Insurance

728x90

រថយន្ត​បែន បុក​ម៉ូតូ​ឆ្លងផ្លូវ មនុស្ស​៣​នាក់​របួស​ធ្ន់​ស្រាល​ជាប់​ក្រោម​រថយន្ត​ជាមួយ​ម៉ូតូ​

​ខេត្តកំពង់ឆ្នាំង​៖ យុវជន​សិស្សសាលា​៣​នាក់ របួសធ្ងន់​ស្រាល ម៉ូតូ​កៀប​ជាប់ នៅក្រោម​រថយន្ត ខណៈដែល​ពួកគេ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​បែក​ជា​៤ ត្រូវ​រថយន្ត​បែន​បុក អូស​ជិត​១០​ម៉ែត្រ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​វរ​លា​ម៉ោង​២ និង​៤០​នាទី​រសៀល​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៥ នៅលើ​ផ្លូវ​កៅស៊ូ​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​

​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នេះ​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​៖ មុនពេល កើត ហេតុ​យុវជន​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AN-8219 ពី​ជើង​ទៅ​ត្បូង​ឆ្លងផ្លូវ​បែក​ជា​៤ ពេលនោះ​រថយន្ត​បែន ម៉ាក​ហ៊ី យ៉ាន ដាយ​ពាក់​ផ្លាកលេខ កំពង់ឆ្នាំង 3A-0094 ពណ៌​ខៀវ បាន​បើក​ពី​កើតមក​លិច បុក​អូស​ម៉ូតូ និង​មនុស្ស​អូស​ពីក្រោម​រថយន្ត​ជិត​១០​ម៉ែត្រ​ទើប​អស់​ល្បឿន ផ្ទប់​និង​ជញ្ជាំង​របង​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាលអោយ​យុវជន​២​នាក់​របួសស្រាល និង​ម្នាក់​របួសធ្ងន់​។​

ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់ ចំណែក​ជន​រង គ្រោះ ទាំង ៣​នាក់​ត្រូវបាន​អ្នកស្រុក​ជួយ​អូស​ចេញពី​ក្រោម​រថយន្ត ១​ឈ្មោះ សេង វិ​រៈ អាយុ​១៨​ឆ្នាំ ភេទ​ប្រុស អ្នកបើក​ម៉ូតូ​របួស​បាក់ក​ជើងឆ្វេង ២​ឈ្មោះ ម៉ែន សុខ ហេង អាយុ​១៨​ឆ្នាំ ភេទ​ប្រុស របួសស្រាល ៣​ឈ្មោះ ស៊ុន ចាន់ អាយុ​១៩​ឆ្នាំ ភេទ​ប្រុស របួស​ធ្ងន់ធ្ងរ​មិនដឹង​ខ្លួន ពួកគេ​រស់នៅ​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ត្រូវ​រថយន្ត​មន្ទីរពេទ្យ​ដឹក​យកទៅ​សង្គ្រោះ​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​។​

​រថយន្ត និង​ម៉ូតូ​ខូច​ធ្ងន់​ត្រូវបាន​សមត្ថកិច្ច​អូស យកទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន នគរ បាល​ក្រុង​កំពង់ឆ្នាំង​កា​សង​សំណុំរឿង​តាមផ្លូវ​ច្បាប់​៕ ដោយ រិ​ទ្ធិ ជ័យ ​

KA-13-05-2015-02 KA-13-05-2015-05 KA-13-05-2015-06 KA-13-05-2015-04 KA-13-05-2015-03 KA-13-05-2015-01


http://ift.tt/1IB8T9U
រថយន្ត​បែន បុក​ម៉ូតូ​ឆ្លងផ្លូវ មនុស្ស​៣​នាក់​របួស​ធ្ន់​ស្រាល​ជាប់​ក្រោម​រថយន្ត​ជាមួយ​ម៉ូតូ​ រថយន្ត​បែន បុក​ម៉ូតូ​ឆ្លងផ្លូវ មនុស្ស​៣​នាក់​របួស​ធ្ន់​ស្រាល​ជាប់​ក្រោម​រថយន្ត​ជាមួយ​ម៉ូតូ​ Reviewed by yim PH on 10:07 PM Rating: 5

Entertainment

ads
Powered by Blogger.