Insurance

728x90

​ជិះ​ម៉ូតូ​ឆ្លងថ្នល់​ត្រូវ​រថយន្តបុក​ចំ​ពេញទំហឹង​ដួល​បោក​ផ្ទប់​នឹង​ថ្នល់​របួសធ្ងន់​២​នាក់​

​បាត់ដំបង​៖ បុរស​២​នាក់​ជិះ​ម៉ូតូ​ម៉ា​កវេ​វ ឌុប​គ្នា​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​ម៉ាក​កាមរី​បុក​ចំពរ​ញ​ទំហឹង បណ្តាល​ឲ្យ របួសធ្ងន់​ទាំង​២​នាក់ កាលពី​វេលា​ម៉ោង​១៥ និង​២០​នាទី រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៥ នៅលើ ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ពោធិ៍​១ ឃុំ​គារ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ក្រោយពី​បង្កហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា រថយន្ត​បង្កហេតុ​ម៉ាក​កាមរី ស៊េរី​ឆ្នាំ​១៩៩៥ ពណ៌​ស្លែរ ពាក់​ស្លាក​លេខ​ភ្នំពេញ ២A-១០៧១ អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ ទិសដៅ​ពី​កើ​តទៅ​លិច ពេលមកដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​០១​គ្រឿង ម៉ា​កវេ​វ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ឈ្មោះ ទេព ឌី​ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ជា​អ្នក​ឌុប មុខរបរ ធ្វើស្រែ រស់នៅ​ភូមិ ចុង​សំ​ណាយ ឃុំ​ជ្រៃ ស្រុក​មោងឫស្សី បណ្តា​យ​ឲ្យ​មនុស្ស​របួសធ្ងន់ និង​អ្នករួមដំណើរ ឈ្មោះ ស៊ឹម ដុល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ជ្រៃ​២ ឃុំ​ជ្រៃ​ស្រុក​មោងឫស្សី បណ្តាល​ឲ្យ​របួសធ្ងន់​។​

បន្ទាប់ពី​កើតហេតុ​រងគ្រោះ​ត្រូវ​ក្រុមគ្រួសារ​បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ស្រុក មោងឫស្សី រីឯ​ ​រថយន្ត និង​ម៉ូតូ​ត្រូវបាន​នគរបាល​ចរាច​រណ៍ ស្រុក​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​មោងឫស្សី រងចាំ​ដោះស្រាយ​តាមច្បាប់​៕ ម​.​អ​ ​

KA-09-05-2015-16 KA-09-05-2015-17


http://ift.tt/1Erh4j5
​ជិះ​ម៉ូតូ​ឆ្លងថ្នល់​ត្រូវ​រថយន្តបុក​ចំ​ពេញទំហឹង​ដួល​បោក​ផ្ទប់​នឹង​ថ្នល់​របួសធ្ងន់​២​នាក់​ ​ជិះ​ម៉ូតូ​ឆ្លងថ្នល់​ត្រូវ​រថយន្តបុក​ចំ​ពេញទំហឹង​ដួល​បោក​ផ្ទប់​នឹង​ថ្នល់​របួសធ្ងន់​២​នាក់​ Reviewed by yim PH on 1:12 AM Rating: 5

Entertainment

ads
Powered by Blogger.