Insurance

728x90

យុវជន​ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៧​នាក់ សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ឡើង​តុលាការ​

​ខេត្តក្រចេះ ៖ មន្ត្រីនគរបាល នៃ​អធិការ​រដ្ឋា​នន​គ​បាល​ក្រុង​ក្រចេះ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០៧​នាក់ នៅ​ទី​តាំងពី​ផ្សេងគ្នា​ស្ថិតក្នុង​ក្រុង​ក្រចេះ កាលពី​រសៀល​ថ្ងៃ​ម្សិល​ម៉ិ​ញ ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​ចំនួន​៣​ក​ញ្ជា​ប់ រួម​និង​សម្ភារៈ​មួយចំនួនទៀត ។​

​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ក្នុងករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​ដឹកនាំ​កម្លាំង សមត្ថកិច្ច ឆ្មក់​ទៅដល់​ទីតាំង​ចំនួន​២​កន្លែង​ផ្សេងគ្នា​នៅ​ចំណុច​ផ្ទះ​លក់​អីវ៉ាន់​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ដូន​ជ្រាំ សង្កាត់​ក្រចេះ និង​មួយកន្លែង​ទៀត​នៅ​ចំណុច​ក្រោយ​បន្ទាយ​យោធា​វរ​សេ​តូច​លេខ​២ ស្ថិតក្នុង​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ។​ ​

លោក អនុសេនីយ៍ឯក ស៊ា​ង សុភ​ក្រ័ អធិការរង​ផ្នែក​ព្រហ្ម​ប្រ​ទណ្ឌ បានអោយដឹងថា​បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើការ​កំណាត់​មុខសញ្ញា​បាន​លើ​ទីតាំង​ខាងលើ​នៅ​ចំណុច​ភូមិ​ដូន​ជ្រាំ កម្លាំង​របស់លោក បាន​ឆ្មក់​ទៅ​ចូល ឈានដល់​កា​ចាប់ខ្លួន​មនុស្ស​ចំនួន​៥​នាក់ និង​ធ្វើកា​ឆែកឆេរ​រកឃើញ​វត្ថុ​តាំង​មាន​គ្រឿងញៀន​ចំនួន​២​ក​ញ្ជា​ប់​និង​សម្ភារៈ​មួយចំនួន ។ លោក​បាន​បន្តថា ជនសង្ស័យ​ទាំង​៥​នាក់​នោះ បាន​សា​ភាព​ពី​បក្ខពួក​របស់​ពួកគេ ហើយ​សមត្ថកិច្ច​ឈានទៅ​បង្ក្រាប​ទីតាំង​មួយ​ផ្សេងទៀត​នៅ​ភូមិ​ស្រែ​ស្តៅ​ធ្វើ​ការឃាត់​បក្ខពួក​រប​ស់​គេ​ចំនួន​២​នាក់​ផ្សេងទៀត ដោយ​ឆែក​ឃើញ​ថ្នាំញៀន រួម​និង សម្ភារៈ មួយចំនួនទៀត​ផងដែ​រ​។

​លោក អនុសេនីយ៍ឯក ស៊ា​ង សុ​ភ័​ក្រ បាន​បន្ត​ឲ្យ​ដឹងថា ទាំង​៧​នាក់​មានឈ្មោះ​ទី​១ ខេ សុ​បញ្ញា​រ័ត្ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ដូន​ជ្រាំ សង្កាត់​ក្រចេះ​, ទី ឈ្មោះ​ទូច ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ​, ទី​៣​ឈ្មោះ វង់ គឹម លន់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ចុង​កោះ សង្កាត់​កោះ​ទ្រង់​, ទី​៤​ឈ្មោះ ជុំ រស្មី ភេទ​ស្រី អាយុ​២១​ឆ្នាំ នៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរឫស្សី​, ទី​៥​ឈ្មោះ ទិន ស្រី​តី ភេទ​ស្រី អាយុ​២៣​ឆ្នាំ​នៅ​ភូមិ ជា​ប្រពន្ធ​របស់ ខេ សុ​បញ្ញា​រ័ត្ន ជា​ម្ចាស់ផ្ទះ​, ទី​៦​ឈ្មោះ លី វី​ល័​ក្ខ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រស់ ភូមិ​ព្រែក​គ្រៀង ស្រុក​សំបូរ និង​ទី​៧​ឈ្មោះ មាស ថៃ​អ៊ាង ភេទ​ប្រុស​២១​ឆ្នាំ នៅ​សង្កាត់រ​ការ​កណ្តាល ក្រុង​ក្រចេះ ។​

​ជនសង្ស័យ​ទាំង​៧​នាក់​ខាងលើនេះ ត្រូវ​សមត្ថកិច្ច​ជំនាញ​ធ្វើតេស្ត​កាលពី​ព្រឹក​ថ្ងៃទី​៤​នេះ ដោយ​រកឃើញ​នូវ​សា​ធាតុ​ញៀន ជា​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​សរ ទាំងបី​ក​ញ្ជា​ប់​រួម និង​សម្ភារៈ វត្ថ​តាំង​ផ្សេងៗ​ទៀត​ត្រូវបាន​មន្ត្រី​ជំនាញ​អធិការដ្ឋាន​នគ​បាល​ក្រុង​ក្រចេះ​កសាង​សំណុំ​ត្រៀម​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​នៅ​ថ្ងៃទី​៥​ស្អែក​នេះ ដើម្បី​ចាត់កា​បន្តទៅ​តាម​និតិ​វិធី​ច្បាប់​៕ ដោយ ព្រះ​ច័ន្ទ

KA-03-05-2015-01 KA-03-05-2015-03 KA-03-05-2015-38 KA-03-05-2015-02


http://ift.tt/1JM9xmF
យុវជន​ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៧​នាក់ សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ឡើង​តុលាការ​ យុវជន​ជា​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​៧​នាក់ សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូន​ឡើង​តុលាការ​ Reviewed by yim PH on 11:48 PM Rating: 5

Entertainment

ads
Powered by Blogger.