ទីតាំស្តុកឈើពីរកន្លែងដុះស្លែរបស់ឈ្មួញ ជនជាតិវៀតណាម ត្រូវបានកម្លាំងចម្រុះ(ស្អាតស្អំ)ចុះបង្ក្រាបបានយ៉ាងជោគជ័យជាទីបំផុត
ខេត្តរតនគិរី៖ ទីតាំងស្តុកឈើរបស់ជនជាតិវៀតណាម ពីរកន្លែងផ្សេងៗគ្នាថ្ងៃតែមួយក្នុងក្រុងបានលុង ខេត្តរតនគិរី ត្រូវកម្លាំងចម្រុះដឹកនាំដោយលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាប ប៉ុន្តែពួកគេហាក់មានអ្នកលួចរាយការណ៍ឲ្យដឹងខ្លួនជាមុន ហើយបានគេចខ្លួនដោយសុវត្ថភាព។ ទោះយ៉ាងណាពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចនឹងចាប់ខ្លួនពួកគេយកមកផ្តន្ទាទោសទៅតាមច្បាប់ព្រៃឈើនៃព្រះរាជណាចក្រកម្ពុជា។
សកម្មភាពចុះបង្ក្រាបទីតាំងស្តុកឈើពីរកន្លែងនោះ គឺទី១នៅវេលាម៉ោង៩ និង១០នាទីព្រឹក នៅថ្ងៃទិ១៨ ខែឧស ភា ឆ្នាំ២០១៥ ស្ថិតនៅភូមិអូរកន្ទិល សង្កាត់ បឹងកន្សែងក្រុងបានលុង ម្ចាស់ឈើជាជនជាតិវៀតណាម ឈ្មោះ ទៀង បើកសិប្បកម្ម កែឆ្នៃឈើជាខែលបិទបាំងសកម្មភាពស្តុកជួញដូរឈើយ៉ាងសកម្មប្រចាំក្រុង បានលុង នេះ រាប់សិបឆ្នាំឡើងដុះស្លែទៅហើយ និងកន្លងមកក៏ជាដុំសាច់យ៉ាងឆ្ងាញ់ពិសារបស់មន្ត្រីជំនាញមួយចំនួនទៀតផង ជំងឺនៃការឃុបឃិតគ្នានោះវារាំរៃយូរមកហើយ ទើបតែពេលនេះមានសមត្ថកិច្ចស្អាតស្អំមកបង្ក្រាប។ ករណីបង្ក្រាប ឃ្លាំងឈើនៅចំណុចទី២សមត្ថកិច្ចបានទម្លាយសោរ នៅវេលាម៉ោង១១ និង២០នាទីព្រឹក នៅថ្ងៃទិ១៨ ខែឧសភា ឆ្នាំ២០១៥ នេះ ដែរ ស្ថិតនៅភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ម្ចាស់ឈើនោះជាជនជាតិវៀតណាម មិន ស្គាល់អត្តសញ្ញាណ ជាកំពូលឈ្មួញដុះស្លែយ៉ាងក្រាស់ក្មឹកពូកែសូកប៉ាន់ សូម្បីតែលោកវង្ស សុក្រសេរី និងកូន ចៅទើបតែមើកឃើញនៅពេលនេះ ។
ក្នុងប្រតិបត្តិការបង្ក្រាបនោះលោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារងបានបញ្ជាក់ឲ្យដឹងថា ការចុះបង្ក្រាប និងដកហូតទីតាំងពីរកន្លែងខាងលើ គឺដោយសារការសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើព្រៃខេត្ត ទើបបង្ក្រាបបានទីតាំងស្តុកឈើពីរកន្លែងនេះបានដោយរលូនយ៉ាងច្នេះ។ បច្ចុប្បន្នឈើដែលស្តុកទុកតាំងពីរកន្លែងខាងលើនោះមន្ត្រី ជំនាញបានដឹកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តដែលត្រួតត្រាដោយ លោកវង្ស សុក្រសេរី ។ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើកំពុងស្វាគមន៍ម្ចាស់ទីតាំងស្តុកឈើទាំងពីរកន្លែងនឹងកិច្ចសន្យាពិន័យតាមច្បាប់រដ្ឋបាលព្រៃឈើ៕ យក្សតូច
http://ift.tt/1PTS9uX