Insurance

728x90

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួមជាមួយ​កញ្ឆា​៦​គីឡូក្រាម​នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ យុវជន​ម្នាក់​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ចែកចាយ រក្សាទុក នៅ​រុក្ខជាតិ​ញៀន​(​កញ្ឆា​ក្រៀម​) ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ធ្វើការ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ វេលា​ម៉ោង​២១​និង​១០​នាទី នៅ​ចំនុច​ភូមិ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។​

​តាម​ប្រភពពី​លោក​វរសេនីយ៍ទោ តាក សារិទ្ធ នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បានបញ្ជាក់​អោយដឹងថា ក្រោយពី​ធ្វើការ​ស៊ើបអង្កេត និង តាមដាន​ជាច្រើន​ថ្ងៃ​រួចមក នៅ​យប់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ វេលា​ម៉ោង​២១ និង​១០​នាទី កម្លាំង​ជំនាញ​របស់លោក​បាន​ឆ្មក់​ចូល​ទីតាំង​របស់​ជនសង្ស័យ ធ្វើការ​ឆែកឆេរ ដោយ​រកឃើញ និង ដកហូត​នូវ​កញ្ឆា​ក្រៀម​ចំនួន​២​ថង់​ធំ ស្មើរ​នឹង​៦​គីឡូក្រាម ម៉ូតូ​ចំនួន​០១​គ្រឿង ទូរស័ព្ទដៃ​០១​គ្រឿង ការ​បូ​ប​ដៃ​ចំនួន​០១ ប្រាក់​៥០​ដុល្លារ ប្រាក់រៀល​៩៥០០០​រៀល​។​

​ក្រោយ​ចាប់ខ្លួន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មក​កា់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សាកសួរ នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕ ដោយ សមុទ្រ​ខៀវ​ ​

KA-14-05-2015-13 KA-14-05-2015-20


http://ift.tt/1cCxcrN
សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួមជាមួយ​កញ្ឆា​៦​គីឡូក្រាម​នៅ​ខេត្ត​ព្រះសីហនុ​ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​រួមជាមួយ​កញ្ឆា​៦​គីឡូក្រាម​នៅ​ខេត្ត​ព្រះសីហនុ​ Reviewed by yim PH on 11:44 AM Rating: 5

Entertainment

ads
Powered by Blogger.