Insurance

728x90

មន្ត្រីខេត្ត​រៀបចំ​សណ្តាប់ធ្នាប់ លក់ដូរ​តាម​ចិញ្ចើមផ្លូវ​ក្នុង​សង្កាត់​ផ្សារឆ្នាំង ច​ញ្ចៀ​ស​ការកកស្ទះ ចរាចរណ៍ និង​រក្សា​សណ្តាប់ធ្នាប់​ក្នុង​ក្រុង​

​ខេត្តកំពង់ឆ្នាំង ៖ អនុវត្តតាម​ផែន​ការណ៍​របស់​គណៈ បញ្ជាការ​ឯកភាព​ខេត្ត​និង​ដោយ​ការបញ្ជារ​ផ្ទា​ល់ពី​លោកស្នងការ​នគរបាល​ខេត្ត​នៅ​ព្រឹក​ថៃ្ង​ទី​២៩​និង​៣០ ខែមេសា​ឆ្នាំ​២០១៥​លោកនាយ​ការិយាល័យ​ស​ណ្តា​ប់​ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ដឹកនាំ​កំលាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ​ឍា​អាជីវ​ករលក់​ដែល​បាន​តាំង​ទំនិញ​លក់ដូរ​រំលោភ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ និង​រៀបចំ​ការចត​យានយន្ត​អោយមាន​សណ្តាប់ធ្នាប់​ឡើងវិញ​ចាប់ពី​ផ្លូវ​មុខ​ផ្សារលើ​ដល់​ចុង​កោះ ក្នុង​សង្កាត់​ផ្សារ​ឆ្នាំ​ក្រុង​កំពង់ឆ្នាំង​។​

​លោក​មាស ម៉េង​ហួត​នាយការិយាល័យ​សណ្តាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖ តាម​ផែន​ការណ៍​ខាងលើនេះ ការចុះ​រៀបចំ​សណ្តាប់ធ្នាប់ គឺជា​ក្តា​សំខាន់​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍ ការកកស្ទះ​ចរាចរណ៍​និង​រៀបចំ​សណ្តាប់ធ្នាប់​លក់ដូរ​អោយបាន​ល្អ មាន​របៀប​រៀប រយ​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ធ្វើអោយ​សោ​ភ​ណ្ឌ័​ភាព​ទីក្រុង​ស្អាត​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត​។​ ​ ​

​លោក​មាស​ម៉េង​ហួត បានបញ្ជាក់​អោយដឹងទៀតថា​៖ លទ្ធផល​នៃ​ការប្រតិបត្តិ​ការ​ក្នុង​ផែន​ការណ៍​ខាង លើ​នេះ​គឺ​ទទួលបាន​លទ្ធផល​ល្អ ដោយ​អាជីវករ​បានទទួល​យក​ការណែនាំ និង​បានរៀបចំ​ទំនិញ​និង​រោង​លក់​ឈើ​ដែល​ធ្លាប់​លក់​រំលោភ​លើ​ចិញ្ចើមផ្លូវ​សាធារណៈ បាន​រៀប​ចូលទៅ​លើដី​លំនៅដ្ឋាន​របស់គាត់​វិញ​។​ចំណែក​ការចត​យានយន្ត​គ្រប់​ប្រភេទ ក៏មាន​សណ្តាប់ធ្នាប់​ល្អ មិនមាន​ការកកស្ទះ​ប៉ះពាល់​ដល់​អ្នក​ធ្វើចរាច​រណ៍​នោះឡើយ​។​

​ប៉ុន្តែ​ទោះបី​មាន​កិច្ចប្រតិបត្តិការ​ខា​លើ​នេះ​ក៏ដោយ នៅពេល​សមត្ថកិច្ច​ឈប់​បំពេញបេសកកម្ម ក៏​នៅ​អ្នក លក់ដូរ​មាន​មួយចំនួន​តូច មិនបាន​គោរព​ការណែនាំ​របស់​សមត្ថកិច្ច​ឡើយ គឺ​នៅតែ​រំលោភ​លក់ដូរ​លើ​ចំណី ផ្លូវ​សាធារណៈ​ដដែល និង​នៅមាន​អ្នក​ចត​យានយន្ត​គ្មាន​សណ្តាប់ធ្នាប់​មួយចំនួន​នៅតែ​រឹង​រុះ គឺ​ពេល​មាន សមត្ថកិច្ច​ពួកគេ​គោរព តែ​ពេល​អត់​សមត្ថកិច្ច​ពួកគេ​ធ្វើ​ចត​យានយន្ត និង​លក់ដូរ​តាម​ទំនើងចិត្ត​ដដែល ដូច​វែក​ចក​ក្នុង​ទន្លេ​។​

​ករណី​រឹង​រុះ​ខាងលើនេះ​គេ​យល់ថា​៖​សមត្ថកិច្ច​គួ​តែ​ចេញ​ប័ណ្ណ​ផាក​វិន័យ​អោយបាន​ម៉ឺងម៉ាត់​ចំពោះ​អ្នក​រឹង​រុះ​មួយចំនួន​តូច​នោះ ទើប​មានការ​រាងចាល និង​ជាការ​ព្រ​មាល​កុំអោយ​អ្នកផ្សេង​ទៀត​យក​គំរូ តាម​ច​និ​ដើម្បី ធ្វើអោយ​ទីក្រុង​ស្អាត មាន​សណ្តាប់ធ្នាប់​ល្អ មិន​កកស្ទះ​និង​មាន​គ្រោះថ្នាក់​ចរាចរណ៍​។​

សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​អាជីវករ​ទាំងអស់​កុំ​ដាក់តាំង​ទំនិញ​និង តាំង​ឈើ​លក់​រំលោភ​លើ​ចិញ្ចើមផ្លូវ​បន្តទៀត​និង​ត្រូវ​ចត​យានយន្ត​កុំអោយ​ប៉ះពាល់​អ្នកធ្វើ​ចរាចរណ៍ បើ​ពុំ​នោះទេ​ច្បាស់​ជា ប្រឈម នឹង​ការផាកពិន័យ​ពី​សមត្ថកិច្ច​ក្នុង​ថ្ងៃ​ណាមួយ​មិនខានឡើយ​៕ ដោយ រិ​ទ្ធិ ជ័យ

KA-01-05-2015-17 KA-01-05-2015-18 KA-01-05-2015-19 KA-01-05-2015-20 KA-01-05-2015-21 KA-01-05-2015-23


http://ift.tt/1Apq6wn
មន្ត្រីខេត្ត​រៀបចំ​សណ្តាប់ធ្នាប់ លក់ដូរ​តាម​ចិញ្ចើមផ្លូវ​ក្នុង​សង្កាត់​ផ្សារឆ្នាំង ច​ញ្ចៀ​ស​ការកកស្ទះ ចរាចរណ៍ និង​រក្សា​សណ្តាប់ធ្នាប់​ក្នុង​ក្រុង​ មន្ត្រីខេត្ត​រៀបចំ​សណ្តាប់ធ្នាប់ លក់ដូរ​តាម​ចិញ្ចើមផ្លូវ​ក្នុង​សង្កាត់​ផ្សារឆ្នាំង ច​ញ្ចៀ​ស​ការកកស្ទះ ចរាចរណ៍ និង​រក្សា​សណ្តាប់ធ្នាប់​ក្នុង​ក្រុង​ Reviewed by yim PH on 8:44 PM Rating: 5

Entertainment

ads
Powered by Blogger.