Insurance

728x90

ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ស៊ីការ បុក​អ្នកជិះ​កង់ ពីក្រោយ​ពេញទំហឹង របួស​ក្បាល​ធ្ងន់ធ្ងរ​ទាំង​៣​នាក់ ព្រោះតែ​អត់​បាន​ពាក់មួក​សុ​វត្តិភាព​

ខេត្តកំពង់ឆ្នាំង​៖ យុវជន​៣​នាក់​បាន​របួស​ក្បាល​ធ្ងន់ធ្ងរ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដោយ អ្នកបើក​ម៉ូតូឌុប​គ្នា​ពីរ​នាក់​ចេញពី​ស៊ីការ​គេ​ក្នុង​សភាព​ស្អុយ​ស្រា បាន​ជិះ​បុក អ្នកជិះ​កង់​ពីក្រោយ​ពេញទំហឹង ហើយ​អ្នក​ទាំង​៣​នាក់​ដួល​បោក​ក្បាល​លើ​ថ្នល់​ហូរឈាម​របួស​ធ្ងន់ធ្ងរ​ដូចៗ​គ្នា​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៥ លើផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​ទី​៨ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ មុនពេល​កើតហេតុ​ ​យុវជន​២​នាក់ មានឈ្មោះ យូ សុខ​ខេង អាយុ​២៧​ឆ្នាំ ជា​អ្នកបើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ កំពង់ឆ្នាំង 1B-3852 ក្នុង​ល្បឿន​លឿន​ចេញពី​ស៊ីការ​ដោយ​ឌុប ឈ្មោះ សំ រិ​ទ្ធ អាយុ​២៦​ឆ្នាំ គេ​ទាំង​២​នាក់​រស់នៅ​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ​។ លុះ​មកដល់​ចំណុចកើតហេតុ ទំនងជា​គេ​បើក​ជែង​យានយន្ត​ណាមួយ ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​កង់​មួយគ្រឿង​កំពុង​ជិះ​ដោយ​យុវជន ឈ្មោះ ដុង ឧ​ត្ត​ម អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់​ឆ្នាំ ពីក្រោយ​ពេញទំហឹង បណ្តាល អោយ​ពួកគេ​ទាំង​៣​នាក់​ដួល​បោក​ក្បាល​ផ្ទប់​នឹង​ផ្លូវជាតិ របួស​ធ្ងន់ធ្ងរ​ទាំង​៣​នាក់ ដោយសារ​អត់​បាន​ពាក់មួក​សុ​វត្តិភាព​។​ ​ ​

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សង្គ្រោះ មក​ដឹក​ជនរងគ្រោះ​ទាំង​៣​នាក់​ទៅកាន់​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ដើម្បី​សង្គ្រោះ​ព្យាបាល​។​នៅក្នុង​មន្ទីរពេទ្យ​សមត្ថកិច្ច​ពិនិត្យឃើញ​យុវជន​ជិះ​ម៉ូតូ​ទាំង​២​នាក់​ធំក្លិន​ស្រា របួស​ក្បាល​ធ្ងន់ធ្ងរ​ហូរឈាម​តាម​ចៀក និង​សន្លប់​ស្តូកស្តឹង​មានសង្ឃឹម​តែ​៥០%​ប៉ុណ្ណោះ​។ ចំណែក​យុវជន​ជិះ​កង់​របួស​ក្បាល​ធ្ងន់​ដូចគ្នា តែ​គេ​នៅមាន​ស្មារតី​ចងចាំ​នៅឡើយ ពេល​សមត្ថកិច្ច​សួរនាំ​ឈ្មោះ​។​

ម៉ូតូ​និង​កង់​ខូ​ត​ខាត​ជា​មធ្យម ត្រូវបាន​សមត្ថកិច្ច ដឹក​យកមក​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង កសាង​សំណុំរឿង​តាម​និតិ​វិធី​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​ស​ន្និ​ដ្ឋា​ន​ថា​៖ បណ្តាលមកពី​បើកបរ​ក្នុងស្ថានភាព​ស្រវឹង និង​បើក​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ និង​មិនបាន​ពាក់មួក​សុ​វត្តិភាព ទើប​បង្កអោយមាន​គ្រោះថ្នាក់​របួស​ក្បាល​ធ្ងន់ធ្ងរ​បែបនេះ​៕ ដោយ រិ​ទ្ធិ ជ័យ

KA-14-05-2015-22 KA-14-05-2015-21 KA-14-05-2015-24 KA-14-05-2015-25 KA-14-05-2015-26 KA-14-05-2015-23


http://ift.tt/1cYpWr3
ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ស៊ីការ បុក​អ្នកជិះ​កង់ ពីក្រោយ​ពេញទំហឹង របួស​ក្បាល​ធ្ងន់ធ្ងរ​ទាំង​៣​នាក់ ព្រោះតែ​អត់​បាន​ពាក់មួក​សុ​វត្តិភាព​ ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​ស៊ីការ បុក​អ្នកជិះ​កង់ ពីក្រោយ​ពេញទំហឹង របួស​ក្បាល​ធ្ងន់ធ្ងរ​ទាំង​៣​នាក់ ព្រោះតែ​អត់​បាន​ពាក់មួក​សុ​វត្តិភាព​ Reviewed by yim PH on 12:01 AM Rating: 5

Entertainment

ads
Powered by Blogger.