ឆេះកាប៉ិនភ្លើង តែសំណាងមិនបង្កឆេះរាលដៅដល់ផ្ទះពេលរដ្ឋ និងផ្សារក្បែរកន្លែងកើតហេតុ
ខេត្តបន្ទាយមានជ័យ៖ អគ្គីភ័យមួយឆេះបង្គោលភ្លើង និងកាប៉ិនភ្លើង របស់ក្រុមហ៊ុនអគ្គីសនីអានកូ ដោយមានការជួយអន្តរាគមន៍ពីកងកម្លាំងកងរាជអាវុធហត្ថក្រុង កម្លាំងនគរបានក្រុងប៉ោយប៉ែត និងប្រជាពលរដ្ឋ សំណាងល្អពុំឆេះរាលដៅដល់ផ្ទះពលរដ្ឋ និងផ្សារដើមពុទ្ទ្រានៅក្បែរកន្លែងកើតហេតុ ។ ហេតុការណ៍នៅវេលាម៉ោង៧និង៥១នាទីយប់ ដ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ ត្រង់ចំណុចកែង ការ៉ាស់ស៊ាំងផ្លូវដើមពុទ្ទ្រា ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានបង្ហើបប្រាប់ថា ករណីខាងលើនេះគឺ បណ្តាលមកពីទុសស្សេរខ្សែភ្លើង ទើបបណ្តាលផ្ទុះឆាបឆេះកាប៉ិនភ្លើង ចេញផ្កាភ្លើងឆេះតែម្តង ។ សមត្ថកិច្ចកងរាជអាវុធហត្ថបន្តថា ទោះជាយ៉ាណាក៏ដោយករណីខាងលើនេះពុំបង្កអោយ មាន អ្នកណាម្នាក់រងរបួសឡើយ និងមិនបង្កឆាបឆេះបន្តទៀតឡើយ ដោយមានការអន្តរាគមន៍ពីសំណាក់កម្លាំងហ អក្រុង ខេត្ត និងអន្តរាគមន៍ទៅ រថយន្ត ពន្លត់អគ្គីភ័យ របស់ក្រុងហ៊ុន ត្រូពីកាណា មកបាញ់ទឹកពន្លត់អគ្គីសភ័យ៕ ដោយ វ៉ាន់ វត្ថា
http://ift.tt/1B9wuIA