ឆ្នាំមុន ដោយសា​តែ​ធាតុអាកាស​ក្តៅ​ខ្លាំង​។ ដោយឡែក​តម្លៃ​ល្ង​នៅក្នុង​ថ្ងៃនេះ ក្នុង​១​គីឡូក្រាម​ទិញ​ចូល ៧៦០០ រៀល ប្រៀបធៀប​នឹង​ឆ្នាំ​ចាស់​ទិស​ចូល​៨០០០​រៀល​។​

#អ្នកបើកបរ​រថយន្ត​ម្នាក់ ឈ្មោះ សាវុធ ជា​អ្នកស៊ីឈ្នួល​ដឹក​ល្ង​ពី​ខេត្តកំពង់ឆ្នាំង​យកទៅ​ភ្នំពេញ​បាន និយាយ​អោយ ដឹងថា​៖ ជាង​១០​ថ្ងៃនេះ​គាត់​បាន​ដឹក​ល្ង​ក្នុង​ថ្ងៃ​បាន​១​ជើង និង​ក្នុង​១​ជើងមាន​ទម្ងន់​១០​តោន យកទៅអោយ​ថៅកែ ស្តុក​ទុក​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ល្ង​នេះ​ត្រូវ​ឈ្មួញ​ទិញ​បន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម និង​ចិន​។​

#​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង​បាន​និយាយ​អោយដឹង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៥ នេះ​ថា​៖ តាម​របាយការណ៍​ដែល​លោក​ទទួលបាន​ពី​បណ្តា​ស្រុក មកដល់​សប្តាហ៍​នេះ ប្រជាកសិករ​ក្នុង​ខេត្ត​កំពង់ ឆ្នាំង ដាំ​ដុះ​ល្ង​លើ​ផ្ទៃដី​សរុប​ចំនួន​៥២០​ហិកតា និង​ប្រមូល​ផល​ល្ង​បាន​ចំនួន​២៥០​តោន​ហើយ ស្មើនឹង​៩០% នៃ ផល​សរុប​។ ដោយឡែក​ការប្រមូល​ផល​ល្ង​ក្នុង​១​ហិកតា​ប្រមូល​ផល​បាន​ពី​៦០០​ទៅ​៧០០​គីឡូក្រាម​។​

#​លោក ប៉ាត់ គន ជា​អ្នក​ដាំ​ល្ង​ម្នាក់​រស់នៅ​ក្នុងភូមិ​ផ្លូវ​ទូក ឃុំ​ផ្លូវ​ទូ ស្រុក​កំពង់លែង​បាន​និយាយ​អោយដឹងថា​៖ ការដាំដុះ​ដំណាំ​ល្ង​នេះ ត្រូវមាន​ការថែទាំ​បាញ់ថ្នាំ​ការពារ​សត្វល្អិត បាញ់ថ្នាំ​បំប៉ន​ផ្លែផ្កា​អោយបាន​ម៉ត់ចត់​ដែល​ក្នុង ១​ហិកតា ត្រូវ​ចំណាយ​ថវិកា​ទិញ​ថ្នាំ​បាញ់​អស់ប្រាក់​ពី​៥០​ទៅ​៦០​ម៉ឺន​រៀល ហើយនឹង​ត្រូវ​ទទួលផល​មកវិញ​ក្នុង​រយៈ ពេល​៣​ខែ​កន្លះ​ទៅ​៤​ខែ និង​បាន​ផល​ពី​៧០០​ទៅ​៨០០​គីឡូ​ក្នុង​១​ហិកតា នឹង​អាច​លក់បាន​ប្រាក់​ក្នុង​១​ហិកតា​ពី ១៥០០​ទៅ​២០០០​ដុល្លា​តាម​តម្លៃ​ថ្លៃ​ឬ​ថោក គឺ​បាន​កម្រៃ​ខ្ពស់ជាង​ដំណាំ​ផ្សេងៗ​ធ្វើអោយ​ជីវភាព​គ្រួសារ ពួកគាត់ បាន​ធូ​ធារ​មួយកំរិត​ផងដែរ​៕ ដោយ រិ​ទ្ធិ ជ័យ

KA-01-05-2015-12 KA-01-05-2015-13 KA-01-05-2015-27 KA-01-05-2015-25 KA-01-05-2015-26


http://ift.tt/1JWGKs8
ប្រជាកសិករ​ធ្វើ​ចំការ​តាម​ដង​ទន្លេ ប្រមូល​ផល​ល្ង​បាន​រាប់រយ​តោន​ក្នុងឆ្នាំនេះ​ប៉ុន្តែ​តម្លៃ​ទាប​ជាង​ឆ្នាំមុន​ ប្រជាកសិករ​ធ្វើ​ចំការ​តាម​ដង​ទន្លេ ប្រមូល​ផល​ល្ង​បាន​រាប់រយ​តោន​ក្នុងឆ្នាំនេះ​ប៉ុន្តែ​តម្លៃ​ទាប​ជាង​ឆ្នាំមុន​ Reviewed by yim PH on 8:27 PM Rating: 5

Entertainment

ads
Powered by Blogger.