Insurance

728x90

ភ្លើង​ឆេះ​ម៉ត់​គ្មាន​សល់ ពេល​ម្ចាស់​រវល់​ចេញទៅ​ច្រៀង​តាម​រោងការ​

​ខេត្ត​ព្រះសីហនុ​៖ ផ្ទះមួយ​ខ្នង​ទំហំ​៥​គុណ​១០​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក​ស័ង្កសី​ត្រូវបាន​ភ្លើង​ឆេះ​ម៉ត់ អស់ទាំង​ស្រុង​កាលពី​វេលា​ម៉ោង​២០ និង​៣០​នាទី​នៅ​ចំណុច​ក្រុមទី​១៤ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខណៈពេល​ម្ចាស់​មិន​នៅ​រវល់​ទៅ​ច្រៀង​តាម​រោង​ការដែល​បាន​បណ្តា​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ទាំងស្រុង​។​

យោងតាម​ប្រភពពី​សមត្ថកិច្ច​មូលដ្ឋាន​បានអោយដឹងថា​៖ ផ្ទះមួយ​ខ្នង​នេះ​ត្រូវបាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង បើទោះបី​ជាមាន​ការជួយ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរៗ​និង​សមត្ថកិច្ច​យ៉ាងណាក៏ដោយ​។ ខណៈពេល​អគ្គីភ័យ​កើតឡើង​នោះ ម្ចាស់ផ្ទះ​ពុំបាន​នៅទេ ដោយ​គេ​បាន​ចាក់សោរ​ចោល​រវល់​ទៅ​ច្រៀង​តាម​រោងការ​។

ក្នុង​ហេតុការណ៍​នោះ​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ទៅហើយ សមត្ថកិច្ច​បានត្រឹមតែ​ទប់ស្កាត់​មិន អោយ​ឆាបឆេះ​ទៅកាន់​ផ្ទះ​អ្នកជិតខាង ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៥​គ្រឿង និង ទឹក​ចំនួន​៥​រថយន្ត ក្នុង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ចំនួន​០២​គ្រឿង រថយន្ត​ពន្លត់អគ្គីភ័យ​របស់​កំ​ពង់​ផែ​ស្វ​យ័​ត្ន​ចំនួន​០២​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់ កងរាជអាវុធហត្ថ​ចំនួន​០១​គ្រឿង​ផងដែរ​។

​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​៖ ម្ចាស់ផ្ទះ​ជនរងគ្រោះ​មានឈ្មោះ អុច សំអុល ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​ត្រូវជា​ប្តី និង ប្រព​ន្ឋ​ឈ្មោះ យឿន ច​ន្ធី ភេទ​ស្រី​អាយុ​៣៧​ឆ្នាំ មុខរបរ​អ្នកចម្រៀង​នៅ​វង់​តន្ត្រី​រស្មី​កំពង់សោម​។ សម្ភារៈ​ដែល​បាត់បង់​ក្នុង​អគ្គីភ័យ​នេះ​រួមមាន​៖ ខា​រា​អូ​ខេ​០១​ឈុត ទូរទស្សន៍​៣ ទូរ​ទឹកកក​០១ និង កង្ហារ​ចំនួន​០៣​។

ដោយឡែក​យោងតាម​ប្រភព​សាក្សី​នៅក្បែរ​ផ្ទះ​រងគ្រោះ​បានអោយដឹងថា​៖ នៅមុន​កើតហេតុ គេ​បានឮ​សូរសម្លេង​ផ្ទុះ​នៅក្នុង​ផ្ទះ ប៉ុន្តែ​គេ​ពុំមាន​ការចាប់អារម្មណ៍​នោះទេ រហូតដល់​មាន​ផ្សែង និង​អណ្តាតភ្លើង​ទើប​ដឹងថា ភ្លើង​ឆេះ​ផ្ទះ​ក៏​នាំគ្នា​ស្ទុះស្ទារ​មកជួយ​ពន្លត់ ប៉ុន្តែ​មិនអាច​ជួយ​បាន​នោះទេ ព្រោះ​ភ្លើង​បាន​ឆេះ​ពេញក្រមុំ​ទៅហើយ ដោយបាន​លេប​ត្របាក់​ផ្ទះ​ទាំងស្រុង​មួយ​រំពេច​។​ក្នុង​ឧប្បត្តិ​ហេតុនេះ​ពុំបាន​បណ្តាលអោយ​នរណាម្នាក់​រងរ​បូស ឬ​បាត់​បង់ជីវិត​នោះទេ​។​

​យោងតាម​ការសន្និដ្ឋាន​ជំហាន​តំបូង អគ្គីភ័យ​នេះ​បង្ករ​ឡើង​ដោយ​ឆ្លង​ចរន្ត​អគ្គីសនី​នៅក្នុង​ផ្ទះ​គាប់​ជួន​ម្ចាស់ផ្ទះ​មិន​នៅ​ទើប​ធ្វើអោយ ឆាបឆេះ​លឿន​ដូចនេះ​៕ ដោយ សមុទ្រ​ខៀវ​ ​

KA-01-05-2015-32 KA-01-05-2015-31 KA-01-05-2015-30 KA-01-05-2015-23 KA-01-05-2015-29

​ ​


http://ift.tt/1dATafB
ភ្លើង​ឆេះ​ម៉ត់​គ្មាន​សល់ ពេល​ម្ចាស់​រវល់​ចេញទៅ​ច្រៀង​តាម​រោងការ​ ភ្លើង​ឆេះ​ម៉ត់​គ្មាន​សល់ ពេល​ម្ចាស់​រវល់​ចេញទៅ​ច្រៀង​តាម​រោងការ​ Reviewed by yim PH on 9:33 PM Rating: 5

Entertainment

ads
Powered by Blogger.