ភ្លៀងផ្គររន្ទះនិងខ្យល់កន្ទ្រាក់បក់រំលំ នឹងប៉ើងដំបូលផ្ទះប្រជាពរលដ្ឋចំនួន៦៦ខ្នង
ខេត្តរតនគិរី៖ ភ្លៀងផ្គររន្ទះនិងខ្យល់ព្យះធ្វើឲ្យរលំផ្ទះប្រជាពលរដ្ឋអស់ចំនួន៦៦ខ្នង នៅស្រុកកូនមុំកាលពីវេលាម៉ោង៥ និង២០នាទីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។ បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា នៅវេលាម៉ោង៤ព្រឹកភ្លៀងមានភ្លៀងមួយមេយ៉ាងធំលាយឡំនិងព្រិលផងដែរ លុះដល់វេលាម៉ោង៥ និង២០នាទីព្រឹក ក៏មានខ្យល់ព្យុះបក់បោក យ៉ាងខ្លាំងបណ្តាលឲ្យរលំផ្ទះ ប៉ើងដំបូងស័ង្កសីរបស់ប្រជាពលរដ្ឋអស់ចំនួនប្រមាណ៦៦ខ្នង ក្នុងឃុំចំនួនពីរគឺឃុំតាអង និងឃុំតឺន ស្រុកកូនមុំ។
លោក តឺន ឡាំងឃុន មេឃុំបានបញ្ជាក់ថា ខ្យល់ព្យុះធ្វើឲ្យខូចខាតផ្ទះប្រជាពលរដ្ឋមានចំនួន៥៨ខ្នង គឺខូចទាំងស្រុង៥ខ្នង មធ្យម៣០ខ្នង ប៉ើងដំបូលក្បឿងស័ង្កសីចំនួន២៣ខ្នង រងរបួសមនុស្សចំនួន៤នាក់ ស្រី២នាក់។ ចំណែកនៅឃុំតាអង ក៏មានការខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៨ខ្នង និងរងរបួសមនុស្សម្នាក់ផងដែរ។ ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយសារភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់នេះភាគច្រើនជាបងប្អូនជនជាតិខ្មែរឥស្លាម ដែលមកពីខេត្តផ្សេងៗមកតាំងទីលំនៅភូមិខាងលើដើម្បីប្រកបមុខរបរធ្វើចំការនៅក្នុងតំបន់នេះ។
បន្ទាប់ពីត្រូវរងគ្រោះនៅហេតុការខាងលើគេក៏បានឃើញកម្លាំងប៉េអឹមស្រុក នគរបាលស្រុក យោធាស្រុក និងអាជ្ញាធរមូលដ្ឋានព្រមទាំងកាកបាទក្រហមខេត្តចុះទៅដល់កន្លែងកើតហេតុផងដែរ៕ ដោយ លី វណ្ណៈ
http://ift.tt/1EjDtPu