Insurance

728x90

បង្ក្រាប​ទីតាំង​ចែកចាយ​ជួញដូរ​ថ្នាំញៀន​មួយកន្លែង​ចាប់​ជនល្មើស​បាន​៣​នាក់​បញ្ជូនទៅ​តុលាកា​ខេត្ត​

​ខេត្តកំពង់ឆ្នាំង​៖​ ​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ព្រមទាំង​វត្ថុតាង​ថ្នាំញៀន ត្រូវបាន​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ព័ទ្ធ​ចាប់បាន​នៅក្នុង​លំនៅដ្ឋាន​របស់​ពួកគេ​ក្រោយពី​សមត្ថកិច្ច​តាមដាន​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​រួចមក​។ ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​គ្រឿងញៀន​ខាងលើនេះ​បានធ្វើ​ឡើង​នៅវេលា​ម៉ោង​១២ និង​០៥​នាទី​ថ្ងៃទី​០៣ ខែឧសភា ឆ្នាំ​២០១៥ នៅក្នុង​លំនៅដ្ឋាន​ជនសង្ស័យ ស្ថិតក្នុង​ភូមិ​តា​អត ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​សមត្ថកិច្ច​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្ត​បានអោយដឹងថា​៖ ក្រោយពី​មានការ អនុញ្ញាត​ពី​លោក យូ ទិ​ត្យ​វឌ្ឍនៈ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ក្នុងការ​បង្ក្រាប និង​ឆែកឆេរ នៅវេលា​ម៉ោង​១ និង​៣០​នាទី​ថ្ងៃ​ដដែល លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ប្រមាណ​ជិត​៣០​នាក់ ចូល​ឆែកឆេរ​លំនៅដ្ឋាន​របស់​ជនសង្ស័យ​ខាងលើ ហើយ​ខណៈនោះ​សមត្ថកិច្ច​ចំរុះ​ចាប់បាន​ជនសង្ស័យ​ចំនួន ៣​នាក់​ដែ ល​មានឈ្មោះ ភួង មឿ​ន អាយុ​៣៤​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ កង សុគ​ន្ធី ហៅ​កង អាយុ​៣៨​ឆ្នាំ ជនសង្ស័យ​ទាំង​២​នាក់ គឺជា​មេក្លោង​ចែកចាយ​ជួញដូរ​ថ្នាំញៀន​យ៉ាងសកម្ម​នៅក្នុង​ស្រុក​កំពង់ត្រឡាច និង​ជា​មុខសញ្ញា​ចាស់​ផងដែរ និង​ម្នាក់ទៀត​ឈ្មោះ យ៉ង់ អែម អាយុ​២៩​ឆ្នាំ រស់នៅក្នុង​ភូមិ​សូរ​វង្ស ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ជា​អ្នក​ចែកចាយ​ថ្នាំញៀន​(​ចាប់បាន​ពេល​រូបគេ​មក​ទិញ​ថ្នាំញៀន​ពី​មេក្លោង​របស់គេ​ដើម្បី​យកទៅលក់​បន្ត​)​។​

ក្នុងការ​ឆែកឆេរ​រស​ម​ត្ថ​កិច្ច​ចំរុះ​បាន​រកឃើញ​វត្ថុតាង​ថ្នាំញៀន​ម៉ា​ទឹកកក ចំនួន​១​កញ្ចប់​តូច​តម្លៃ​៦​ម៉ឺន​រៀល ទូរស័ព្ទ​១៣​គ្រឿង ម៉ូតូ​៣​គ្រឿង អង្គ​ចងចាំ​ទូរស័ព្ទ​ចំនួន​៦ និង​ប្រាក់រៀល​មួយចំនួនទៀត​។​ ​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖ នៅក្នុង​ការឆែកឆេរ​នោះ ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ បាន​តដៃ​ជាមួយ​សមត្ថកិច្ច និង​មន្ត្រី​តុលាការ​ដោយ​មិន​ព្រមអោយ​កម្លាំងចម្រុះ​ចូល​ឆែកឆេរ​ផ្ទះ របស់គេ​ឡើយ ខណៈ​នោះគេ​បាន​យក​កាំបិត​ចុង​ស្រួច​គំរាម​ចាក់​សមត្ថកិច្ច​ទៀតផង​។ ជន​ទាំង​២​នាក់​នេះ ត្រូវបាន​អាជ្ញាធរ​ភូមិ​ឃុំ និង​ប្រជាពលរដ្ឋ​ប្រាប់ថា ជា​មុខសញ្ញា​ចាស់ និង​សកម្ម​បំផុត​នៅក្នុង​មូលដ្ឋាន ដែល​ពុំ​ដែលមាន​សមត្ថកិច្ច​ណា​ធ្លាប់​បង្ក្រាប​គេ​បានឡើយ ។​

​នៅក្នុងពេល​សមត្ថកិច្ច​ចំរុះ​កំពុងតែ​ឆែកឆេរ​នោះ ទូរស័ព្ទរ​បស់ជនស​ង្ស័​យ​គឺមាន​បក្ខពួក គេ បាន ទូរស័ព្ទ​មករក​ទិញ​ថ្នាំញៀន​ជា​បន្តបន្ទាប់​។ ដោយឡែក​ប្រាក់​ធ្នាក់ ដែល​សមត្ថកិច្ច ប្រឆាំង​គ្រឿងញៀន​អោយកម្លាំង​សម្ងាត់​មក​ទិញ​ថ្នាំញៀន​របស់គេ ត្រូវបាន​សមត្ថកិច្ច​ឆែក​រកឃើញ​នៅក្នុង​កាបូប​លុយ​គេ​ទាំងអស់​ផងដែរ វត្ថុតាង​ទាំងនេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា​ពួកគេ ពិតជា​មេក្លោង​ចែកចាយ​ថ្នាំញៀន​ដុះ​ស្លែរ នៅក្នុង​ស្រុក​កំពង់ត្រឡាច​ប្រាកដ​មែន​។​ ​ជនសង្ស័យ​ទាំង​៣​នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន​ចាប់​បញ្ជូនមក​អធិការដ្ឋាន​ស្រុក​កំពង់ត្រឡាច ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាមផ្លូវ​ច្បាប់​៕ ដោយ រិ​ទ្ធិ ជ័យ ​

KA-03-05-2015-11 KA-03-05-2015-10 KA-03-05-2015-12


http://ift.tt/1FL19Si
បង្ក្រាប​ទីតាំង​ចែកចាយ​ជួញដូរ​ថ្នាំញៀន​មួយកន្លែង​ចាប់​ជនល្មើស​បាន​៣​នាក់​បញ្ជូនទៅ​តុលាកា​ខេត្ត​ បង្ក្រាប​ទីតាំង​ចែកចាយ​ជួញដូរ​ថ្នាំញៀន​មួយកន្លែង​ចាប់​ជនល្មើស​បាន​៣​នាក់​បញ្ជូនទៅ​តុលាកា​ខេត្ត​ Reviewed by yim PH on 12:20 AM Rating: 5

Entertainment

ads
Powered by Blogger.