Insurance

728x90

​ឃាតក​ជា​កូនប្រុស​ស្រី​របស់​ស្ត្រី​រងគ្រោះ រួម​ដៃ​ជាមួយ​សង្សារ និង​អ្នក​ក្បែរ​ខាង​សម្លាប់​ម្តាយ​ខ្លួនឯង​យក​ទ្រព្យ ហើយ​ខណៈ​កំពុង​ហែសព​ម្តាយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

​ខេត្តកោះកុង ៖ បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​លើ ឃាតកម្ម​សម្លាប់​ស្ដ្រី​វ័យ ៥៣​ឆ្នាំ​ម្នាក់ នៅ​ក្រុង​ខេមរភូមិន្ទ ខេត្ដ​កោះ កុង ប្លន់​យក​ទ្រព្យសម្បត្ដិ​អស់​មាស​ចំនួន​ជាង ១០​តម្លឹង​និង​លុយ​ខ្មែរ​មួយចំនួន ដោយ​ប្រើ ពូថៅ​កាប់​ចំក្បាល​នោះ​សម្លាប់​ស្ត្រីជន​រងគ្រោះ​ស្លាប់​ក្នុង​ថ្លុកឈាម​មក ជនសង្ស័យ​ចំនួន​៤ នាក់ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន​ជា​បន្ដ បន្ទាប់ ដែល​ជនសង្ស័យ​ពីរ​នាក់ គឺជា​កូនស្រី និង​កូនប្រុស​បង្កើត ហើយ​ប្រុស​ម្នាក់ទៀត​ជា​សង្សារ​របស់​កូនស្រី និង​ស្ត្រី​ម្នាក់​រស់នៅ​ក្បែរ​ខាង​ចូលរួម​។​

​ជាបឋម​នគរបាល ព្រហ្មទណ្ឌ​ខេត្ដ​កោះកុង​បាន ឃាត់ខ្លួន​ស្ដ្រី​វ័យ ៤៥​ឆ្នាំ​ម្នាក់​ឈ្មោះ​ជា ម៉ុម ជា​អ្នកជិតខាង​ផ្ទះ ហើយ​ស្ដ្រី​អ្នកជិតខាង​រូបនេះ បាន​សារភាព​ពី​ទង្វើ​របស់ខ្លួន ដែល បានរួម​ធ្វើ​សកម្មភាព​ជាមួយ​កូនស្រី​យក​ពូថៅ កាប់សម្លាប់​ម្ដាយ ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្ដិ ពិតប្រាកដ​មែន ក្នុងនោះ​ស្ដ្រី​សង្ស័យ​ក៏បាន ប្រាប់​សមត្ថកិច្ច​ថា កូនប្រុស​បង្កើត​ម្នាក់ ទៀត​និង​សង្សារ​របស់​កូនស្រី​បង ក៏បាន​ចូល រួម​ធ្វើអំពើ​ឃាតកម្ម នេះ​ផងដែរ ។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច​កូនស្រី​ស្ត្រី​រងគ្រោះ​បាន​យក​ពូថៅ​ដែល​ធ្វើ​សកម្មភាព​នោះ​យកទៅ​ចោល​នៅ​មាត់សមុទ្រ​។

​ក្រោយពី​ស្ត្រី​សង្ស័យ​ឈ្មោះ ជា ម៉ុម ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជា​អ្នកជិតខាង​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួនគេ រួម​ជាមួយនឹង​កូនស្រី​ប្រុស​របស់​ជនរងគ្រោះ​ជា​អ្នកប្រព្រឹត្ត​អំពើ​ប្លន់​នោះ សមត្ថកិច្ច​បាន​តាម​ចាប់​ឃាត់ខ្លួន​មនុស្ស​៣​នាក់​ទៀត មានកូន​ស្រី​និង​កូនប្រុស​ជនរងគ្រោះ និង​សង្សារ​របស់​កូនស្រី ដែល​កំពុង​ហែរ​សព​ម្តាយ​យកទៅ​ស្រុកកំណើត​នៅ​ខេត្តកំពត​នៅ​ចំណុច​នៅ​ស្រុក​តា​តៃ ខេត្ដ​កោះកុង រួច​នាំមក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ។​

