ប្តីប្រពន្ធវ័យក្មេង១គូ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងបានលុង ចាប់ខ្លួនបន្ទាប់ពីឆែករកឃើញរក្សាទុក ម៉ាទឹកកក ចំនួន៥ថង់តូច
ខេត្តរតនគិរី៖ ប្តីប្រពន្ធវ័យក្មេង១គូ ជាប់ចោទពីបទរក្សាទុកប្រើប្រាស់ ជួញដូរថ្នាំញៀនម៉ាទឹកកកចំនួន៥ថង់តូចទងន់១.៧៥០ មីលីក្រាម បន្ទាប់ពី កម្លាំងកងរាជអាវុធហត្ថក្រុងបានលុង ដឹកនាំការឆែកឆេដោយលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី បានរកឃើញនៅក្នុងផ្ទះជនសង្ស័យ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែងក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
លោកហៃ វណ្ណរ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រុងបានលុងបានមានប្រសាសន៍ថា៖ មានកងកម្លាំងរបស់លោកចំនួន៨នាក់ បានចុះបង្ក្រាបករណីប្រើប្រាស់ជួញដូររក្សាទុកនូវថ្នាំញៀននៅចំណុចនិយាមកា16.443 ស្ថិតនៅភូមិឃុំខាងលើ ហើយឃាត់ខ្លួនជនសង្ស័យចំនួនពីរនាក់ប្តីប្រពន្ធ ១.ឈ្មោះ ខេម ភត្រា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដជាប្តី ២.ឈ្មោះ ឈុន ឡី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរជាប្រពន្ធ ពួកគេមានទីលំនៅភូមិឃុំខាងលើ។
លោកបានឲ្យដឹងទៀថា៖ កងកម្លាំងរបស់លោកបានឆែកឆេដកហូតបានម្សៅវក្រាមពណ៌សថ្លា (ម៉ាទឹកកក) ចំនួន៥ថង់តូចទងន់១.៧៥០ មីលីក្រាម- ជញ្ជីថ្លឹងថ្នាំញៀន០១គ្រឿង -ទូរស័ព្ទដៃ២គ្រឿង -ម៉ូតូ០១គ្រឿងម៉ាកហ្វីណូ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ1BE-5768 -លុយខ្មែរ២១៥០០រៀល ព្រមទាំងសម្ភារៈវេចខ្ចប់ និងឧបករណ៍ជក់មួយចំនួនទៀត។ ជនសង្ស័យពីរនាក់ប្តីប្រពន្ធនោះត្រូវជំនាញកង រាជអាវុធហត្ថខេត្តសូរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តរតនគិរីដើម្បីចាត់ការទៅតាម ច្បាប់៕ ដោយ លី វណ្ណៈ
http://ift.tt/1FYyb2Q