មនុស្សប្រុសស្រី២នាក់សមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីឆែកឃើញថ្នាំញៀន មេតំហ្វេតាមិន ICE ចំនួន២កញ្ចប់តូច
ខេត្តព្រះសីហនុ៖ ជនសង្ស័យចំនួន២នាក់ជាប់ពាក់ព័ន្ធទៅនឹងការរក្សាទុក ចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវខេត្តព្រះសីហនុ សហការជាមួយលោករវសេនីយ៍ត្រី រស់ កី ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង២០ និង០០នាទី ត្រង់ចំនុចក្នុងភូមិ១ ឃុំទំនប់រលកស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
លោករវសេនីយ៍ទោ តាក សារិទ្ធ នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បាន អោយដឹងថា៖ ដោយកិច្ចសហការ និងការស្រាវជ្រាវដោយសម្ងាត់ ចំពោះមុខសញ្ញា ទីបញ្ចប់ នៅល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ កម្លាំងជំនាញក្រោមការដឹកនាំដោយរូបលោកផ្ទាល់បាន ធ្វើចុះស្ទាក់ចាប់មុខសញ្ញាចែកចាយថ្នាំញៀនចំនួន២នាក់ ខណះពេលពួកគេ ដោយរឹបអូសបាននូវវត្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមិន ICE ចំនួន០២កញ្ចប់តូច ដបសំរាប់ជក់ចំនួន០៣ និងចង្កៀងប្រេងកាត១ ដែកកេះសម្រាប់ដុតជក់គ្រឿងញៀន២ និងសម្ភារៈ រួមជាមួយប្រាក់មួយចំនួន។
លោករវសេនីយ៍ទោ តាក សារិទ្ធបានឲ្តដឹងទៀតថា៖ ជនសង្ស័យទាំង០២នាក់ដែលកម្លាំងសមត្ថកិច្ចជំនាញរបស់លោកធ្វើការឃាត់ខ្លួនមានឈ្មោះ ទី១-ង៉ែត ខែម ហៅចាន់ ភេទប្រុស អាយុ៦០ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅក្រុម១៧ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងទី២ឈ្មោះ គង់ ជិបូរ៉ានី ហៅ ពៅ ភេទស្រី អាយុ១៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅក្រុម១៧ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចជំនាញបាកកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕ ដោយ សមុទ្រខៀវ
http://ift.tt/1ciE7WH