នគរបាល​ព្រហ្មទណ្ឌ​ខេត្តកោះកុង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​រួមដៃគ្នា​ក្នុង​អំពើ​ប្លន់​ធ្វើ​ការឃាត់​នោះ​មាន ១-​ឈ្មោះ ប៉ាន់ នៃ​ស៊ី​ង ភេទ​ស្រី អាយុ​៣១​ឆ្នាំ (​កូនស្រី​បង្កើត​របស់​ជនរងគ្រោះ​) ២-​ឈ្មោះ កុសល អេង​ភិ​វឌ្ឍន៍ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ (​សង្សារ​កូនស្រី​) ៣-​ឈ្មោះ ជា មុំ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ​(​អ្នក​រួមគំនិត​ជា​អ្នក​ជិត​ខា​) និង​ទី​៤-​ឈ្មោះ ប៉ាន់ សុ​ថេ​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​កូនប្រុស​បង្កើត របស់​ជនរងគ្រោះ​)​។​

សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោងជាង ១០​និង​៣០ នាទី ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​៤ សង្កាត់​ដង​ទុង ក្រុង​ខេមរភូមិន្ទ ខេត្ដ​កោះកុង ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ ម៉េង សៃ អាយុ​៥៣​ឆ្នាំ រស់នៅ​ស្រុក​ដងទង់ ក្រុង​ខេមរភូមិន្ទ ត្រូវ​ឃាត​កកាប់​នឹង​ពូថៅ​បណ្តាល​ឲ្យ​ស្លាប់​នៅក្នុង​ផ្ទះ រួច​ប្លន់​យក​ទ្រព្យសម្បត្តិ​អស់​ប្រមាណ​១០​តម្លឹង​ដែល​អំពើ​ប្លន់​នេះ បានកើត​ឡើង ខណៈដែល​មេឃ​កំពុង​ភ្លៀង ផងដែរ ។ តែបើ​តាម​ជនដៃដល់​ថា ទ្រព្យសម្បត្តិ​ដែល​ពួកគេ​ប្លន់​ហើយ​គ្រឿងអលង្កា និង​ទ្រព្យសម្បត្ដិ​ត្រូវបាន កូនប្រុស​ប្អូន ជា​អ្នកកាន់កាប់ ។​

​ក្រៅតែពី​ពួកគេ​កាប់សម្លាប់​ម្តាយ​យក​ទញរ​ព្យ​សម្បត្តិ ពូកគេ​ពូកែ​បំភាន់​ភ្នែក​មហាជន​តែ​មិនអាច​បំភាន់​ភ្នែ​សមត្ថកិច្ច​បានយូរ​ឡើយ ហើយ​គេ​នៅចាំ​បាន​ថា ក្រោយ​ធ្វើ​សកម្មភាព​រួចហើយ គេ​បាន ឃើញ​កូនស្រី​របស់​ស្ដ្រី​រងគ្រោះ ទ្រហោយំ​លុតជង្គង់​នៅមុខ​ផ្ទះ ដែលមាន ឈាម​ប្រឡាក់​លើ​ដងខ្លួន ដែល​មើលទៅ​គួរ​ឲ្យ​អាណិត អាសូរ​យ៉ាងខ្លាំង ចំពោះ​ការបាត់បង់​ម្ដាយ​ក្នុង តែ​តាមពិត​គេ​គ្រាន់តែ​បំភាន់​សាច់រឿង​សោះ គេ​ជា​ឃាតក​សម្លាប់​ម្ដាយ​ខ្លួនឯង រួម​ដៃ​ជាមួយ​អ្នក​ក្រៅ​ប្រ​ព្រឹ​ត្ដ​រឿង​ដ៏​មហា​សែន​ឃោរឃៅ ក្នុង​ជាតិ​ជា​មនុស្ស​ជា​កូន​របស់​ម្តាយបង្កើត​៕ ​

KA-29-05-2015-50 KA-29-05-2015-57 KA-29-05-2015-52 KA-29-05-2015-51 KA-29-05-2015-54 KA-29-05-2015-53


http://ift.tt/1co0Mkd
​ឃាតក​ជា​កូនប្រុស​ស្រី​របស់​ស្ត្រី​រងគ្រោះ រួម​ដៃ​ជាមួយ​សង្សារ និង​អ្នក​ក្បែរ​ខាង​សម្លាប់​ម្តាយ​ខ្លួនឯង​យក​ទ្រព្យ ហើយ​ខណៈ​កំពុង​ហែសព​ម្តាយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ​ឃាតក​ជា​កូនប្រុស​ស្រី​របស់​ស្ត្រី​រងគ្រោះ រួម​ដៃ​ជាមួយ​សង្សារ និង​អ្នក​ក្បែរ​ខាង​សម្លាប់​ម្តាយ​ខ្លួនឯង​យក​ទ្រព្យ ហើយ​ខណៈ​កំពុង​ហែសព​ម្តាយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ Reviewed by yim PH on 2:09 AM Rating: 5

Entertainment

ads
Powered by Blogger.